Connect with us

ព័ត៌មានជាតិ

ខេត្តទេសចរណ៍​ឡាវ​ «ហ្លួងព្រះបាង» ខ្វះខាត​ថវិកា​ថែទាំង​ផ្លូវ ទទូច​ឲ្យ​ពលរដ្ឋ​ចូលរួម​ជួយ​

បានផុស

នៅ

​សារព័ត៌មាន​ថៃ MGR Online ​​បាន​រាយការណ៍​ថា ​មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តហ្លួងព្រះបាង (Luang Prabang) របស់​ប្រទេសឡាវ បានចេញ​​លិខិតជូនដំណឹងមួយទៅកាន់គ្រប់អភិបាលស្រុកទាំងអស់ទូទាំងខេត្តហ្លួង​ព្រះ​បាង និងបានស្នើឱ្យប្រជាជនចូលរួមថែទាំផ្លូវជាតិទាំងអស់គ្នាដោយខ្លួនឯង ដោយសារតែរដ្ឋាភិបាលបានផ្ទេរការទទួលខុស​ត្រូវ​ការ​ថែទាំផ្លូវជាតិដែលស្ថិតក្នុងខេត្តមួយនេះដល់រដ្ឋបាលខេត្តរួចហើយ ប៉ុន្តែមិនបានបែងចែកកញ្ចប់ថវិកាសម្រាប់ការថែទាំ​នោះទេ។

​ភ្ញៀវទេសចរ​ចូលរួម​​ទស្ស​នា​សកម្មភាព​​​របស់​ប្រជាជន​ឡាវ​នៅខេត្តហ្លួង​ព្រះបាង​។ Southeast Asia Globe and Mekong Eye
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តី​​រាយការណ៍ បាន​លើក​ឡើង​ដោយដកស្រង់​បន្ត​ពីការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុករបស់ប្រទេសឡាវ ដែល​បានរាយការណ៍នៅថ្ងៃទី២១ខែឧសភា ថា ទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តហ្លួងព្រះបាង (Luang Prabang) បានបង្ហោះលិខិតជូនដំណឹងមួយរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តហ្លួងព្រះបាងផ្ញើទៅកាន់អភិបាលក្រុងនិងគ្រប់អភិបាលស្រុកទាំងអស់ទូទាំងខេត្តហ្លួងព្រះបាង ដោយស្នើឱ្យប្រជាជនដែលរស់នៅតាមបណ្តោយដងផ្លូវជាតិទាំងអស់ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តហ្លួងព្រះបាងឱ្យជួយចូលរួមទទួលខុសត្រូវក្នុងការថែទាំផ្លូវជាតិក្នុងខេត្តទាំងអស់គ្នាដោយខ្លួនឯង។

ការ​ចេញផ្សាយ​ដោយ​យោង​​ខ្លឹមសារក្នុងលិខិតជូនដំណឹងនោះ បាន​ឲ្យ​ថា ចាប់​ពីដើមឆ្នាំ២០២៥មក ក្រសួងសាធារណការ​និងដឹកជញ្ជូនឡាវ បានផ្ទេរភារកិច្ចការងារទទួលខុសត្រូវថែទាំផ្លូវជាតិទាំងអស់ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តហ្លួងព្រះបាងទៅឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តដើម្បីទទួលខុសត្រូវដោយខ្លួនឯង។

ទោះបី​ជាបែបនេះ​ក្តី ក្នុង​​លិខិត​នោះ​ បាន​​អះអាង​ថា សារមន្ទីរ​សាធារណការនិង​ដឹក​ជញ្ជូនខេត្តមិនមានកញ្ចប់​ថវិកា​សម្រាប់​ការងារថែទាំផ្លូវទាំងនោះទេ​ ទើបមានការអំពាវនាវឱ្យប្រជាជនដែលរស់នៅក្នុងខេត្តមួយនេះចូលរួមថែទាំផ្លូវទាំងអស់គ្នា។

ក្នុងលិខិតដដែលបានបញ្ជាក់ថា កន្លងមកបន្ទុកទទួលខុសត្រូវថែទាំផ្លូវជាតិទាំងអស់ជាភារកិច្ចរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ពោលគឺរដ្ឋាភិបាលបានបែងចែកកញ្ចប់ថវិកាសម្រាប់ការជួសជុលនិងថែទាំរយៈពេល៣ឆ្នាំ ដោយថវិកាចុងក្រោយចន្លោះឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ ប៉ុន្តែបន្ទាប់ពីកញ្ចប់ថវិកាទាំងនោះអស់ ក្រសួងបានផ្ទេរការទទួលខុសត្រូវថែទាំទៅឱ្យមន្ទីរសាធារណការខេត្តវិញ ប៉ុន្តែក្រសួងមិនបានប្រគល់កញ្ចប់ថវិកាសម្រាប់ការថែទាំនោះទេ ទើបរដ្ឋបាលខេត្តអំពាវនាវឱ្យរដ្ឋបាល​ស្រុក ប្រជាពលរដ្ឋទាំងអស់ចូលរួមថែទាំផ្លូវជាតិទាំងអស់ដោយខ្លួនឯងបែបនេះ។

គួររំលឹកថា ខេត្តហ្លួងព្រះបាង (Luang Prabang) គឺជាខេត្តដែលស្ថិតនៅក្នុងតំបន់ទេសចរណ៍ដ៏ពេញនិយមជាងគេមួយរបស់ប្រទេសឡាវ និងជា​សម្បត្តិបេតិកភណ្ឌ​ពិភព៕

ដោយ ភ្នាក់ងារ​

អ្នក​ដំណើរ​តាមផ្លូវ​រថភ្លើង​ល្បឿនលឿន​ឆ្លង​កាត់ខេត្តហ្លួង​ព្រះបាង​។ Lao-China Railway
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ១១ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម១១ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ១១ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម