សន្តិសុខសង្គម
Update៖ ករណីឆេះឃ្លាំងស្តុកសម្ភារៈនៅផ្លូវព្រះមុនីវង្ស កើតឡើងដោយសារជាងផ្សារដែក
ករណីអគ្គិភ័យឆេះឃ្លាំងស្តុកសម្ភារៈក្នុងការដ្ឋានសាងសង់អគារខុនដូនៅមហាវិថីព្រះមុនីវង្ស កែងផ្លូវលេខ៣៦០ កើតឡើងដោយសារជាងផ្សារដែក ហើយក៏ត្រូវបានគ្រប់គ្រងទរលត់ទៅវវិញជាស្ថាពរ។

ករណីអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង២និង៥៨នាទីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នៅចំណុចខុនដូកំពុងសាងសង់មួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលេខ ៣៦០ កែងមហាវិថីមុន្នីវង្ស ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៍មានពីកន្លែងកើតហេតុអោយដឹងថា មុនពេលកើតហេតុក្រុមជាងនីមួយៗកំពុងធ្វើការតាមផ្នែករៀងៗខ្លួន ខណៈក្រុមជាងដែកកំពុងកាត់ និងផ្សារនៅជាន់ខាងលើ ចំណែកឯទីតាំងឆេះ គឺជាទីតាំងឃ្លាំងស្តុកគ្រឿងម៉ាស៊ីនត្រជាក់។ ពេលកំពុងធើ្វការក៏ស្រាប់តែមានផ្សែងហុយខ្មួរខ្មាញ់ចេញមកក្រៅលាយជាមួយអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ។ ភ្លាមៗក៏នាំគ្នារត់ទៅយកបំពង់ពន្លត់អគ្គិភ័យ មកបាញ់ពន្លត់ តែមិនអាចគ្រប់គ្រងបានដោយសារមានផ្សែងច្រើន លាយឡំអណ្តាតភ្លើងឆាបឆេះសន្ធោសន្ធៅទៅហើយ រួចក៏រាយការណ៍ជូនសមត្ថកិច្ចជំនាញអគ្គិភ័យ ដើម្បីមកជួយអន្តរាគមន៍អោយទាន់ពេលវេលាជៀសវាងបង្កការរាលដាល។

ចំពោះការឆាបឆេះនេះដែរបានបង្កការខូចខាត សម្ភារៈម៉ាសុីនត្រជាក់ដូចជា បំពង់ខ្យល់ និងគ្រឿងផ្សេងៗទៀត មួយចំនួន ក្នុងនោះបានប្រើប្រាស់រថយន្តបង្ការនិងពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន៣គ្រឿង បាញ់អោយរលត់ជាស្ថាពរ។ ចំពោះមូលហេតុ សមត្ថកិច្ចស្រាវជ្រាវរកឃើញថា បណ្តាលមកពីជាងផ្សារដែកធ្លាក់កម្ទេចភ្លើង បង្កជាអគ្គិភ័យ៕
អត្ថបទ៖ រដ្ឋា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


