Connect with us

ព័ត៌មានជាតិ

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ គាំទ្រ​ការ​បណ្តុះបណ្តាល​ជំនាញ​ច្នៃត្បូង​ពេជ្រ និង​គ្រឿងអលង្ការ

បានផុស

នៅ

លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​អង្គារ ទី​១៦ ខែមករា ឆ្នាំ២០២៤​នេះ បាន​គាំទ្រ​ឱ្យមាន​ការបណ្តុះបណ្តាល​ជំនាញ​ច្នៃ​ត្បូង និង​គ្រឿងអលង្ការ​នៅ​កម្ពុជា​។ ការលើកឡើង​នេះ គឺធ្វើឡើង​ក្នុងជំនួប​សម្តែង​ការគួរសម​រវាង​លោក​រដ្ឋមន្ត្រី និង​លោក​បណ្ឌិត ឆាយ ស៊ី​ណាត ប្រធាន​សមាគម​ពាណិជ្ជករ​គ្រឿងអលង្ការ និង​ត្បូង​មានតម្លៃ​កម្ពុជា​ដែល​ធ្វើឡើង​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្ត្រី បាន​គូស​បញ្ជាក់​ថា ជំនាញ​ច្នៃ​ត្បូង​ពេជ្រ និង​គ្រឿងអលង្ការ​នេះ មាន​សារសំខាន់​ក្នុងការ​ជំរុញ​វិស័យ​កែច្នៃ​ត្បូង និង​គ្រឿងអលង្ការ​នៅ​កម្ពុជា​។

ទន្ទឹមនឹង​នេះ លោក​ប្រធាន​សមាគម បាន​ថ្លែងអំណរគុណ​ដល់​លោក​រដ្ឋមន្ត្រី​ចំពោះ​ការ​ចង់ឱ្យ​មានការ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេកទេស​កែច្នៃ​ត្បូង និង​គ្រឿង​អលង្ការ​នេះ​។ ប្រធាន​សមាគម​ពាណិជ្ជករ​គ្រឿងអលង្ការ និង​ត្បូង​មានតម្លៃ​កម្ពុជា លើកឡើងថា ទំហំ​ពាណិជ្ជកម្ម​គ្រឿងអលង្ការ​រវាង​កម្ពុជា​មួយ​បណ្តា​ប្រទេស​ដៃគូ​មាន​ទំហំ​ជាច្រើន​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​១​ឆ្នាំៗ​ដែល​បានរួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​ផងដែរ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

យុវតី​​ម្នាក់​សម្រេច​ចិត្ត​ចង​ក​សម្លាប់​ខ្លួនឯង ខណៈ​ឪពុក​ម្ដាយ​រារាំង​មិន​ឲ្យ​មាន​ស្នេហា​

ព័ត៌មានជាតិ៥ ម៉ោង មុន

ភរិយាលោក ស សុខា ជំរុញឱ្យកូនខ្មែរ ឈ្វេងយល់ពីអត្ថន័យ និងទស្សនវិជ្ជានៃបុណ្យវិសាខបូជា

សុខភាព៦ ម៉ោង មុន

ការបំបៅកូនដោយទឹកដោះម្តាយ ក្នុងរយៈពេលមួយម៉ោងក្រោយកំណើតអាចការពារទារកពីការឆ្លង និងកាត់បន្ថយអត្រាមរណៈ

សេដ្ឋកិច្ច៧ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍លំនៅឋានបែបជប៉ុនដំបូងគេនៅកម្ពុជា ចាប់ផ្ដើមហើយក្នុងតំបន់ទីក្រុងរណប អ៊ឹង ស៊ីធី (ING CITY)

សន្តិសុខសង្គម៨ ម៉ោង មុន

ស្ត្រីម្នាក់កាប់ក្មួយស្រីស្លាប់ ព្រោះនិយាយទូរសព្ទឮៗ និងចេញចូលផ្ទះយប់ជ្រៅពេក

Sokha Hotels

ព័ត៌មានពេញនិយម