ព័ត៌មានអន្ដរជាតិ
អតីតអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ សិង្ហបុរី ជាប់ទោសពីបទលួចថតក្រោមសំពត់ស្រីៗ
អតីតអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ NTU ក្នុងប្រទេសសិង្ហបុរី ជាប់ទោសពីបទលួចថតក្រោមសំពត់ស្រីៗ និងកាន់កាប់វីដេអូអាសអាភាស ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ ៨ ខែ ហើយផាកពិន័យជាទឹកប្រាក់ ៧៣៧ ដុល្លារ នៅថ្ងៃច័ន្ទ ទី៤ ខែកញ្ញា ។

មិនត្រឹមតែប៉ុណ្ណោះ លោក Lin Junquan ក៏ត្រូវសាកលវិទ្យាល័យ Nanyang Technological បណ្ដេញចេញតាំងពីឆ្នាំ ២០២១ មកម្ល៉េះ ។

ករណីចុងក្រោយរបស់ Lin កើតឡើងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង ៤ និង ៥១ នាទីល្ងាច ។ បុរសវ័យ ៣៣ ឆ្នាំរូបនេះ បានដើរតាមក្រោយនារីម្នាក់ ខណៈដែលនាងកំពុងឡើងជណ្តើរយន្តឡើងទៅលើរថភ្លើង ។ Lin បានថតវីដេអូរយៈពេល ៣៨ វិនាទី ស្រាប់តែមានអ្នកមកឃើញ ហើយចាប់គាត់ជាប់ ។

លោក Lin សារភាពមុខប៉ូលិសថា ខ្លួនបានថតវីដេអូខ្លីៗជាមធ្យមចំនួន ៣ រៀងរាល់ ៣ ទៅ ៥ ខែម្ដង ពីចន្លោះឆ្នាំ ២០១៨ ដល់ខែកញ្ញា ឆ្នាំ២០២០ ។ ចាប់ពីខែសីហា ឆ្នាំ ២០២០ មក គាត់ថតបានយ៉ាងតិច ១០ វីដេអូក្នុងមួយខែ ។
បុរសខាងលើនឹងរក្សាទុកវីដេអូ កែសម្រួលវា និងរក្សាទុកនៅក្នុង “ឯកសារសម្ងាត់” ដែលគាត់នឹងយកមកមើលឡើងវិញ នៅពេលចង់សម្រេចកាមដោយខ្លួនឯង ។

ក្នុងអំឡុងពេលស៊ើបអង្កេតប៉ូលិសរកឃើញខ្សែភាពយន្តអាសអាភាសចំនួន ៣៥ ទៀត ដែល Lin បានមកពីគេហទំព័រអាសអាភាសផ្សេងៗផងដែរ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ប៉ូលិសចាប់ខ្លួននិស្សិត ថៃ វ័យ ១៩ឆ្នាំម្នាក់ ពីបទលក់រូបអាសអាភាសកុមារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


