ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ជំនន់ទឹកភ្លៀងបង្កឱ្យខូចខាតដំណាំស្រូវ និងដំណាំរួមផ្សំ ជាង ១ ម៉ឺនហិតា និងផ្លូវជនបទមួយចំនួនទៀត
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ០៥ កញ្ញា នេះថា រយៈពេលជិត ៨ ខែ ឆ្នាំ ២០២៤ នេះ ជំនន់ទឹកភ្លៀងបានប៉ះពាល់រាជធានី-ខេត្តចំនួន ១៧ បង្កឱ្យប៉ះពាល់ដល់ដំណាំស្រូវ និងដំណាំរួមផ្សំប្រមាណជិត ៣ ម៉ឺនហិតា ក្នុងនោះខូចខាតជាង ១ ម៉ឺនហិតា និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។

លោកបានបន្តថា ក្នុងនោះប៉ះពាល់សន្ទូងចំនួន ២៥ ៥៦៣ ហិតា ខូចខាតចំនួន ១០ ៥៣៨ ហិតា ដំណាំរួមផ្សំ ប៉ះពាល់ ៣ ៤៤៤ ហិតា ខូចខាត ១ ៨៩៤ ហិតា និងសំណាបខូចខាតចំនួន ២៥០ ហិតា។ ផ្ទះលិចទឹក ៦ ១៥២ ខ្នង សាលារៀន ៤២ កន្លែង វត្តអារាម ១៦ កន្លែង និងមណ្ឌលសុខភាព ៣ កន្លែង ប៉ះពាល់ប្រជាជន ២០ ៥៦៥ គ្រួសារ និងជម្លៀសប្រជាជន ៣៩០ គ្រួសារ និងជម្លៀសសត្វពាហណៈ ២ ៩៧៨ ក្បាល ផ្លូវបេតុងប្រវែង ១៩ ២៤០ ម៉ែត្រ ផ្លូវលំជនបទ ១៤៦ ២២១ ម៉ែត្រ ខូចខាត ១ ៥៦០ ម៉ែត្រ ស្ពាន ៣២ កន្លែង បាក់ច្រាំងប្រវែង ១៨៥ ម៉ែត្រ និងប៉ះពាល់ទំនប់ ៤ ០៤៨ ម៉ែត្រ។
យោងតាមក្រសួងធនធានទឹក និងឧតុនិយម ចុះនៅព្រឹកថ្ងៃទី ៥ កញ្ញា នេះ បានឱ្យដឹងថា ព្យុះទី ១១ ឈ្មោះយ៉ាកជី (Yagi) បានវិវត្តន៍ទៅជាព្យុះសង្ឃរា នឹងមានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ Andaman ខណៈសម្ពាធទាបគ្របដណ្តប់លើឈូងសមុទ្រថៃ ភាគកណ្តាល នៃអាងទន្លេមេគង្គសមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី ៥ ខែកញ្ញា ដល់ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៤ នឹងធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៥៥% នៅតំបន់វាលទំនាប ៤០% នៅតំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រមានផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៣០%៕
អត្ថបទ ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


