ព័ត៌មានជាតិ
ឆ្នាំ ២០២៤ មានមនុស្សស្លាប់ និងរបួសជាង ១២០ នាក់ ដោយសារបាតុភូតរន្ទះបាញ់ ថយចុះជាងឆ្នាំមុន
នៅក្នុងឆ្នាំ ២០២៤ គ្រោះរន្ទះបាញ់បានកើតឡើងចំនួន ១២៥ លើក បណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសជាង ១២០ នាក់ ក្នុងនោះ ខេត្តសៀមរាប មានអ្នកស្លាប់ច្រើនជាងគេរហូតដល់ទៅ ១២ នាក់។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍នៅរសៀលថ្ងៃទី ០៩ មករា នេះថា ឆ្នាំ ២០២៤ គ្រោះរន្ទះបាញ់បានកើតឡើងចំនួន ១២៥ លើក នៅខេត្តចំនួន ២២ លើកលែងរាជធានីភ្នំពេញ ខេត្តកែប និងខេត្តព្រះវិហារ បណ្តាលឲ្យខូចខាតផ្ទះសម្បែងចំនួន ៣១ ខ្នង ស្លាប់មនុស្ស ៦៨ នាក់ របួស ៥៥ នាក់ និងងាប់គោក្របី ៤៥ ក្បាល។

លោកបានបន្តថា ក្នុងចំណោម ១២៥ លើក ក្នុងនោះ ខេត្តសៀមរាបកើតឡើង ២១ លើក ស្លាប់មនុស្ស ១២ នាក់ របួស ៩ នាក់ ងាប់គោ ៧ ក្បាល និងផ្ទះ ៤ ខ្នង។ បន្ទាប់នៅខេត្តបាត់ដំបងមាន ១៤ លើក ស្លាប់ ៧ នាក់ របួស ៨ នាក់ គោ ៨ ក្បាល និងផ្ទះ ១ ខ្នង ព្រៃវែង មាន ៦ លើក ស្លាប់ ៦ នាក់ ត្បូងឃ្មុំមាន ២ លើក ស្លាប់ ៤ នាក់ របួស ២ នាក់ និងផ្ទះ ១២ ខ្នង បន្ទាយមានជ័យមាន ៧ លើក ស្លាប់ ៥ នាក់ របួស ៥ នាក់ ងាប់គោ ១០ ក្បាល ឧត្តរមានជ័យមាន ១០ លើក ស្លាប់ ៦ នាក់ របួស ១២ នាក់ កោះកុងមាន ៣ លើក ស្លាប់ ៣ នាក់ ព្រះសីហនុ មានលើកស្លាប់ ៣ នាក់ ក្រចេះមាន ៦ លើក ស្លាប់ ៤ នាក់ របួស ១ នាក់ គោ ១ ក្បាល និងផ្ទះ ១ ខ្នង តាកែវមាន ២ លើក ស្លាប់ ២ នាក់ កំពង់ចាមមាន ៥ លើក ស្លាប់ ២ នាក់ របួស ១ នាក់ និងផ្ទះ ១ ខ្នង ប៉ៃលិនមាន ៣ លើក ស្លាប់ ២ នាក់ របួស ១ នាក់ កំពតមាន ៦ លើក ស្លាប់ ២ នាក់ របួស ៥ នាក់ និងផ្ទះ ១ ខ្នង កំពង់ស្ពឺមាន ៧ លើក ស្លាប់ ២ នាក់ និងផ្ទះ ៥ ខ្នង ស្វាយរៀងមាន ៥ លើក ស្លាប់ ១ នាក់ និងគោ ៦ ក្បាល មណ្ឌលគីរីមាន ២ លើក ស្លាប់ ១ នាក់ និងរបួស ១ នាក់ កំពង់ធំមាន ២ លើក ស្លាប់ ២ នាក់ និងបួស ១ នាក់ ពោធិ៍សាត់មាន ២ លើក ស្លាប់ ១ នាក់ និងរបួស ២ នាក់ កំពង់ឆ្នាំងមាន ៤ លើក ស្លាប់ ១ នាក់ របួស ២ នាក់ និងផ្ទះ ១ ខ្នង កណ្តាល ១ លើក រតនគីរីមាន ៥ លើក ស្លាប់ ១ នាក់ របួស ៥ នាក់ និងផ្ទះ ១ ខ្នង ស្ទឹងត្រែងមាន ២ លើក ស្លាប់ ១ នាក់ របួស ១ នាក់ និងផ្ទះ ១ ខ្នង។

លោកបានបន្តទៀតថា តួលេខនេះបើធៀបទៅនឹងឆ្នាំ ២០២៣ កន្លងទៅ ឃើញថា មានការថយចុះគួរឲ្យកត់សម្គាល់ ដោយឆ្នាំ ២០២៣ រន្ទះបាញ់បានកើតឡើងចំនួន ១៤៣ លើក បណ្តាលឲ្យខូចខាតផ្ទះចំនួន ១៦ ខ្នង ស្លាប់មនុស្ស ៨៤ នាក់ និង របួស ៥៩ នាក់ និងងាប់គោក្របីចំនួន ១០៧ ក្បាល ខណៈឆ្នាំ ២០២២ រន្ទះបាញ់កើតឡើងចំនួន ១១០ លើក បណ្ដាលឲ្យខូចខាតផ្ទះសម្បែង ២៣ ខ្នង ស្លាប់មនុស្ស ៦៣ នាក់ និងរងរបួស ៥៨ នាក់ ព្រមទាំងងាប់គោក្របី ៩០ ក្បាល៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


