សេដ្ឋកិច្ច
ក្រុមហ៊ុនអចលនទ្រព្យចិន Evergrande Group ប្រកាសខាតប្រាក់សុទ្ធជាង ៤.៥ ពាន់លានដុល្លារ
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ចិន Evergrande Group បានរាយការណ៍ពីការខាតបង់ប្រាក់សុទ្ធក្នុងរយៈពេលពីខែមករាដល់ខែមិថុនា មានប្រហែល ៣៣ ពាន់លានយ័ន ឬប្រហែល ៤.៥ ពាន់លានដុល្លារ ។
កាលពីដើមខែសីហានេះ ក្រុមហ៊ុនបានដាក់ពាក្យសុំការការពារការក្ស័យធននៅតុលាការអាមេរិក ខណៈដែលអចលនទ្រព្យចិន ធ្លាក់ចូលក្នុងភាពច្របូកច្របល់ ។

នេះមិនមែនជាលើកទីមួយឡើយដែលក្រុមហ៊ុនជួបរឿងរ៉ាវបែបនេះ ពោលនៅអំឡុងឆ្នាំ ២០២១ និង ២០២២ ក្រុមហ៊ុនបានខាតបង់ប្រាក់សរុបជាង ៧៥ ពាន់លានដុល្លារ ខណៈសម្រាប់បំណុលវិញ គិតត្រឹមខែមិថុនា ឆ្នាំ ២០២៣ នេះមានប្រមាណជាង ៣២៧ ពាន់លានដុល្លារ ។
ដោយឡែក ការជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុនបានបន្តឡើងវិញលើផ្សារហ៊ុនហុងកុងនៅថ្ងៃចន្ទនេះ បន្ទាប់ពីផ្អាករយៈពេល ១៧ ខែ ។ ទន្ទឹមនេះ ការចរចាររបស់ក្រុមហ៊ុន Evergrande ជាមួយម្ចាស់បំណុល ក៏មានការលំបាកផងដែរ ហើយលក្ខខណ្ឌតឹងតែងទំនងជានឹងបន្តសម្រាប់ក្រុមហ៊ុន ខណៈទីផ្សារអចលនទ្រព្យរបស់ប្រទេសចិននៅតែមិនទាន់មានសន្ទុះងើបឡើងវិញនៅឡើយ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ NHK
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


