ព័ត៌មានជាតិ
លោក ហ៊ុន ម៉ាណែត៖ ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ គឺផ្តើមចេញពីខ្លួនយើង
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានផ្ញើសារឱ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយបានបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកនៅជុំវិញខ្លួនយើង។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះយ៉ាងដូច្នេះថា “ក្នុងកាលៈទេសៈនៃការរីករាលដាលក្នុងសហគមន៏ នៃជម្ងឺកូវីដ-១៩ នាពេលនេះ សូមបងប្អូនចូលរួមអនុវត្តនូវវិធានសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩ ដើម្បីការពារខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង ព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដ៏សាហាវនេះ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកនៅជុំវិញខ្លួនយើង”។

សារនេះត្រូវបានឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបង្ហោះលើផេកហ្វេសប៊ុកផ្លូវការ កាលពីព្រឹកមិញ ហើយស្របពេលដែលស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ “ព្រឹត្តិការណ៍ ២០ កុម្ភៈ” គួឲ្យព្រួយបារម្ភ។
បើតាមតាមក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៤០នាក់ថ្មីទៀត ដែលក្នុងនោះមាន៣៨ នាក់ជាករណីឆ្លងសហគមន៍ក្នុង “ព្រឹត្តិការណ៍ ២០ កុម្ភៈ” និង២ នាក់ជាករណីនាំចូលពីក្រៅប្រទេស ហើយគ្រាន់តែរយៈពេល៤ ថ្ងៃ ដែលករណីឆ្លងសហគមន៍ក្នុង “ព្រឹត្តិការណ៍២០កុម្ភៈ” មានអ្នកឆ្លងរហូតដល់ជាង១៣០នាក់ទៅហើយ៕
អត្ថបទ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


