Connect with us

ព័ត៌មានជាតិ

ទំនិញមួយទឹក ដែលនាំចូលមកពីអាមេរិក មិនទទួលបានការអនុវត្តពន្ធ ០% នោះទេ

បានផុស

នៅ

ការអនុវត្តអត្រាពន្ធគយលើទំនិញរបស់សហរដ្ឋអាមេរិក មិនអនុវត្តអត្រាពន្ធគយ ០% លើទំ​និញ​ដែលប្រើរួចរាល់ហើយនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រកាសស្ដីពីការអនុវត្តពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាមេរិក បានបញ្ជាក់ថា ការ​​​​អនុវត្តអត្រាពន្ធគយ ០% ធ្វើឡើងចាប់ពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២៥​ចំពោះមុខទំនិញ​ដែល​​​ផលិតនៅសហរដ្ឋអាមេរិក និងនាំ​ពី​អា​​មេរិកមកកម្ពុជា។ ដោយឡែកចំពោះទំនិញដែល​ប្រើ​រួច មិនស្ថិតក្នុងការអនុវត្តពន្ធ ០% នោះទេ។

លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចមានប្រ​សាសន៍​ថា​៖ «ឱ្យតែ​ទំនិញ​នាំ​ចូល​ពីអាមេរិកមកគឺពន្ធ ០% សម្រាប់របស់ដែលប្រើហើយ មិនរាប់បញ្ចូលពន្ធសូន្យទេដូច​ជា​ឡាន​​​មួយទឹកជាដើម កន្លងមកមានអ្នកយល់ច្រឡំ»។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៥ នេះ​បានសម្រេចយកពន្ធកម្ពុជាត្រឹមតែ ១៩% បន្ទាប់ពីការជួបចរចាជាមួយ​ភាគីអាមេរិក​ជា​ច្រើន​លើក​ ខណៈកម្ពុជាមិនយកពន្ធរាល់មុខទំនិញនាំចូល​របស់អាមេរិក​ទាំង​អស់ ក្នុងការចរចាពន្ធបដិកា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម