Connect with us

សេចក្ដីជូនដំណឹង

ឯកឧត្ដម ឃួ​ង ស្រេង និង ឯកឧត្ដម ម៉ប់ សារិន សូម​សម្តែង​ការអបអរសាទរ ជូន​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវបាន​ព្រះមហាក្សត្រ​ផ្តល់​គោរមងារ កិត្តិយស​ពិសេស​ដ៏​ឧត្តុង្គឧត្តម​បំផុត ជា «​កិត្តិ​ទេសាភិបាល​បណ្ឌិត​»

បានផុស

នៅ

​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង ឯកឧត្ដម ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ក្រោម​ឱវាទ រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់ សូម​អបអរសាទរ​ដោយស្មោះ ជូន​ចំពោះ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ក្នុងឱកាស​ដែល​ឯកឧត្តម​បណ្ឌិត ត្រូវបាន​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បាន​ត្រាស់បង្គាប់​ផ្តល់​គោរមងារ កិត្តិយស​ពិសេស​ដ៏​ឧត្តុង្គឧត្តម​បំផុត នៃ​រាជបណ្ឌិត្យសភាកម្ពុជា ជា «​កិត្តិ​ទេសាភិបាល​បណ្ឌិត​» តែមួយ​រូប​គត់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ពិតជា​ស័ក្តិសម​បំផុត ចំពោះ​ការទទួលបាន​នូវ​គោរមងារ​កិត្តិយស​ពិសេស​ដ៏​ឧត្តុង្គឧត្តម​បំផុត នៃ​រាជបណ្ឌិត្យសភាកម្ពុជា ជា «​កិត្តិ​ទេសាភិបាល​បណ្ឌិត​» នេះ ដោយ​ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត មានគុណ​បំណាច់​ដ៏​ថ្លៃថ្លា និង​ស្នាដៃ​ដ៏​ត្រចះត្រចង់ ក្នុងនាម​ជា​យុវជន​ជំនាន់​ថ្មី និង​ជា​ឥស្សរជន​ដឹកនាំ​ដ៏​ឆ្នើម របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ពោរពេញ​ទៅដោយ​សមត្ថភាព និង​ទេពកោសល្យ​ខ្ពស់ ព្រមទាំង​មានគុណ​ធម៌ សីលធម៌ ព្រហ្ម​វិហារធម៌ ជាពិសេស​បាន​នឹង​កំពុង​ដឹកនាំ ធ្វើ​សកម្ម​ភាពជា​គម្រូ ជាក់ស្ដែង​ជាច្រើន​ឆ្នាំ​មកហើយ ទៅលើ​វិស័យ​សំខាន់ៗ ដើម្បី​បុព្វហេតុ ជាតិ សាសនា និង​ព្រះមហាក្សត្រ​។

យើងខ្ញុំ​ទាំងអស់គ្នា សូម​លើក​ហត្ថ​បួងសួង វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងឡាយ សូមជួយ​អភិបាល​គ្រង​រក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរ​មហាប្រសើរ ជូន​ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ព្រមទាំង​គ្រួសារ​ជាទី​ស្រឡាញ់ សូម​បាន​ប្រកប​នូវ​ព្រះ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ ជានិច្ច​និរន្តរ៍​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្នងការខេត្តសៀមរាប បញ្ចប់ករណីប្ដីប្រពន្ធលក់អនឡាញជេរអតិថិជនមិនសំចៃមាត់ត្រឹម «ការសុំទោសជាសាធារណៈ»

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ “ឯកសណ្ឋាន​តែមួយ គ្រួសារ​តែមួយ”

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ៖«ឯកសណ្ឋានតែមួយ គ្រួសារតែមួយ»

ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្មករ និង​និយោជក​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​គិតគូរ​យ៉ាង​ដិតដល់ និង​ធ្វើកំណែទម្រង់​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​វិស័យ​ការងារ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឯកអគ្គរដ្ឋតទូតអាមេរិក៖ ខេត្តសៀមរាបជាកន្លែងទេសចរណ៍ ទាក់ទាញបំផុត ខណៈលោកមានបេសសកម្មការទូត រយៈពេល៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម