Connect with us

ព័ត៌មានអន្ដរជាតិ

ត្រជាក់ខ្លាំងពេកនៅថៃ ងាប់ត្រី១០តោន

បានផុស

នៅ

អាកាសធាតុត្រជាក់ខ្លាំងនៅភាគឦសានប្រទេសថៃបានសម្លាប់ត្រីចិញ្ចឹមយ៉ាងហោចណាស់១០តោននៅក្នុងស្រុក Tha Uthen។

អាកាសធាតុត្រជាក់បានចាប់ផ្តើមមុនថ្ងៃចូលឆ្នាំសកលដោយមានសីតុណ្ហភាពចន្លោះពី១០ទៅ១២អង្សាសេនៅពេលយប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកចិញ្ចឹមត្រីនៅ Songkhram ដែលជាដៃទន្លេមេគង្គគឺភាគច្រើនមកពីភូមិ Hat Kuan ក្នុងស្រុក Tha Uthen។

ពួកគេបាននិយាយថា ត្រីមួយចំនួនធំដែលភាគច្រើនជាត្រី ឡាប់យ៉ា បានងាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ពួកគេប៉ាន់ប្រមាណការខាតបង់ចាប់ពី១០តោនឡើងទៅ។ ត្រីនេះមួយក្បាលមានអាយុពី៤ទៅ៥ខែនិងមានទម្ងន់១ទៅ១.២គីឡូក្រាមហើយភាគច្រើនត្រៀមយកទៅលក់នៅលើទីផ្សារ។ សម្រាប់ការវាយតម្លៃចំពោះការខាតបង់គឺសរុបប្រមាណ៥០០,០០០បាត (១៦,៧១៩ដុល្លារ)។

ត្រីងាប់ត្រូវតែកប់ចោល។ មន្ត្រីជលផលបានព្រមានពួកគេថា ត្រីទាំងនេះមិនមានសុវត្ថិភាពសម្រាប់បរិភោគទេ។

លោក Piya Atkachorn ប្រធានការិយាល័យជលផល Tha Uthen បាននិយាយថា ត្រីងាប់ដោយសារការរួមផ្សំនៃបរិមាណអុកស៊ីហ្សែនត្រជាក់និងទាបនៃទឹកអូរ Songkhram៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Bangkok Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម