ព័ត៌មានជាតិ
អភិបាលខេត្តព្រះសីហនុណែនាំឱ្យកងកម្លាំងត្រៀមខ្លួនបង្ការអគ្គិភ័យនារដូវចូលឆ្នាំចិន
អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅព្រឹកថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៣ បានដឹកនាំក្រុមមន្ត្រីចុះសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត មានថវិកា ស្រាបៀ ទឹកផ្លែឈើ ទឹកសុទ្ធជូនកងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្រុមការងារពន្លត់អគ្គភ័យស្នងការដ្ឋាននគរបាលខេត្ត អង្គភាព ង-៧០ និងកំពង់ ផែក្រុងព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម នៅទីបញ្ជាការកងរាជអាវុធហត្តខេត្ត និងនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ស្ថិតនៅក្រុងព្រះសីហនុ។

លោក គួច ចំរើន បានថ្លែងអំណរគុណកងកម្លាំងប្រដាប់អាវុធស្របពេលដែលពិធីបុណ្យចូលឆ្នាំចិន វៀតណាម ក៏ដូចជាពិធីបុណ្យជាតិ អន្តរជាតិ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋបានធ្វើការឈប់សម្រាកជួបជុំជាមួយក្រុមគ្រូសារសាច់ញាតិ ក៏ប៉ុន្តែកងកម្លាំងរបស់យើងមិនបានឈប់សម្រាកនោះទេ ព្រោះជាប់ភារកិច្ចក្នុងការការពារសន្តិសុខ សុវត្ថិភាពសាធារណជូនប្រជាពលរដ្ឋមកលេងកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានា តំបន់មាត់សមុទ្រ និងតាមតំបន់កោះក្នុងខេត្តព្រះសីហនុ។
លោក អភិបាលខេត្តព្រះសីហនុ ក៏បានមានប្រសាសន៍ដោយផ្តោតសំខាន់ទៅលើមន្ត្រីពន្លត់អគ្គិភ័យ ត្រូវត្រៀមបង្កាឲ្យបានខ្ពស់ ព្រោះរដូវបុណ្យទាននេះ ជារដូវក្តៅប្រជាពលរដ្ឋតែងតែនាំគ្នាដុតទៀន ធូបនៅតាមផ្ទះរៀងៗខ្លួន វាអាចបង្កជាគ្រោះអគ្គិភ័យនៅពេលដែលយើងមិនមានការប្រុងប្រយ័ត្នចេញទៅខាងក្រៅ បណ្តាលធ្វើឲ្យកើតមានជាគ្រោះអគ្គិភ័យឆាបឆេះថាហេតុណាមួយនោះ។

ក្នុងឱកាសនេះដែរ លោកអភិបាល ខេត្ត ក៏បានថ្លែងអំណរគុណក្រុមការងារពន្លត់អគ្គិភ័យទាំងអស់ដែលបានធ្វើប្រតិបត្តិការនៅក្នុងខេត្តព្រះសីហនុ តែងតែចូលរួមសហការគ្នាក្នុងការជួយពន្លត់ភ្លើងបានទាន់ពេលវេលា នៅពេលមានអគ្គិភ័យឆាបឆេះម្តងៗ ពិសេសកាលពីគ្រោះអគ្គិភ័យថ្មីៗនេះនៅសណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសីហនុ នៅលើអគារកម្ពស់១០ជាន់ កម្លាំងអគ្គិភ័យរបស់យើងមានទាំងកងរាជអាវុធហត្ថ ស្នងការដ្ឋាននគរ បាលខេត្ត អង្គភាព ង-៧០ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានចេញទៅជួយពន្លត់ភ្លើងបានទាន់ពេលវេលា និងរំដោះមនុស្សបានជាង ១០០នាក់ ប្រកបដោយសុវត្ថិភាពនៅលើអគារនោះថែមទៀតផង ទោះបីយើងមិនមានឧបការណ៍ ឬសម្ភារះទំនើបក្នុងការចូល ជួយសង្គ្រោះយ៉ាងណាក៏ដោយ ក៏យើងខិតខំបំពេញការងារទទួលលទ្ធផលល្អ នេះជាការចូលរួមសហការ នៃការទទួលខុសត្រូវរួមគ្នាពន្លត់អគ្គិភ័យនៅក្នុងក្រុងព្រះសីហនុរបស់យើងទទួលបានជោគជ័យ។

ផ្ដើមចេញពីការចូលរួមរបស់គ្រប់អង្គភាពដែលមានទីតាំងនៅក្នុងខេត្តព្រះសីហនុ ទើបយើងគ្រប់គ្រងសភាពការណ៍បានទាន់ពេលវេលា និងសូមជូនពរឪ្យកងកម្លាំង និងអ្នកស្ម័គ្រចិត្តទាំងអស់មានសុខភាពល្អគ្រប់ៗគ្នាក្នុងការបំពេញភារកិច្ចបន្តទៀត។
ពិធីសំណេះសំណាលខ្លីនេះផងដែរ លោក គួច ចំរើន ក៏បាននាំយកអំណោយមកចែកជូន មានស្រាបៀរ ទឹកផ្លែឈើ ទឹកសុទ្ធ និងថវិកា ក្នុងនោះចែកជូនកងកម្លាំងកងរាជអាវុធហត្ថខេត្ត ចំនួន ១០ លានរៀល កម្លាំងស្នងការដ្ឋាននគរបាលខេត្ត ១០ លានរៀល អង្គភាព ង-៧០ ៥លានរៀល និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ៥លានរៀលផងដែរ៕


ស៊ុយ ចាន់ធា

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?