ព័ត៌មានជាតិ
ថៃគ្មានឆន្ទៈពិតដើម្បីបញ្ចប់ជម្លោះ ព្រោះប្រាប់ប្រធានអាស៊ានថាឈប់បាញ់ម៉ោង១២យប់ថ្ងៃ២៤ កក្កដា តែ១ម៉ោងក្រោយមក ក៏ក្រឡាស់សម្ដី
ថៃគ្មានឆន្ទៈពិតប្រាកដក្នុងការបញ្ឈប់ការឈ្លានពានប្រដាប់អាវុធ រំលោភច្បាប់អន្តរជាតិ មកលើកម្ពុជាឡើយ បើទោះបីជាប្រធានអាស៊ានប្ដូរវេនព្យាយាមសម្រេបសម្រួលយ៉ាងណាក៏ដោយក៏បទឈប់បាញ់មួយអាចលេចចេញជារូបរាងបានសម្រាប់សន្តិភាពប្រទេសទាំងពីរដែរ។

នៅល្ងាចថ្ងៃទី២៥ ខែកក្កដា នេះ បន្ទាប់ពីឃើញមានការចុះផ្សាយនូវព័ត៌មានមិនច្បាស់លាស់ នៅតាមបណ្ដាសារព័ត៌មានអន្តរជាតិមួយចំនួនពាក់ព័ន្ធទៅនឹងជំហររបស់កម្ពុជា សម្រាប់ការឈប់បាញ់ ដែលស្នើឡើងដោយលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន សម្ដេច ហ៊ុន ម៉ាណែត ចេញមកបញ្ជាក់តាមរយៈគណនីហ្វេសប៊ុកផ្លូវការឱ្យដឹងថា កាលពីល្ងាចថ្ងៃទី ២៤ ខែកក្កដា លោក Anwar Ibrahim បានស្នើសុំជួបពិភាក្សាជាមួយសម្ដេចតាមទូរស័ព្ទ ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅតាមបណ្ដោយព្រំដែន ដោយបង្ហាញនូវកង្វល់ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នានេះ ក៏ដូចជាឆន្ទៈចង់ឱ្យមានការឈប់បាញ់គ្នាភ្លាម ដើម្បីបើកច្រកសម្រាប់ការស្វែងរកដំណោះស្រាយ រវាងភាគីទាំងពីរ។

បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត តាមរយៈជំនួបតាមទូរសព្ទ សម្ដេចបានបញ្ជាក់ច្បាស់ជាមួយលោក Anwar Ibrahim ថា កម្ពុជាឯកភាពជាមួយសំណើរបស់ប្រធានអាស៊ានឱ្យមានការឈប់បាញ់ ព្រោះកម្ពុជាមិនបានចាប់ផ្តើមការវាយប្រយុទ្ធទៅលើថៃមុនឡើយ។
តាមសម្ដេច ហ៊ុន ម៉ាណែត ជាចម្លើយបឋមដែលបានទទួលពី លោក Anwar Ibrahim ក្រោយពីប្រធានអាស៊ានបានពិភាក្សាជាមួយ Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ គឺភាគីថៃបានឯកភាពជាមួយសំណើរបស់ប្រធានអាស៊នា Anwar Ibrahim ស្តីពីការឈប់បាញ់ ដោយកំណត់យកម៉ោង ១២យប់ ថ្ងៃទី ២៤ កក្កដា ២០២៥ ជាពេលដែលកងទ័ពទាំងសងខាងឈប់បាញ់គ្នា។
សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ពីការប្រែសម្ដីរបស់នាយករដ្ឋមន្ត្រីថៃស្ដីទីដូច្នេះ៖« ប៉ុន្តែជាការសោកស្តាយ ដោយជាងមួយម៉ោងក្រោយនោះ ភាគីថៃបានជូនដំណឹងវិញថា ភាគីថៃបានប្តូរជំហរពីឯកភាពឈប់បាញ់ម៉ោង ១២យប់ ថ្ងៃទី ២៤ កក្កដា ២០២៥ ទៅជាមិនឯកភាព ហើយរង់ចាំសិន។ ឯកឧត្តម Anwar Ibrahim បានដឹងករណីនេះច្បាស់។»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា អ្វីដែលជាគន្លឹះសម្រាប់ការស្វែងរកការបញ្ចប់ជម្លោះប្រដាប់អាវុធរវាងថៃនិងកម្ពុជានៅពេលនេះ គឺសុឆន្ទៈពិតប្រាកដរបស់ភាគីថៃ ក្នុងការទទួលយកនូវការឈប់បាញ់ ដែលជាជំហានដំបូងនៃការស្វែងរកដំណោះស្រាយបន្តទៅមុខទៀតរវាងភាគីទាំងពីរ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


