Connect with us

ព័ត៌មានអន្ដរជាតិ

យោធាមីយ៉ាន់ម៉ាចោទ​អនុប្រធា​នាធិបតី​ជាគូប្រជែង​ពី​បទ​ក្បត់​ជាតិ ប្រឈម​ទោស​​ប្រហារជីវិត

បានផុស

នៅ

របប​យោធា​មីយ៉ាន់ម៉ា​បាន​ចោទ​ប្រកាន់​សមាជិក​សភាជាប់​ឆ្នាំ​ឆ្នោត​លោក Mahn Win Khaing Than ដែល​ត្រូវ​បាន​តែង​តាំង​ជា​អនុប្រធាធិបតីពី​បទ​ក្បត់​ជាតិ​កម្រិត​ខ្ពស់។

លោក​ជា​បុគ្គល​ទី​៣​ដែល​ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ​កម្រិត​ខ្ពស់។

លោក Mahn Win Khaing Than
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃ​ពុធ ប៉ូលិស​បាន​និយាយ​ថា លោក Mahn Win Khaing Than ប្រឈម​នឹងការ​ចោទ​ប្រកាន់​ពី​ការ​ទទួល​យក​ការ​តែង​តាំង​​របស់​​គណកម្មាធិការ​តំណាង​សមាភា​សហភាព (CRPH)​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយសមាជិក​សភា​​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជា​ធិបតេយ្យ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ។

លោក Mahn Win Khaing Than ជា​អតីត​វាគ្មិន​ម្នាក់​បាន​ជាប់​ឆ្នោត​​នៅ​ទី​ក្រុង​ Myawaddy ក្នុង​រដ្ឋ Karen State ក្នុង​ការ​បោះ​ឆ្នោត​សកល​កាល​ពី​ខែ​វិច្ឆិកា។

គណកម្មាធិការ CRPH ត្រូវ​បាន​បង្កើត​ឡើង​ បន្ទាប់​ពី​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​១ កុម្ភៈ ដើម្បី​ប្រឆាំង​នឹង​​របប​យោធា​ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស។

រហូត​ដល់​ពេល​នេះ មេដឹក​នាំ​រដ្ឋ​ប្រហារ​បាន​ឃុំ​ខ្លួន​មេ​ដឹក​នាំ​ស៊ីវិល​​ជា​ច្រើន​នាក់​ក្នុង​​នោះ​មាន​​ទាំង​ទី​ប្រឹក្សា​រដ្ឋ​លោក​ស្រី អ៊ុងសាន ស៊ូជី និង​លោក​ប្រធានាធិបតី U Win Myint។

យោង​តាម​ព័ត៌មាន​ដែល​គ្រប់​គ្រង​ដោយ​យោធាថា រឿង​​ក្តី​នេះ​ត្រូវ​បាន​បើក​សវនាការ​កាល​លើ​រូប​លោក​កាល​ពី​ថ្ងៃ​ពុធ​ នៅ​តុលាការ​ក្រុង​ Myawaddy ស្ថិត​ក្រោម​មាត្រា ១២២​ (១)  នៃក្រម​ព្រហ្មទណ្ឌសម្រាប់​ការ​ថ្លែង​សុន្ទរកថា​ក្នុង​នាម​ជា​រដ្ឋាភិបាល​ដែល​ជា​គូ​ប្រជែង​នៅ​ក្នុង​​ប្រទេស និង​ការ​អំពាវ​នាវ​​ឲ្យ​ផ្តួល​រំលំ​ស្ថាប័ន​ដែលគ្រប់​គ្រង​របស់​របប​​យោធា (SAC)។

បើ​តាម មាត្រា​ទី​១២២ (១))​នៃ​ក្រម​ព្រហ្មទណ្ឌ​​ចែង​ថា អនុវត្ត​ទោស​ប្រហារ​ជីវិត ឬ​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត។

លោក Mahn Win Khaing Than បាន​ជំរុញ​ឲ្យ​កម្លាំង​សន្តិសុខ និង​មន្ត្រី​រាជការ​ដែល​មិន​ទាន់​ចូល​រួម​ចលនា​ស៊ីវិល​ប្រឆាំង​យោធាបង្ហាញភាព​ស្មោះ​ត្រង់ចំពោះ​ប្រជា​ពល​រដ្ឋ​ សូម​កុំ​គិត​ដល់​ផល​ប្រយោជន៍​ដល់​​​មនុស្ស​មួយ​ក្រុម កំឡុង​ពេល​លោក​ថ្លែង​សុន្ទរកថា​លើក​ដំបូង​​ទៅ​កាន់​ប្រទេស​ជាតិ​កាល​ពី​ថ្ងៃ​សៅរ៍។

គិត​ត្រឹម​ថ្ងៃ​ពុធ ហោច​ណាស់​មនុស្ស​២១៦​នាក់​ត្រូវ​បាន​សម្លាប់ដោយ​កម្លាំង​សន្តិសុខ​នៅ​ក្នុង​ការ​បង្ក្រាប​លើ​បាតុករ និងធ្វើ​ទារុណ្ឌ​កម្ម​ជន​ស៊ីវិល​ដែល​ជាប់​ឃុំ។

លោក U Kyaw Moe Tun

នៅ​ថ្ងៃ​​ពុធ របប​យោធា​ក៏​បាន​ចេញ​ដីការ​ចាប់​ខ្លួន​លោក U Kyaw Moe Tun ដែលតំណាង​អចិន្ត្រៃ​យ៍​​របស់​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ដោយ​បាន​ចោទ​ប្រកាន់​ពីក្បត់​ជាតិ​ជាន់​ខ្ពស់​សម្រាប់​សុន្ទរកថា​របស់​លោក​ទៅ​កាន់​អង្គ​មហា​សន្និបាត​អង្គការ​សហ​ប្រជា​ជាតិ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ។

នៅ​សប្តាហ៍​នេះ របប​យោធា​ក៏​បាន​ចេញ​ដីការ​ចាប់​ខ្លួន​លោក Sasa ជា​ប្រេសិត​អន្តរជាតិ​ដែល​ត្រូវ​បាន​តែង​តាំង​ដោយ CRPH ពី​បទ​ក្បត់​ជាតិ​ជាន់​ខ្ពស់​សម្រាប់​ការ​ប៉ុន​ប៉ង​ផ្តួល​រំលំ​មេដឹក​នាំរដ្ឋ​ប្រហារ​ដែរ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Irrawaddy

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ និង​មេ​សហជីព​នៅ​កម្ពុជា​ ៖ សហជីព​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ត្រូវតែ​កាត់ទោស​

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ១៦ ម៉ោង មុន

Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា  

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

ទេព បូព្រឹក្ស ប្រកាសដាក់បទ«ទេវរាជ» ប្រកួតពានរង្វាន់អន្តរជាតិ និងស្នើឱ្យទស្សនាបទនេះតាម YouTube វិញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ១៧ ម៉ោង មុន

បង្ហើប​តម្លៃ​ស្នាក់នៅ​បន្ទប់​សណ្ឋាគារ​ប្រណិត​ឋានសួគ៌​បូកគោ​ នៅ​លើ​កំពូល​ភ្នំ​បូកគោ

Sokha Hotels

ព័ត៌មានពេញនិយម