Connect with us

ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្មនឹងដឹកនាំសហគ្រិនយកផលិតផលខ្មែរបង្ហាញក្នុងពិព័រណ៍អន្តរជាតិចិន

បានផុស

នៅ

ពិព័រណ៍ពាណិជ្ជកម្មទំនិញនាំចូលអន្តរជាតិចិន លើកទី៦ ”The 6th China International Import Expo(CIIE)” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥-១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជា​មានិតចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីទទួលបានជោគជ័យជាបន្តបន្ទាប់ ចំនួន៥លើក រួចមកហើយកាលពីពេលកន្លងទៅ ក្រសួងពាណិជ្ជកម្ម នឹងបន្តដឹកនាំគណៈប្រតិភូពាណិជ្ជកម្មទៅរៀបចំចូលរួម ពិព័រណ៍ពាណិជ្ជកម្មទំនិញនាំចូលអន្តរជាតិចិន លើកទី៦នេះ។

តាមរយៈលិខិតប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម បានអញ្ជើញបណ្តាធុរជន សហគ្រិន វិនិយោគិន និងផលិតករកម្ពុជា ដែលមានបំណងស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗ និង/ឬមានបំណងតភ្ជាប់​ទំនាក់ទំនង​ពាណិជ្ជកម្មឡើងវិញជាមួយពាណិជ្ជករចិន និងអន្តរជាតិ អាចរៀបចំដាក់ពាក្យចូលរួមព្រឹត្តិការណ៍​ពិព័រណ៍ពា​ណិជ្ជកម្មខាងលើ ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ជាកំណត់។

សូមបញ្ជាក់ថា ពិព័រណ៍ពាណិជ្ជកម្មទំនិញនាំចូលអន្តរជាតិចិន គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏ធំមួយរបស់ប្រទេសចិន និងជាវេទិកាធុរកិច្ចដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបតិ្តជាអន្តរជាតិលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទំនាក់​ទំនងការទូតរវាងបណ្តាប្រទេសចូលរួមទាំងអស់ ជាមួយប្រទេសចិន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម