Connect with us

ព័ត៌មានជាតិ

រយៈពេល​មួយថ្ងៃ​មនុស្ស​៦នាក់​បាន​ស្លាប់​ និង​រន្ទះ​​បាញ់​គោស្លាប់​១​ក្បាល

បានផុស

នៅ

យ៉ាងហោចណាស់​ ក៏​មាន​មនុស្ស​ក្មេង​ចាស់​ស្លាប់​ចំនួន​៦​នាក់ ក្នុង​នោះ​មនុស្ស​ក្មេង​ចាស់​៥​នាក់​ស្លាប់​ ដោយសារ​លង់ទឹក​នៅ​ទីកន្លែង​ដោយឡែក​ពី​គ្នា និងម្នាក់​ទៀត​ស្លាប់​ ដោយ​ឆក់​ខ្សែភ្លើង​ រួមទាំង​សត្វ​គោ​១​ក្បាល​ស្លាប់ ​ដោយសារ​រន្ទះបាញ់ នៅ​ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​១៥ ​ខែ​តុលា​ ឆ្នាំ​២០២០​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា ​ករណី​ទី​១៖ ​នៅ​វេលា​ម៉ោង ១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១៥ ​ខែ​តុលា ​ឆ្នាំ​២០២០ មានឈ្មោះ ​ម៉ន វួ​ន ភេទ​ប្រុស ​អាយុ​៤៥​ឆ្នាំ ជា​មនុស្ស​សតិ​មិន​ប្រក្រតី នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ បាន​ផឹក​ស្រា​ស្រវឹង​ចុះ​ងូតទឹក​កំពុង​ឡើង​ជន់ បណ្តាល​ឲ្យ​លង់​ស្លាប់, ​ករណី​ទី​២៖ នៅ​វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃត្រង់ ក្មេង​ប្រុស​ឈ្មោះ ឈៀ មង្គល អាយុ​៦​ឆ្នាំ នៅ​ភូមិ​ភូមិ​ព្រះ​ស្រែ ឃុំ​តា​ឡំ ស្រុក​មង្គល​បូរី បាន​លង់​ទឹក​ស្លាប់​ ពេល​ដែល​ក្មេង​រងគ្រោះ​ទៅលេង​ទឹក​ហូរ, ករណី​ទី​៣៖ នៅវេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​១៥ ​ខែ​តុលា មាន​២​នាក់​ម្តាយ​និង​កូន​បាន​លង់ទឹក​ស្លាប់​នៅ​ចំណុច​អាង​គ្រុឌ​។​ ដំបូង​មានឈ្មោះ​ សន ស្រី​អឿង ភេទ​ស្រី​អាយុ​១៦​ឆ្នាំ នៅ​ភូមិ​ព្រៃវែង ឃុំ​គំរូ ស្រុក​ថ្មពួក បាន​ដើរ​ឆ្លង​ទឹក​ហូរ​ទៅ​បេះ​ម្ទេស​ពេលនោះ ​ក៏​រអិល​ជើង​ដួល​បណ្តាល​ទឹក​ហូរ​កួច​ឃើញ​ដូច្នេះ​ម្តាយ​ឈ្មោះ​ លីន សាង​ ភេទ​ស្រី​អាយុ​៤២​ឆ្នាំ បាន​ចុះទៅ​ជួយ​ត្រូវ​បាន​លង់​ស្លាប់​ទាំង ២ នាក់, ករណី​ទី​៤៖ ​នៅវេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៥​ ខែ​តុលា មាន​ក្មេង​ស្រី​ម្នាក់ ឈ្មោះ វិ​ន មេសា អាយុ​០១​ឆ្នាំ​៤​ខែ នៅ​ភូមិ​ម៉ក់​ហ៊ឺ​ន ឃុំ​កូប ស្រុក​អូរជ្រៅ បាន​លង់​ទឹក​ស្លាប់ ពេល​បងប្រុស​អាយុ​១១​ឆ្នាំ​នាំមក​លេង​នៅមុខ​ផ្ទះ។​

តាម​តួលេខ​របស់​ស្នងការដ្ឋាន ជនរងគ្រោះ​ដែល​ស្លាប់​ដោយសារ​លង់ទឹក ចាប់ពី​មាន​ទឹកជំនន់​មកទល់​ថ្ងៃ​ទី​១៥ ​ខែ​តុលា​នេះ បាន​កើន​ឡើង​១១​នាក់​ហើយ របាយការណ៍​បាន​បង្ហាញ​ទៀត​ថា​ នៅ​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​១៥​ ខែ​តុលា មាន​ភ្លៀង​ធ្លាក់​លាយឡំ​និង​ផ្គរ​រន្ទះ ពេលនោះ​សត្វ​គោ​០១​ក្បាល​ត្រូវ​រន្ទះបាញ់​ស្លាប់​ភ្លាមៗ ខណៈ​កំពុង​ដើរ​ស៊ី​ស្មៅ នៅ​ចំណុច​ភូមិ​ស្ទឹង ឃុំ​រលួស ស្រុក​ស្វាយចេក។

ដោយឡែក នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៥​ ខែ​តុលា ​ឆ្នាំ​២០២០ មានឈ្មោះ​នី ណុ​យ ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ទ្រ​លោក​លិច ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ បាន​ឆក់​ចរន្ត​អគ្គិសនី​ស្លាប់ ខណៈ​ពេល​ជនរងគ្រោះ​ដើរ​ទៅ​ផ្ទះបាយ​ស្រវា​បើក​កុងតាក់​ភ្លើង​ប៉ះចំ​ខ្សែភ្លើង​ដាច់​ បណ្តាល​ឲ្យ​ឆក់​ស្លាប់ ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​៕
អត្ថបទ៖ វ៉ាន ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម