Connect with us

ព័ត៌មានជាតិ

១១ ខែ ឆ្នាំនេះ រន្ទះបាញ់ កើតឡើង ១២៥ លើក ស្លាប់-របួសមនុស្សជាង ១២០ នាក់

បានផុស

នៅ

រយៈពេល ១១ ខែ ឆ្នាំ ២០២៤ នេះ គ្រោះ​រន្ទះបាញ់ បាន​កើត​ឡើង ១២៥ លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ និង​រង​របួស​ជាង ១២០ នាក់ ក្នុង​នោះ ខេត្ត​សៀមរាប មាន​អ្នក​ស្លាប់​ច្រើន​ជាង​គេ​រហូត​ដល់​ទៅ ១២ នាក់។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​ ០៨ ​ធ្នូ​ នេះ​ថា ​ចាប់ពី​ខែមករា​រហូតដល់​ខែវិច្ឆិកា​ ឆ្នាំ​ ២០២៤​ នេះ គ្រោះ​រន្ទះបាញ់​បាន​កើត​ឡើង​ចំនួន ១២៥ លើក នៅ​ខេត្ត​ចំនួន ​២៣ ​លើកលែង​រាជធានី​ភ្នំពេញ ​និង​ខេត្ត​ បណ្តាល​ឲ្យ​ខូច​ខាត​ផ្ទះសម្បែង​ចំនួន ៣១ ខ្នង ស្លាប់​មនុស្ស ៦៨ នាក់ របួស ៥៥ នាក់ និង​ងាប់​គោក្របី ៣៥ ក្បាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្តថា​ ក្នុងចំណោម ​១២៥ លើក ក្នុងនោះ​ ខេត្តសៀមរាប​កើតឡើង ​២១ ​លើក ​ស្លាប់​មនុស្ស​ ១២​ នាក់​ របួស ​៩​ នាក់​ ងាប់​គោ​ ៧​ ក្បាល​ និង​ផ្ទះ​ ៤​ ខ្នង។ បន្ទាប់​នៅ​ខេត្តបាត់ដំបង​មាន​ ១៤​ លើក​ ស្លាប់ ​៧ ​នាក់​ របួស ​៨ ​នាក់ ​គោ ​៨​ ក្បាល​ និង​ផ្ទះ​ ១ ​ខ្នង ព្រៃវែង មាន ​៦​ លើក ​ស្លាប់ ​៦ នាក់ ត្បូងឃ្មុំ​មាន ​២​ លើក​ ស្លាប់ ​៤​ នាក់ ​របួស ​២​ នាក់ ​និង​ផ្ទះ ​១២ ​ខ្នង បន្ទាយមានជ័យ​មាន​ ៧ លើក ​ស្លាប់ ​៥​ នាក់ ​របួស ​៥ ​នាក់ ​ងាប់​គោ​ ១០ ​ក្បាល ឧត្តរមានជ័យ​មាន​ ១០​ លើក ​ស្លាប់ ៦ នាក់ របួស​ ១២​ នាក់ កោះកុង​មាន ​៣ ​លើក​ ស្លាប់ ​៣​ នាក់ ព្រះសីហនុ​ មាន​លើក​ស្លាប់​ ៣​ នាក់ ក្រចេះ​មាន ​៦​ លើក ​ស្លាប់ ​៤ ​នាក់ ​របួស ​១ ​នាក់ ​គោ​ ១ ​ក្បាល ​និង​ផ្ទះ​ ១ ​ខ្នង តាកែវ​មាន​ ២​ លើក ​ស្លាប់ ២ នាក់ កំពង់ចាម​មាន ​៥ ​លើក ​ស្លាប់ ​២ ​នាក់​ របួស ​១​ នាក់ ​និង​ផ្ទះ​ ១​ ខ្នង ប៉ៃលិន​មាន​ ៣​ លើក​ ស្លាប់ ២ នាក់ ​របួស ​១​ នាក់ កំពត​មាន ​៦​ លើក​ ស្លាប់ ​២​ នាក់​ របួស ​៥​ នាក់​ និង​ផ្ទះ ​១ ​ខ្នង កំពង់ស្ពឺ​មាន​ ៧ លើក ​ស្លាប់​ ២ ​នាក់ និង​ផ្ទះ ​៥ ​ខ្នង ស្វាយរៀង​មាន ​៥​ លើក​ ស្លាប់​ ១ ​នាក់ និង​គោ​ ៦ ក្បាល មណ្ឌលគីរី​មាន​ ២​ លើក ​ស្លាប់ ​១ ​នាក់​ និង​របួស ​១ ​នាក់ កំពង់ធំ​មាន​ ២ ​លើក​ ស្លាប់ ​២ ​នាក់ និង​បួស ​១​ នាក់ ពោធិ៍សាត់​មាន​ ២​ លើក​ ស្លាប់​ ១​ នាក់ ​និង​របួស​ ២ ​នាក់ កំពង់ឆ្នាំង​មាន ​៤​ លើក​ ស្លាប់ ១ នាក់ ​របួស ​២​ នាក់​ និង​ផ្ទះ ​១ ​ខ្នង កណ្តាល​ ១​ លើក រតនគីរី​មាន ​៥ ​លើក ​ស្លាប់ ​១​ នាក់​ របួស​ ៥ នាក់​ និង​ផ្ទះ ​១ ​ខ្នង ស្ទឹងត្រែង​មាន ​២​ លើក​ ស្លាប់​ ១ ​នាក់ ​របួស​ ១​ នាក់ ​និង​ផ្ទះ​ ១​ ខ្នង។

លោក​បាន​បញ្ជាក់​ថា ដោយឡែក​រយៈពេល ១១ ខែ ឆ្នាំ ២០២៤ នេះ​ដែរ​ ខ្យល់​កន្ត្រាក់​បាន​កើត​ឡើង​ចំនួន ​២៩២ លើក បណ្ដាល​ឲ្យ​រលំ​ផ្ទះ​ចំនួន​ ៥៤៦​ ខ្នង ​របើក​ដំបូល​ផ្ទះ ​៤ ១៨៤ ខ្នង របើក​ដំបូល​សាលា​រៀន​ ៥១ ខ្នង តូប​ផ្សារ​ ៣៩ តូប​អគារ​រដ្ឋបាល ២៣​ កន្លែង ស្លាប់​មនុស្ស ៧ នាក់ និង​របួស ៣៩ នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ រង់​ចាំការ​ផ្តល់​ព័ត៌មាន​លម្អិត​ពី​អង្គការ​សង់ត្រាល់​លើ​ទិន្នន័យ​ដែល​ថា​ពលរដ្ឋ​ខ្មែរ​៤៨នាក់ ចាញ់​បោក​ក្រុម​មេខ្យល់

ម៉ៅ សុផាន់
ព័ត៌មានជាតិ១០ ម៉ោង មុន

កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរ​សង្កាត់​ចោមចៅទី​១ ដាក់អេស្កាវទ័រស្តារប្រឡាយលូ​មេ​មួយ​ខ្សែ​ ដែល​ពោរពេញ​ទៅ​ដោយ​សំរាម

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ថវិកាសរុប ២០០០ លានរៀលនិងអង្ករ ១០០តោន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រាតំណាងឱ្យទីប្រឹក្សា អនុប្រធាន ប្រធានក្រុម និង សមាជិកទាំងអស់ នៃ យុវជនបូជាការពារយុត្តិធម៌ ឧបត្ថម្ភដល់កងទ័ពជួរមុខនៅព្រំដែន

ព័ត៌មានជាតិ១១ ម៉ោង មុន

វិទ្យាស្ថាន​ពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់​អាហារូបករណ៍​ជំនាញធុរកិច្ចភេសជ្ជៈ​៣០កន្លែង ដល់​យុវជន​ក្រីក្រ និង​ឧបត្ថម្ភ​ប្រាក់ប្រចាំខែ

ម៉ៅ សុផាន់
ព័ត៌មានជាតិ១០ ម៉ោង មុន

កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អាជ្ញាធរ​ខេត្តព្រះវិហារជម្លៀសពលរដ្ឋពី​តំបន់​ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព

សន្តិសុខសង្គម១៣ ម៉ោង មុន

សមត្ថកិច្ច​ចុះ​បង្ក្រាប​សង្វៀន​ជល់មាន់​មួយកន្លែង​ ឃាត់​ខ្លួន​មនុស្ស​បាន​១១នាក់

ព័ត៌មានជាតិ១៩ ម៉ោង មុន

សម្ដេចតេជោ ព្រមានថា កម្ពុជាបានរៀបចំសំណាញ់មេឃរួចរាល់ សម្រាប់បាញ់យន្តហោះចម្បាំងដែលឈ្លានពាន

សន្តិសុខសង្គម១៩ ម៉ោង មុន

ស្នងការខេត្តតាកែវសន្យាថានឹងចុះចេញពីតំណែង បើទប់ស្កាត់រថយន្ដដឹកទំនិញសំពីងសំពោងមិនបាន​តាមការណែនាំរបស់អភិបាលខេត្ត

Sokha Hotels

ព័ត៌មានពេញនិយម