ជីវិតកម្សាន្ដ
អតីតក្មេងរើសសំរាមលោក ព្រីកា សម្រេចបំណងក្រុងពាលីរឿងមន្តអាគម «រង់ចាំ» ស្តង់ដារអន្តជាតិ
អតីតក្មេងរើសសំរាមលោក ព្រីកា ដែលទស្សនិកជនស្គាល់ថា ជាកូនធម៌លោក ScottNeeson ប្រធានអង្គការCambodian Children Fun ដែលបានរើសយកលោកទៅចិញ្ចឹមនោះទើបតែបានរៀបចំក្រុងពាលីថតរឿងថ្មី បែបមន្តអាគម «រង់ចាំ» មានលក្ខណៈស្តង់ដារអន្តជាតិ។

អតីតក្មេងអ្នករើសសំរាមនៅគំនរសំរាមស្ទឹងមានជ័យ លោក ព្រីកា បច្ចុប្បន្នគឺជាផលិតករដឹកនាំរឿងដ៏លេចធ្លោម្នាក់បានក្រុងពាលីស្នាដៃថ្មីមួយរបស់ខ្លួនក្រោមចំណងជើង ”រង់ចាំ” ដែលជាសាច់រឿងមួយមានគុណភាពលក្ខណៈស្តង់ដារអន្តរជាតិ លោកត្រៀមយកទៅបញ្ចាំងនៅក្រៅប្រទស។

ជាក់ស្តែងថ្មីៗនេះផលិតកម្ម Partner Picture បានដឹកនាំតារាសម្ដែងជាច្រើនដួងដើម្បីរៀបចំពិធីក្រុងពាលីសុំម្ចាស់ ទឹកម្ចាស់ដីដល់ទីតាំងថតផ្ទាល់តែម្ដងដែលស្ថិតនៅទូលលោកលតាម៉ៅក្នុងស្រុកល្វាឯមខេត្តកណ្ដាលជាទីតាំងមួយត្រូវបានបងប្អូនប្រជាពលរដ្ឋគោរពបូជាទៅតាមទំនៀមទំលាប់ជាប្រចាំ។

មូលហេតុដែលម្ចាស់ផលិតកម្មសម្រេចចិត្តជ្រើសរើសទីតាំងនេះសម្រាប់ថតរឿង«រង់ចាំ»ដោយសារតែភាពយន្តនេះគឺផ្ដោតសំខាន់ទៅលើជំនឿមន្តអាគមអូមអាមភ័យរន្ធត់តក់ស្លុត ព្រឺព្រួច និងឈុតឆាកខ្មោចលងជាច្រើនដូច្នេះហើយទើបក្រុមការងារ និងតារាសម្ដែងទាំងអស់ទៅអុជធូបសុំដោយផ្ទាល់។
លោក ព្រីកា គឺជាអ្នកនិពន្ធ និងដឹកនាំរឿង «រង់ចាំ» ដោយផ្ទាល់ដោយលោកបានបញ្ជាក់ប្រាប់ថា «រង់ចាំ» ជាភាពយន្តថ្មីមួយដែលលោកនិពន្ធឡើងដោយខ្លួនឯងផ្ទាល់ជាយូមកហើយគ្រាន់តែកន្លងមកលោកមិនទាន់មានលទ្ធភាពផលិតតែពេលនេះឱកាសល្អបានមកដល់ហើយ ។

លោក ព្រីកា បានបន្ថែមទៀតថា នៅក្នុងរឿង «រង់ចាំ» គឺមានឈុតឆាកភ័យរន្ធត់ជាច្រើនជាពិសេសក្នុងរឿងនេះលោកចង់ឱ្យមានការវិនិឆ័យ អបិយជំនឿក៏ត្រូវតែជឿ វិទ្យាសាស្រ្តក៏មិនត្រូវមើលរំលង ។
គួរបញ្ជាក់ផងដែរថា លោក ព្រីកា គឺជាអតីតក្មេងរើសសំរាមមួយរួបដែលត្រូវបាន លោក Scott Neeson ដែលជាប្រធានអង្គការCambodian Children Fun ហៅកាត់ ថា CCF រើសយកទៅចិញ្ចឹមឱ្យរៀនសូត្របានខ្ពង់ខ្ពស់ និង មានចំណេះដឹងលើផ្នែកជំនាញជាច្រើនលោកមិនដែលភ្លេចកំណើតរបស់ខ្លួនឡើយ ។

សម្រាប់តួអង្គសំខាន់ៗនៅក្នុងរឿង «រង់ចាំ» រួមមានលោក នូ ឧសភា ,លោក សារី ,កញ្ញា ពេជ្រ ចរណៃ និងកញ្ញា យូមិ ជាដើម…។ បើតាមគម្រោងរឿងនេះនឹងដាក់បញ្ចាំងនៅដើមឆ្នាំ២០២៤ខាងមុខនៅតាមរោងភាពយន្ត ព្រមទាំងអាចនឹងនាំទៅដាក់បញ្ចាំងនៅក្រៅប្រទេសផងដែរ។ សម្រាប់តួអង្គនៅក្នុងរឿងនេះម្នាក់ៗបានប្តេជ្ញាចិត្តថា នឹងពួតដៃគ្នាសម្តែងឱ្យបានល្អបំផុត ៕
អត្ថបទ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


