ព័ត៌មានជាតិ
ចាប់ផ្សឹកសង្ឃមួយអង្គ ក្រោយនាំនារីម្នាក់បង្កាត់ភ្លើង ក្នុងកុដិវត្តគីរីភ្នំជញ្ជាំងខេត្តបន្ទាយមានជ័យ
សង្ឃមួយអង្គត្រូវបានចាប់ផ្សឹក បន្ទាប់ពីស្គាល់នារីម្នាក់ឆាតហ្វេសប៊ុកទៅវិញទៅមកស្រាប់តែបង្កាត់ភ្លើងស្នេហានាំនាងមករួមរ័កក្នុងកុដិវត្តគីរីភ្នំជញ្ជាំងត្រូវសមត្ថកិច្ចចាប់ផ្សឹកក្រោយពីមានពាក្យបណ្តឹងរបស់ឪពុកជនរងគ្រោះឈ្មោះ ដាំ សូរ៉ាប៉ា ភេទប្រុស អាយុ៤៥ឆ្នាំ។
ករណីនេះឡើងនៅចំណុចក្នុងកុដិនៅវត្តសុវណ្ណគីរីភ្នំជញ្ជាំង ស្ថិតក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្ត បន្ទាយមានជ័យ ទើបលោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថស្រុកព្រះនេត្រព្រះដឹកនាំដោយអាវុធហ្ថ១ក្រុមសហការជាមួយមន្ទីរធម្មការ និងសាសនាខេត្ត បានចុះដល់កន្លែងកើតហេតុឃាត់ខ្លួនសង្ឃមានឈ្មោះ ម៉ាន់ មុំ ហើយមន្ត្រីមន្ទីរធម្មការបានរៀបចំពិធីផ្សឹកលោកសង្ឃនោះធ្វើតាមនិតិវិធីច្បាប់ នៅព្រឹក ថ្ងៃទី៧ ខែ កុម្ភៈ ឆ្នាំ ២០២១។
វរសេនីយ៍ត្រី ស៊ិន រ៉ាស៊ីបានប្រាប់ឲ្យដឹងថាសង្ឃជាជនសង្ស័យក្រោយពីកម្លាំងជំនាញសាកសួរចម្លើយបានឆ្លើយសារភាពថា ខ្លួនគេបានស្គាល់នារីឈ្មោះម្នាក់ឈ្មោះ ម.ស.ព អាយុ១៤ឆ្នាំ ក្នុងពិធីបុណ្យសពលោកគ្រូនៅវត្តស្រមោច ក្នុងកំឡុងឆ្នាំ២០២០ ហើយក៏មានការទំនាក់ទំនងគ្នាតាមរយៈឆាតហ្វេសប៊ុក ហើយក៏បានស្រលាញ់គ្នាតែម្តង ព្រមទាំងបានរួមភេទជាមួយគ្នាជាញឹកញាប់នៅក្នុងកុដិរបស់ខ្លួននៅវត្តគីរីភ្នំជញ្ជាំងរហូតដល់ភ្លឺ ព្រឹកឡើងទើបត្រឡប់ទៅផ្ទះវិញស្រាប់តែថ្ងៃទី៧ សមត្ថកិច្ច និងមន្ត្រីមន្ទីរធម្មការ និងសាសនា ខេត្ត បានចុះមកដល់វត្ត ហើយបានចាប់ធ្វើពិធីផ្សឹកប្រគល់ឲ្យសមត្ថកិច្ចឃាត់ខ្លួនពីបទរួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំតែម្ដង។ជនសង្ស័យបានបញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរមនុស្សអាវុធហត្ថខេត្តកម្លាំងការិយាល័យជំនាញអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីដាក់ទោសទៅតាមច្បាប់៕
វ៉ាន់ ណាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


