ព័ត៌មានជាតិ
ពលរដ្ឋសាទរក្រោយអាជ្ញាធរជួសជុលស្ថាបនាផ្លូវ៣០ម៉ែត្រជាផ្លូវបេតុងសរសៃដែក
ប្រជាពលរដ្ឋអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវ៣០ម៉ែត្រ ពីវត្តចាក់អង្រែក្រោម ទៅផ្លូវ៦០ម៉ែត្រ ក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានបញ្ចេញមតិសាទរក្រោយអាជ្ញាធរជួសជុលស្ថាបនាជាផ្លូវបេតុងសរសៃដែកសម្រួលដល់ការធ្វើដំណើរ ខណៈកន្លងមកខូចខាតពិបាកធ្វើដំណើរខ្លាំង។

លោក រចនា ជាអ្នកដំណើរឆ្លងកាត់ផ្លូវ៣០ម៉ែត្រ បានបង្ហាញអារម្មណ៍រីករាយក្រោយអាជ្ញាធរពាក់ព័ន្ធប្រែក្លាយកំណាត់ផ្លូវនេះ អោយកាន់តែធំទូលាយងាយស្រួលដល់អ្នកធ្វើដំណើរ ព្រោះកន្លងមកមានជង្ហុកសំបុកមាន់ជាច្រើនថែមទាំងដក់ទឹកធ្វើឲ្យលំបាកក្នុងការធ្វើដំណើរ។
លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម បានឲ្យដឹងថា កំណាត់ផ្លូវ៣០ម៉ែត្រនេះ ត្រូវបានមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ស្ថាបនាជាប្រភេទផ្លូវបេតុងមានសរសៃដែក មានប្រវែងជាង៣៥០ម៉ែត្រ ទទឹង៣០ម៉ែត្រ កម្រាស់២តឹក ចាប់ពីកែងផ្លូវជាតិលេខ២ រហូតដល់ផ្លូវបត់ចូលផ្សារចាក់អង្រែ ដើម្បីសម្រួលការលំបាកធ្វើដំណើរជូនដល់ពលរដ្ឋ។

អ្នកធ្វើដំណើរឆ្លងតាមកំណាត់ផ្លូវនេះ មានក្ដីសប្បាយរីករាយ និងថ្លែងអំណរអរគុណដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាអាជ្ញាធរជំនាញ ដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ប្រែក្លាយកំណាត់ផ្លូវ៣០ម៉ែត្រនេះជាផ្លូវបេតុង ជូនដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរងាយស្រួលក្នុងការធ្វើដំណើរ៕
អត្ថបទ៖ រដ្ឋា






-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?