ព័ត៌មានជាតិ
ខ្លោងទ្វារតាកាវ ត្រូវបានជួសជុលឡើងវិញ ខណៈក្លោងទ្វានេះសភាពចាស់ទ្រុឌទ្រោមយ៉ាងខ្លាំង
លោកជំទាវកិត្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីដើម្បីជួសជុលខ្លោងទ្វារតាកាវឡើងវិញ បន្ទាប់ពីខ្លោងទ្វារដ៏វ័យចំណាស់មួយនេះមានសភាពចាស់ទ្រុឌទ្រោម នាល្ងាចថ្ងៃអាទិត្យ ១០កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ។




ខ្លោងទ្វារតាកាវ ជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារទាំង៥នៃក្រុងអង្គរធំ ដែលស្ថិតនៅទិសខាងលិចនៃប្រាសាទបាយ័ន្ត។ ការរៀបចំពិធីក្រុងពាលីនេះ ដើម្បីសុំម្ចាស់ទឹក ម្ចាស់ដី ក្នុងការសុំជួសជុលក្លោងទ្វាដ៏មានវ័យចំណាស់នេះ ដែលរងការគំរាមកំហែងដោយសារអាកាសធាតុ សង្គ្រាម កង្វះការថែទាំ និងការដុះដាលនៃដើមឈើ បណ្តាលឱ្យរូបចម្លាក់បង្កាន់ដៃយក្សនិងទេវតាជាច្រើនដួលរលំ ហើយក៏បានធ្វើឱ្យរចនាសម្ពន្ធរបស់ខ្លោងទ្វារមួយភាគធំ ដែលអាចបង្កហានិភ័យដល់អ្នកធ្វើដំណើរ ហើយត្រូវបានបិទមិនឱ្យរថយន្តធ្វើដំណើឆ្លងកាត់ឡើយ។ ចំណែកឯថវិកាសម្រាប់ចំណាយក្នុងការជួសជុលនេះ គឺទទួលបានការឧបត្ថម្ភគាំទ្រពីសំណាក់ លោកជំទាវឧកញ៉ាមហាឧបាសិកាកិត្ដិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ តាមរយៈព្រះសទ្ធម្មប្បកាសនីបណ្ឌិត តាត មហាទី ព្រះគ្រូចៅអធិការវត្តព្រះឥន្ទកោសា ដោយបានទទួលការគាំទ្រពីប្រមុខរាជរដ្ឋាភិបាល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សារា ដែលជាផ្នែកមួយក្នុងការចូលរួមចំណែកក្នុងកិច្ចការអភិរក្សបេតិកភណ្ឌជាតិខ្មែរសម្រាប់ទុកជាកេរ្តិ៍ដំណែលដល់កូនចៅជំនាន់ក្រោយៗបន្តទៀត៕



អត្ថបទ៖វិមាន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន