ព័ត៌មានជាតិ
កាកបាទក្រហមខេត្តស្វាយរៀង ចុះជួយពលរដ្ឋភ្លាមៗ បន្ទាប់ពីរងការវាយប្រហារខូតខាតផ្ទះសម្បែងដោយសារខ្យល់កន្រ្តាក់
ប្រជាពលរដ្ឋចំនួន៣៦ គ្រួសារ នៅក្នុងស្រុកស្វាយជ្រំ ស្រុកកំពង់រោទិ៍ និងស្រុកចន្ទ្រា ខេត្តស្វាយរៀង បានរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤។ មិនបង្អស់យូរ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងដែលដឹកនាំដោយលោកស្រី ដួង វណ្ណា ប្រធានកិត្តិយស និងលោកស្រី ពៅ សុភាព ដែលជាហេរញ្ញឹក បានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនពួកគេបានទាន់ពេលវេលា។

នៅក្នុងឱកាសនោះ លោកស្រី ដួង វណ្ណា បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ និងជំរុញឲ្យមានការដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហម ខេត្តស្វាយរៀង បានសម្តែងនូវការសោកស្តាយចំពោះការខូចខាត ទ្រព្យសម្បត្តិ ផ្ទះសំបែងបង្ករដោយគ្រោះធម្មជាតិដែលមិននឹកស្មានដល់នេះ។

ខ្យល់កន្ទ្រាក់កាលពីថ្ងៃទី០៥ ខែឧសភា បានវាយប្រហារផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន៣៦គ្រួសារ បណ្តាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋនៅឃុំស្វាយយា ស្រុកស្វាយជ្រំ ចំនួន ៣៤ ខ្នង នៅឃុំថ្មី ស្រុកកំពង់រោទិ៍ ១ ខ្នង ឃុំទួលស្តី ស្រុកចន្ទ្រា ១ ខ្នង ក្នុងនោះ ខូចខាតទាំងស្រុង ៥ ខ្នង មធ្យម ១៣ ខ្នង និងតិចតួច ១៨ ខ្នង។ ចំពោះមុខបញ្ហានេះ លោកស្រី ដួង វណ្ណា បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយត្រូវបិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់។

ស្របពេលជាមួយគ្នានេះ លោកស្រី បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមើលថែទាំកូនចៅឲ្យបានល្អ ជាពិសេស ក្មេងតូចៗកុំឲ្យលេងទឹកដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដោយករណីលង់ទឹក ត្រូវថែរក្សាសុខភាព និងមានអនាម័យល្អក្នុងការរស់នៅ ត្រូវត្រៀមឧបករណ៍ឲ្យបានគ្រប់គ្រាន់ក្នុងការបង្កបង្កើនផលនារដូវវស្សានាឆ្នាំនេះឲ្យបានទាន់ពេលវេលា។ លោកស្រី ក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ត្រូវសហការគ្នាក្នុងការជួយរៀបចំផ្ទះសម្បែងប្រជាពលរដ្ឋដែលរងគ្រោះឱ្យបានសមរម្យឡើងវិញ ដើម្បីជាជម្រកសម្រាប់ពួកគាត់ស្នាក់នៅបន្ត៕
ដោយ៖ ភក្ដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


