ព័ត៌មានជាតិ
ជំនាញគីមីចំណីអាហារ នៅតែមានសារៈសំខាន់ ទោះស្ថិតនៅសម័យបច្ចេកវិទ្យាឌីជីចល
ជំនាញគីមីចំណីអាហារ ជាជំនាញមួយដែលមានតម្រូវការខ្ពស់ នាថ្ងៃអនាគត ព្រោះបច្ចុប្បន្ន វិស័យឧស្សាហកម្មចំណី អាហារនៅកម្ពុជា កំពុងមានការអភិវឌ្ឍជាខ្លាំង។ បន្ថែមពីនេះទៀត សុវត្ថិភាពនៃចំណីអាហារមានសារៈសំខាន់ណាស់ ចំពោះសង្គម ក្នុងការធានាសុវត្ថិភាព និងគុណភាពរបស់អាហារ។ ជាពិសេសយើងអាចផលិតផលិតផលអាហារ ដែល មានគុណភាព សុវត្ថិភាព និងអាហារូបត្ថម្ភទៀតផង។

កញ្ញា ជួន ណៃ មានតួនាទីជាអ្នក Quality Control នៅក្រុមហ៊ុនឯកជនមួយ បានលើកឡើងថា នាពេលបច្ចុប្បន្ន ជំនាញគីមីចំណីអាហារនេះ ហាក់មានកំណើននិស្សិតចាប់អារម្មណ៍ចូលរៀនច្រើនជាងមុន បើធៀបទៅនឹងរយៈពេល កន្លងមក។ ចំពោះវិស័យការងារវិញ គឺអាចមានច្រើន ក្នុងករណីសេដ្ឋកិច្ចរបស់ប្រទេសមានការរីកចម្រើន លើវិស័យ ម្ហូបអាហារ ពិសេស ទៅលើការកែច្នៃផលិលផលម្ហូបអាហារ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញទៅ កាន់ទីផ្សារអន្តរជាតិ។
បើការនាំចេញលើវិស័យនេះ កាន់មានកំណើនជាលំដាប់ នោះក្រុមហ៊ុន ឬសហគ្រាស នឹងបង្កើនចង្វាក់ផលិតកម្ម ជាកត្តានាំឱ្យមានតម្រូវការកម្លាំងពលកម្មជំនាញផ្នែកកែច្នៃចំណីអាហារនេះ។ នេះជាការបន្ថែមរបស់កញ្ញា ជួន ណៃ។
អតីតនិស្សិតបញ្ចប់ការសិក្សាពីវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ បានបន្ថែមថា «កត្ដាដែលធ្វើឱ្យខ្ញុំ ចាប់យកជំនាញគីមីចំណី អាហារ ព្រោះដឹងថាខ្លួនឯងចូលមុខវិជ្ជាគីមីវិទ្យាតាំងពីវិទ្យាល័យមកម្លេះ។ ម្យ៉ាងវិញទៀត ក៏ស្រឡាញ់ការធ្វើម្ហូបផងនោះ ទើបជំនាញគីមីចំណីអាហាគឺជាជម្រើងល្អសម្រាប់បន្តថ្នាក់មហាវិទ្យាល័យ»។
បើតាមតាម កញ្ញា ជួន ណៃ ការរៀនជំនាញនេះមានច្រើនផ្នែក ច្រើនសណ្ឋាន រួមមា៖ Food processing technologies ជាដំណើរការកែច្នៃទៅលើវត្ថុធាតុដើមទៅជាផលិតផល សម្រេចមួយ និង Food safety and microbiology ជាសិក្សាទៅលើប្រភេទសារធាតុប្រូតេអ៊ីន សារធាតុរ៉ែ ឬសារធាតុចិញ្ចឹមផ្សេងៗដទៃទៀតមាននៅក្នុងវត្ថុធាតុដើមនោះ។
យ៉ាងណាមិញ នៅមានផ្នែកផ្សេងៗជាច្រើនទៀតដូចជាសិក្សាត្រួតពិនិត្យ និងវិភាគទៅលើពពួកបាក់តេរី ឬមេរោគ ផ្សេងៗ ដែលមានផ្ទុកនៅក្នុងអាហារ នាំឱ្យអាហារនោះខូចគុណភាព ឬអាចបង្កឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ ជាដើម។
ដោយឡែកសម្រាប់ឱកាសការងារមានជាច្រើន នៅក្នុងវិស័យនេះ មានដូចជា៖ អ្នកផលិតអាហារ, អ្នកវិទ្យាសាស្ត្រអាហារ ផលិតករ ឬអ្នកបច្ចេកទេសចំណីអាហារ អ្នកស្រាវជ្រាវនិងអ្នកអភិវឌ្ឍន៍ ទីផ្សារ វេចខ្ចប់ អ្នកកែច្នៃផលិតផលអាហារ ឬវិស្វករដំណើរការ, និងអ្នកគ្រប់គ្រងគុណភាព / ការធានា ជាដើម៕
អត្ថបទ៖ ផល ធារិត

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


