Connect with us

ព័ត៌មានជាតិ

ទោះបីកម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះនៃការលាងលុយកង្វក់ ប៉ុន្តែត្រូវពង្រឹងការបង្ក្រាប

បានផុស

នៅ

ទោះបីជាកម្ពុជា ត្រូវបានដកចេញពីបញ្ជីពណ៌ប្រផេះរបស់ក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (FATF) នៃបណ្តាប្រទេសលាងលុយកង្វក់ក៏ដោយ ប៉ុន្តែលោក ស ថេត អគ្គស្នងការនគរបាលជាតិ កំពុងជំរុញឱ្យក្រុមការងារបន្តពង្រឹងសមត្ថភាពរបស់ខ្លួន និងផ្តោតលើការងារប្រឆាំងការសម្អាតប្រាក់ហិរញ្ញប្បទានភេរវកម្មឱ្យកាន់តែមានប្រសិទ្ធភាព ។

ការជំរុញជាថ្មីនេះ ធ្វើឡើងនាឱកាសនាយឧត្តមសេនីយ៍ ស ថេត អញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ព្រមទាំងកិច្ចប្រជុំប្រចាំខែ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះលោក ស ថេត​ បានថ្លែងដោយកត់សម្គាល់នូវសមិទ្ធផលសំខាន់ៗមួយចំនួន ដែលកងកម្លាំងនគរបាលសម្រេចបានដោយជោគជ័យ នាពេលកន្លងមក ក្នុងនោះ ការប្រឆាំងការសម្អាតប្រាក់ហិរញ្ញប្បទានភេរវកម្ម បង្ក្រាបបាន៥ករណី ​និងចាប់ខ្លួនមនុស្ស១៦នាក់ បញ្ជូនទៅតុលាការ។
យ៉ាងណាមិញ លោកក្រើនរំឭកថា៖« ការងារនេះកន្លងទៅទទួលបានការកោតសរសើរ និងអរគុណចំពោះមន្ដ្រីដែលបានខិតខំ ទោះបីការបណ្ដុះបណ្ដាលរយៈពេលខ្លី តែមានសមត្ថភាពខ្ពស់ រហូតដល់អង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ(FATF) ដកកម្ពុជាចេញពីបញ្ជីប្រផេះ។ ដូចនេះសូមឱ្យក្រុមការងារបន្តធ្វើកិច្ចការងារនេះឱ្យមានប្រសិទ្ធភាពបន្ថែមទៀត»។

គួររំឭកថា អង្គការហ្វាត (FATF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ​ប្រទេសបារាំង បានប្រកាសដកប្រទេសកម្ពុជាចេញពីបញ្ជីប្រផេះ​ នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់​ កាលពីខែកុម្ភៈ ឆ្នាំ២០២៣។ អង្គការនេះ​ ធ្លាប់ដាក់កម្ពុជាឱ្យស្ថិតក្នុងបញ្ជីប្រផេះ​ នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់អស់រយៈពេល៤ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ២០១៩ មក៕

អត្ថបទ៖ ឡាយ សាមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៣ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

Sokha Hotels

ព័ត៌មានពេញនិយម