ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តតាកែវ ចុះពិនិត្យផ្សារធំតាកែវ ក្រោយមានអគ្គិភ័យឆេះតូបក្នុងផ្សារទាំងព្រឹក
លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ចុះពិនិត្យមើលស្ថានភាពទូទៅក្នុងផ្សារធំតាកែវ ក្រោយមានករណីផ្ទុះក្បាលធុងហ្គាស បណ្ដាលឲ្យឆាបឆេះបន្តិចបន្តួចក្នុងតូបលក់នំបញ្ចុកស្រុះ។

ដោយមានការយកចិត្តទុកដាក់សុខទុក្ខ សន្តិសុខ និងសុវត្ថិភាព របស់ប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៣ លោក អ៊ូច ភា អភិបាលខេត្ត និងជាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ចុះពិនិត្យមើលស្ថានភាពទូទៅ ក្រោយមានករណីអគ្គិភ័យឆាបឆេះតូបលក់នំបញ្ចុកស្រុះ ក្នុងផ្សារធំតាកែវ ម្ដុំកន្លែងលក់សាច់ជ្រូក ដែលបណ្ដាលមកពីផ្ទុះក្បាលធុងហ្គាស។

ប្រតិបត្តិការនេះ ក៏មានការចូលរួមអន្តរាគមន៍ពី លោកឧត្ដមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្ដមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងតាកែវ ព្រមទាំង លោក កង អាណាន់ អភិបាលក្រុងដូនកែវ និងកងកម្លាំងពន្លត់អគ្គិភ័យ បានចុះទៅដល់កន្លែងកើតហេតុអន្តរាគមន៍ទាន់ពេលវេលា។

សូមបញ្ជាក់ដែរថា ករណីអគ្គិភ័យក្នុងផ្សារធំតាកែវនេះ មិនបណ្ដាលឲ្យឆេះរាលដាលតូបដទៃនោះទេ ដោយសមត្ថកិច្ចពាក់ព័ន្ធបានបង្ការ និងទប់ស្កាត់ទាន់ពេលវេលា៕
អត្ថបទ ៖ វីរៈ



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


