ព័ត៌មានជាតិ
ក្រោយដឹងតារាសម្ដែងបញ្ជាសិទ្ធ បាត់មុខពីសិល្បៈដើម្បីរកលុយព្យាបាលម្ដាយ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា៣ម៉ឺនដុល្លារ
ភ្នំពេញ ៖ បន្ទាប់ពីទទួលបានព័ត៌មានថា តារាសម្ដែងសង្ហាប្រុសលោក បញ្ញាសិទ្ធ បាត់មុខពីសិល្បៈមួយរយៈធំ ដើម្បីរកលុយព្យាបាលជំងឺម្ដាយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន បានចូលរួមឧបត្ថម្ភថវិកាចំនួន៣ម៉ឺនដុល្លារ សម្រាប់ចាត់ចែងព្យាបាលម្ដាយ។

តាមសំណេររបស់សម្ដេចតេជោ បានសរសេរថា “ខ្ញុំទើបដឹងថា តារាសំដែងបញ្ញា សិទ្ធ បាត់មុខពីសិល្បៈដើម្បីរកប្រាក់ព្យាបាលជំងឺម្តាយ។ ពេលនេះកូនកតញ្ញូម្នាក់នេះកំពុងត្រូវការជំនួយដើម្បីជួយដល់ម្តាយ។ ខ្ញុំនិងភរិយាសូមចូលរួមចំនួន៣ម៉ឺនដុល្លារ (30,000$) សម្រាប់ក្មួយចាត់ចែងព្យាបាលម្តាយឲ្យទាន់ពេល”។

សម្ដេចតេជោបន្តថា “សូមក្មួយបញ្ញា សិទ្ធទាក់ទងមក លោកសេង ទៀង ដែលកំពុងផ្ទេរប្រាក់តាមគណនីនៅABA របស់ក្មួយតាមលេខទូរស័ព្ទ012 961971។ ប្រសិនមានការខ្វះខាតខ្ញុំពិនិត្យតាមក្រោយទៀត។ ជូនពរដល់ម្តាយក្មួយឆាប់បានជាសះស្បើយ”។

គួររំលឹកថា ក្រោយការបាត់មុខពីវិថីសិល្បៈមួយខ្យល់ប្រមាណជា២ឆ្នាំ ស្រាប់តែតារារូបនេះ បង្ហោះនៅលើគណនីហ្វេសប៊ុកថា «កូនមកធ្វើការនៅឆ្ងាយ ដើម្បីសន្សំលុយទុកវះកាត់អ្នកម្តាយ ទ្រាំបន្តិចសិនទៅអ្នកម្តាយ លុយជិតគ្រប់ហើយ ខ្ញុំលែងខ្មាសអ្នកណាទៀតហើយ ដោយសារខ្ញុំអស់លទ្ធភាពមើលថែគាត់ ខ្ញុំបានមើលគាត់អស់ជាច្រើនឆ្នាំមកហើយ។ ខ្ញុំអគុណបងៗ និងមិត្តៗសិល្បៈ ដែលជួយដល់អ្នកម្តាយខ្ញុំ នៅចុងខែនេះខ្ញុំនឹងយកគាត់មកប្រទេសថៃហើយ។ អគុណនៅទឹកចិត្តរបស់ បងបង និងមិត្តៗទាំងអស់គ្នា។ តាមទឹកចិត្តបងបងសិល្បករ និងមិត្តដែលធ្លាប់រាប់អានខ្ញុំ ABA 001109747 ka panhasith ខ្ញុំអស់លទ្ធភាពខ្លួនឯងហើយ ហើយខ្ញុំក៏លែងខ្មាសអៀនដែរ ព្រោះជីវិតគាត់ថ្លៃជាងខ្មាសអៀន។ ថ្ងៃ២៥ ខ្ញុំនឹងយកគាត់ចេញទៅប្រទេសថៃហើយបងប្អូន»។

លោកបញ្ញាសិទ្ធ ក៏ធ្លាប់បានបង្ហោះថា ពេលនេះ លោកទទួលបានជំនួយពីបងប្អូនអ្នកសិល្បៈ និងបងប្អូនមហាជន ចំនួន៥០០ដុល្លារ ដោយលោកត្រូវការប្រមាណជា ៣០០០ដុល្លារ ក្នុងការវះកាត់ ដូច្នេះលោកសង្ឃឹមថា នឹងមានបងប្អូនជួយម្តាយលោកជាបន្តទៀត។ បច្ចុប្បន្ន លោកនៅប្រទេសថៃ ធ្វើការអោយគេនៅក្នុងហាងមួយកន្លែង និងលក់ខោអាវ ហើយការដែលលោកបាត់មុខពីរង្វង់សិល្បៈនេះ ដោយសារម្តាយឈឺ ដូច្នេះត្រូវបង្ខំចិត្តធ្វើការអោយច្រើន ដើម្បីយកលុយព្យាបាលម្តាយ ពោលគឺលោកលះបង់អ្វីៗគ្រប់យ៉ាងដើម្បីម្តាយឈឺ ព្រោះម្តាយជាព្រះរស់ ដោយមិនអាចថ្លៃបាននោះទេ ព្រោះតែអ្នកម្តាយរូបនេះហើយ ដែលតែងតែចិញ្ចឹមបីបាច់មើលថែលោកអោយធំពេញវ័យ ដូច្នេះដើម្បីតបស្នងសងគុណអ្នកម្តាយដែលកំពុងឈឺនៅលើកន្ទេល លោកសុខចិត្តលះបង់គ្រប់យ៉ាង ពោលគឺអាយុជីវិតរបស់ម្តាយលោកជារឿងសំខាន់។ជាចុងក្រោយ លោកពិតជាអគុណខ្លាំងណាស់ចំពោះការគាំទ្រ និងការជួយដល់ម្តាយលោក ដោយមានតែម្រាមដៃដប់អគុណដល់បងប្អូនសិល្បៈដែលបានជួយ៕
កែសម្រួលដោយ ៖ នាគព័ន្ធ











-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ