ជីវិតកម្សាន្ដ
ពិធីការិនី ថន លក្ខិណា បញ្ជាក់ប្រាប់ពីសុខភាពក្រោយតេស្តកូវីដ-១៩
តារាសម្តែងនិងពិធីការិនីទូរទស្សន៍ហង្សមាស ថន លក្ខិណា ក្រោយពេលសង្ស័យហើយទៅធ្វើតេស្តសំណាកដើម្បីរកជំងឺកូវីដ-១៩នោះឃើញថាជាលទ្ធផលលើកទី១ គឺអវិជ្ជមាន (Negative)។
ពិធីការិនីកញ្ញា ថន លក្ខិណា បានបញ្ជាក់ថា បន្ទាប់ពីនាងបានធ្វើតេស្តរកមេរោគកូវីដ-១៩លើកទី ១រួចហើយ ពេលនេះបានទទួលលទ្ធផលហើយ គឺអវិជ្ជមាន(Negative)រហូតមកដល់ពេលនេះកញ្ញាមានសុខភាពល្អធម្មតាប៉ុន្តែនៅតែបន្តធ្វើចត្តាឡីស័ករហូតគ្រប់១៤ថ្ងៃ និងតាមដានសុខភាពរងចាំធ្វើតេស្តលើកទី២តាមការណែនាំរបស់ក្រសួងសុខាភិបាល។

កញ្ញា ថន លក្ខិណា បាននិយាយបន្តទៀតថា សូមអរគុណនូវរាល់ពាក្យពេចន៍ជូនពរនិងការព្រួយបារម្ភចំពោះនាងខ្ញុំ។ សូមជូនពរបងប្អូនជួបតែសំណាងល្អនិងជៀសផុតពីជំងឺកូវីដ-១៩។
សូមជម្រាបដែរថាគិតមកត្រឹមរសៀលថ្ងៃទី១៤ ខែមីនាឆ្នាំ២០២១គឺមានតារាសិល្បៈរបស់ខ្មែរដែលឆ្លងជំងឺកូវីដ-១៩មានចំនួន១១នាក់ហើយ ខណៈអ្នកសិល្បៈទាំងនេះកំពុងសម្រាកព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ។
យ៉ាងណាមិញបច្ចុប្បន្នក្រៅតែអ្នកដែលឆ្លងទាំង១១រូបនេះក៏មានអ្នកដែលជាប់ពាក់ព័ន្ធមួយចំនួនទៀតកំពុងតែតាមដាននិងពិនិត្យសំណាកដើម្បីតេស្តរកជំងឺកូវីដ- ១៩ហើយធ្វើចត្តាឡីស័ករយៈ១៤ថ្ងៃផងដែរ៕
អត្ថបទ ៖ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


