ព័ត៌មានអន្ដរជាតិ
វៀតណាមបិទរោងចក្រមួយ ជាប់កម្មករជាង២,០០០នាក់ បន្ទាប់ពីផ្ទុះចង្កោមឆ្លងកូវីដក្នុងនោះ
រោងចក្រមួយក្នុងខេត្ត Hai Duong ភាគខាងជើងប្រទេសវៀតណាមត្រូវបានបិទបន្ទាប់ពីចង្កោមចម្លងជំងឺកូវីដ១៩ត្រូវបានរកឃើញកាលពីថ្ងៃព្រហស្បតិ៍ ដោយធ្វើឲ្យកម្មករជាង២,០០០នាក់ត្រូវជាប់នៅខាងក្នុងរោងចក្រនោះ។

ក្រុមហ៊ុន Vietnam Poyun Electronics Co. , Ltd ដែលមានទីតាំងស្ថិតនៅសួនឧស្សាហកម្ម Cong Hoa ក្នុងទីក្រុង Chi Linh នៃខេត្ត Hai Duong បានចាប់ផ្តើមបិទចាប់ពីថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍មក។

កម្មករជាង២,០០០នាក់របស់ក្រុមហ៊ុន បានទៅធ្វើការនៅព្រឹកថ្ងៃនោះ។

បន្ទាប់ពីការបិទ ពួកគេមិនអាចចេញពីរោងចក្របានទេហើយត្រូវការមិត្តភក្តិនិងសមាជិកគ្រួសាររបស់ពួកគេដើម្បីផ្គត់ផ្គង់ស្បៀងអាហារ ភួយនិងរបស់របរចាំបាច់ផ្សេងទៀត។

យោងតាមគណៈកម្មាធិការប្រជាជនក្នុងតំបន់បានឲ្យដឹងថា ក្រៅពីក្រុមហ៊ុន Vietnam Poyun Electronics, ភូមិ Kim Dien ក្នុងឃុំ Hung Dao នៃទីក្រុង Chi Linh ដែលជាកន្លែងអ្នកជំងឺកូវីដស្នាក់នៅ ក៏ត្រូវបានបិទផងដែរ។

អាជ្ញាធរក៏នឹងប្រមូលសំណាកពីកម្មករទាំងអស់នៅឯឧទ្យានឧស្សាហកម្ម Cong Hoa និងប្រជាជននៅក្នុងភូមិ Kim Dien ដើម្បីធ្វើតេស្តរកជំងឺកូវីដ១៩ផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃសៅរ៍នេះ ប្រទេសវៀតណាមមានករណីឆ្លងកូវីដសរុប ១,៦៥៧ករណី ស្លាប់៣៥នាក់និងជាសះស្បើយ១,៤៤៨នាក់៕



ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ ខេត្តផ្ទុះកូវីដខ្លាំងនៅវៀតណាមញាប់ដៃញាប់ជើងបង្កើតមន្ទីរពេទ្យ ៣ បន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


