ព័ត៌មានជាតិ
សាកលវិទ្យាល័យឯកជន ៣ ថ្លៃបំផុតនៅភ្នំពេញ ចាយមួយឆ្នាំខ្ទង់ពាន់ដុល្លារ ទើបចូលរៀនបាន
ប្រិយមិត្តបានដឹងពីសាលាចំណេះដឹងទូទៅឯកជនមួយចំនួន ដែលមានតម្លៃសិក្សាថ្លៃចាប់ពីរាប់ពាន់ដុល្លារ ដល់រាប់ម៉ឺនដុល្លារ មានដូចជា សាលាអន្តរជាតិភ្នំពេញ (ISPP) សាលាអន្តរជាតិកាណាដា (CIS) សាលាន័រប៊្រីដជាដើម។
ចុះសាកលវិទ្យាល័យថ្លៃជាងគេវិញ? លោកហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគគ្រឹះស្ថានឧត្តមសិក្សា បានបង្ហាញគ្រឹះស្ថានឧត្តមសិក្សាឯកជន ៣ ដែលមានតម្លៃថ្លៃៗ មានទាំងសិស្សបរទេសនិងសិស្សខ្មែរជាកូនអ្នកមានសិក្សា។

សាលាដែលថ្លៃជាងគេគឺសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ តម្លៃមួយឆ្នាំពី ៧០០០ដុល្លារ ទៅ ៨០០០ដុល្លារ។បន្ទាប់មកសាកលវិទ្យាល័យប៉ារ៉ាហ្គូន តម្លៃពី៣០០០ ដុល្លារទៅ៤០០០ ដុល្លារក្នុង១ឆ្នាំ សាកលវិទ្យាល័យលីមកុងវីងប្រហែល ៣០០០ ដុល្លារក្នុង១ឆ្នាំ និងសាលាខេមអេដតម្លៃប្រហែល ៣០០០ដុល្លារក្នុង១ឆ្នាំ។
លោកបានបន្តទៀតថា ចំពោះគ្រឹះស្ថានឧត្តមសិក្សា ដែលមានតម្លៃសិក្សាធុនកណ្តាល មានច្រើនចាប់ពីជាង ៤០០ ដុល្លារ ដល់ ៦០០ដុល្លារក្នុង១ឆ្នាំ រួមមានសាកលវិទ្យាភ្នំពេញអន្តរជាតិតម្លៃ៤៥៦ដុល្លារ ទៅ៥៤០ដុល្លារ សាកលវិទ្យាល័យអាស៊ីអឺរ៉ុបពី ៣៥០ដុល្លារ ដល់ ៤២០ ដុល្លារ សាកលវិទ្យាល័យធនធានមនុស្សពី ៣៦០ ដុល្លារ ៤១០ដុល្លារដល់៤៣០ដុល្លារ។
បច្ចុប្បន្ននេះមានសាលាឯកជនគ្រប់កម្រិតចំនួន ៦៦៦ សាលា ក្នុងនោះនៅរាជធានីភ្នំពេញចំនួន៤០០ និង២៦៦ទៀតនៅតាមបណ្តាខេត្ត កំពុងបើកទ្វារទទួលសិស្សខ្មែរនិងបរទេសចូលសិក្សាសម្រាប់ឆ្នាំសិក្សាថ្មី២០២០-២០២១៕
សំអឿន
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


