ព័ត៌មានជាតិ
សាធារណរដ្ឋឆែក ផ្តល់សម្ភារៈបណ្តុះបណ្តាល និង ឧបករណ៍វេជ្ជសាស្ត្រជាង៩០គ្រឿងជួយសង្គ្រោះដល់កុមារកម្ពុជា
ភ្នំពេញ ៖ សាធារណរដ្ឋឆែក ផ្តល់សម្ភារៈបណ្តុះបណ្តាល និង ឧបករណ៍វេជ្ជសាស្ត្រប្រមាណជាង៩០គ្រឿង ដល់មន្ទីរពេទ្យកុមារជាតិ ដើម្បីចូលរួមចំណែកក្នុងការជួយសង្គ្រោះដល់កុមារកម្ពុជា។

ពិធីប្រគល់នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក ស្តេ ផាន វួចណារ ភារៈធារីស្តីទី នៃស្ថានទូតសាធារណរដ្ឋឆែក ប្រចាំនៅភ្នំពេញ។

លោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិបានឲ្យដឹងថា ឧបករណ៍គំរូសម្រាប់ការបណ្តុះបណ្តាលផ្នែកថែទាំសុខភាពទារកទើបនឹងកើត រួមទាំងឧបករណ៍វេជ្ជសាស្ត្រផ្សេងៗទៀតសរុបជាង ៩០គ្រឿង ដែលមានតម្លៃជាង ២សែនដុល្លាសហរដ្ឋអាមេរិក ត្រូវបានរៀបចំសម្រាប់មន្ទីរពេទ្យប្រើប្រាស់ ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ទ្វេភាគី និងឧបករណ៍ក្នុងកម្មវិធីជំនួយមនុស្សធម៌ សម្រាប់ការពារជំងឺកូវីដ-១៩។

លោកបានបន្តថា ឧបករណ៍ដែលបានផ្តល់នេះ អាចជួយមន្ទីរពេទ្យក្នុងការធ្វើពិពិធកម្ម និងពង្រីកការថែទាំទារកទើបនឹងកើតទាំងនៅភ្នំពេញ និងតាមបណ្តាខេត្តនានារបស់ប្រទេសកម្ពុជា ដោយសារការពង្រឹងសមត្ថភាពរបស់បុគ្គលិកពេទ្យសំខាន់ៗនៅមន្ទីរពេទ្យ និងការផ្លាស់ប្តូរបទពិសោធការអនុវត្តល្អៗពីពេទ្យឯកទេសជនជាតិឆែក។

លោក សាស្ត្រាចារ្យ ម៉មប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានណែនាំដល់មន្ទីរពេទ្យកុមារជាតិត្រូវយកឧបករណ៍ទាំងនេះទៅប្រើប្រាស់និងបែងចែកទៅតាមមន្ទីរពេទ្យបណ្តាខេត្តផ្សេងៗទៀតដើម្បីយកទៅជួយសង្គ្រោះដល់កុមារសំដៅកាត់បន្ថយអត្រាស្លាប់របស់កុមារនៅកម្ពុជាឲ្យកាន់តែថយចុះថែមទៀត៕
ដោយ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី