Connect with us

ព័ត៌មានអន្ដរជាតិ

ភរិយាលោក Zelensky អះអាងថា ប្រជាជនអ៊ុយក្រែនត្រៀមខ្លួនរងទុក្ខរួចរាល់ហើយ

បានផុស

នៅ

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយកាសែត BBC កាលពីថ្ងៃសុក្រ ម្សិលមិញ លោកស្រី Elena Zelenskaya អះអាងថា ប្រជាជនអ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីទប់ទល់នឹងការដាច់ភ្លើងដែលអាចអូសបន្លាយពេលជាច្រើនឆ្នាំ ប្រសិនបើប្រទេសនេះត្រូវបានអនុញ្ញាតឱ្យចូលរួមជាមួយសហភាពអឺរ៉ុប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់ទូរទស្សន៍អង់គ្លេស បន្ទាប់ពីការវាយប្រហារជាច្រើនសប្តាហ៍របស់រុស្ស៊ីទៅលើរោងចក្រថាមពលរបស់អ៊ុយក្រែន ជំទាវទី១រូបនេះបាននិយាយថា ប្រជាជនអ៊ុយក្រែនទាំងអស់បានត្រៀមខ្លួនរួចជាស្រេចដើម្បីស៊ូទ្រាំនឹងរដូវរងាដ៏វែងអន្លាយ ដរាបណាអ៊ុយក្រែនអាចចូលជាសមាជិកភាពសហភាពអឺរ៉ុបដោយជោគជ័យ។

ភរិយារបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ហ្សេលេនស្គី បានលើកឡើងពីការស្ទង់មតិនាពេលថ្មីៗនេះ ដែលលទ្ធផលបានរកឃើញថា ៩០% នៃប្រជាជនអ៊ុយក្រែនសុខចិត្តស៊ូទ្រាំប្រឈមមុខនឹងការខ្វះខាតថាមពល និងកម្ដៅសម្រាប់រយៈពេលពីរឬបីឆ្នាំខាងមុខ ប្រសិនបើប្រទេសនេះអាចក្លាយជាសមាជិកនៃប្លុកអឺរ៉ុប ក្នុងពេលឆាប់ៗនេះ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ RT

ចុចអាន៖ អ៊ុយក្រែន ឆ្លើយបែបណារឿងកិច្ចចរចាសន្តិភាពជាមួយ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម