Connect with us

ព័ត៌មានជាតិ

ស្រ្តីចិន​​ចំណាយប្រាក់ ៣០០ ដុល្លារ ជម្លៀស​ខ្លួន​ចេញពី​ខេត្តព្រះសីហនុ មក​ភ្នំពេញ

បានផុស

នៅ

អ្នកបើកបររថយន្តតាក់ស៊ី ម៉ាក Highlander ដឹកស្រ្តីជនជាតិចិនម្នាក់ គេចចេញពីគោលដៅត្រួតពិនិត្យនៅស្រុកកំពង់សីលា ខេត្តព្រះសីហនុទៅកាន់រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី ៨ ខែមីនា ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។

យោងតាមចម្លើយសារភាពរបស់អ្នកបើកបររថយន្តតាក់ស៊ីខាងលើ បានឱ្យដឹងថាកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១០យប់ ខ្លួនបានដឹកស្រ្តីជនជាតិចិនម្នាក់ចេញពីក្រុងព្រះសីហនុ ទៅរាជធានីភ្នំពេញ ក្នុងតម្លៃ៣០០ដុល្លារ រហូតមកដល់គីឡូម៉ែត្រ១៥១-១៥២ ខ្លួនបានបើកជែងរថយន្តកូរ៉េដឹកទំនិញមួយគ្រឿង រួចឃាត់រថយន្តនោះឈប់ដើម្បីឲ្យស្ត្រីជនជាតិចិននោះឡើងជិះបន្លំគេចពីគោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ចចម្រុះ ព្រំប្រទល់ស្រុកកំពង់សីលា និងស្រុកភ្នំស្រួច ដោយអ្នកបើកបររថយន្តតាក់ស៊ីនេះបានសន្យាឲ្យប្រាក់ទៅអ្នកបើករថយន្តដឹកទំនិញចាយខ្លះ។

បន្ទាប់មករូបគេក៏បានបន្លំបើករថយន្តគេចទៅរង់ចាំទទួលស្រ្តីជនជាតិចិនខាងលើ នៅខាងមុខគោលដៅត្រួតពិនិត្យជាមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសខាងលើបានបញ្ជាក់ថា ដោយសាររង់ចាំយូរពេកទើបខ្លួនបានទំនាក់ទំនងទៅខាងរថយន្តដឹកទំនិញទើបដឹងថា ត្រូវបានសមត្ថកិច្ចឃាត់ហើយ ពេលនោះដោយមានការភិតភ័យ ខ្លួនបានបើករថយន្តចោលស្ត្រីជនជាតិចិននោះឆ្ពោះមករាជធានីភ្នំពេញតែម្តង និងរហូតមកដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន។

រដ្ឋបាលខេត្តព្រះសីហនុបានប្រកាសបញ្ជាក់ថា ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ឲ្យម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែងឡើយ៕

អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម