សេដ្ឋកិច្ច
គណៈប្រតិភូវិនិយោគចិន សិក្សាកាលានុវត្តភាព និងច្បាប់វិនិយោគកម្ពុជា
លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៤ បានទទួលជួបពិភាក្សា ការងារជាមួយគណៈប្រតិភូវិនិយោគិនដែលដឹកនាំដោយលោក ZHONG ZHENGBING អនុប្រធានសមាគមវឌ្ឍនភាពកម្ពុជា-ចិន ដើម្បីពង្រីកកិច្ច សហប្រតិបត្តិការលើការអភិវឌ្ឍក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងសិក្សាស្វែងយល់ពីកាលានុវត្តភាព និងច្បាប់ និងបទបញ្ញត្តិស្ដីពីវិនិយោគនៅកម្ពុជា។

នៅក្នុងជំនួបនោះ គណៈប្រតិភូបានបង្ហាញពីចេតនាក្នុងការចូលរួមចំណែកវិនិយោគលើវិស័យសក្ដានុពលលទ្ធភាពនានាក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ មានការតភ្ជាប់ខ្ពស់ និងភាពប្រទាក់ក្រឡា ទាំងផ្ទៃក្នុងប្រទេស និងជាមួយតំបន់ ដែលនឹងបន្តរួមចំណែកជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងបំពេញសេចក្តីត្រូវការសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។
លោក សួន សុផល បានជម្រាបជូនអំពីគំនិតផ្ដួចផ្ដើមកិច្ចសហប្រតិបត្តិការ រៀបចំបង្កើតរបៀងឧស្សាហកម្ម និងច្រករបៀងមច្ឆា និងអង្ករ ដែលនឹងក្លាយទៅជាកម្លាំង ចលកររុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជាឈានខ្ពស់សម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០៕


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?