Connect with us

ព័ត៌មានអន្ដរជាតិ

សិង្ហបុរីប្រាប់ពលរដ្ឋខ្លួនចាកចេញពីប្រទេសមីយ៉ាន់ម៉ាឲ្យឆាប់តាមដែលអាចធ្វើទៅបាន

បានផុស

នៅ

ក្រសួងការបរទេសសិង្ហបុរី (MFA) នៅថ្ងៃព្រហស្បតិ៍ ទី ៤ ខែមីនា នេះបានទទូចដល់ប្រជាជនសិង្ហបុរីឲ្យពន្យាពេលរាល់ការធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ាដោយលើកឡើងពីការប៉ះទង្គិចគ្នាដែលកំពុងកើនឡើងយ៉ាងខ្លាំងក្លារវាងក្រុមអ្នកតវ៉ា និងកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា និងការកើនឡើងចំនួនអ្នកស្លាប់នៃជនស៊ីវិល ។

ក្រសួងបាននិយាយថា “ប្រជាជនសិង្ហបុរីបច្ចុប្បន្ននៅក្នុងប្រទេសមីយ៉ាន់ម៉ាក៏គួរពិចារណាចាកចេញឲ្យបានឆាប់តាមមធ្យោបាយពាណិជ្ជកម្ម ខណៈដែលវានៅតែអាចធ្វើបែបនេះបាន” ។

ក្រសួងបានបន្តថា “ប្រជាជនសិង្ហបុរីដែលនៅក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវបានគេណែនាំឲ្យស្នាក់នៅក្នុងផ្ទះ រកទីតាំងនៅឆ្ងាយបំផុតតាមដែលអាចធ្វើទៅបាន និងចៀសវាងការធ្វើដំណើរដែលមិនចាំបាច់ជាពិសេសតំបន់ដែលមានការតវ៉ា ។ ប្រជាជនសិង្ហបុរីត្រូវបានរំឭកឲ្យប្រុងប្រយ័ត្ន និងតាមដានព័ត៌មានក្នុងតំបន់ឲ្យបានដិតដល់” ។

ក្រសួងបានបន្ថែមទៀតថា ប្រជាជនសិង្ហបុរីនៅក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវបានលើកទឹកចិត្តឲ្យចុះឈ្មោះតាមអនឡាញនៅលើគេហទំព័ររបស់ខ្លួន ដូច្នេះពួកគេអាចត្រូវបានទាក់ទងប្រសិនបើមានតម្រូវការ ។

ក្រសួងបញ្ជាក់ថា អ្នកដែលត្រូវការជំនួយផ្នែកកុងស៊ុលអាចទាក់ទងស្ថានទូតសិង្ហបុរីក្នុងទីក្រុងយ៉ាំងហ្គោន ឬការិយាល័យទទួលបន្ទុកការងាររបស់ក្រសួងការបរទេសសិង្ហបុរី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ ទ្រាំមិនបាន ប៉ូលិសមីយ៉ាន់ម៉ា រត់ទៅជ្រកកោននៅឥណ្ឌា

ចុចអាន ៖ រុស្ស៊ី ត្រៀមខ្លួនសហការជាមួយអាស៊ាន ដោះស្រាយវិបត្តិមីយ៉ាន់ម៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម