សេចក្ដីជូនដំណឹង
ធនាគារ ជីប ម៉ុង បើកសម្ពោធដាក់ឲ្យដំណើរការសាខា ២៧១ ថ្មីមួយទៀតបំពេញតម្រូវការអតិថិជន
នៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២២នេះ ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង សាខាផ្លូវ ២៧១ លើកំណាត់ផ្លូវ ៦០ម៉ែត្រ បានបើកសម្ពោធឲ្យដំណើរការជាផ្លូវការហើយនៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉លដែលទើបបើកដំណើរការសាកល្បងកាលពីពេលថ្មីៗនេះ។ កម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការបានធ្វើឡើងក្រោមអធិបតីភាពរបស់ លោក ជា ចាន់តូ អគ្គទេសាភិបាល ធនាគារជាតិកម្ពុជា។

លោក លាង ឃុន ជាសហស្ថាបនិក និងភាគទុនិកនៃធនាគារ ជីប ម៉ុង បានថ្លែងថា ធនាគារនេះ ទទួលបានសមិទ្ធផលជាទីគាប់ចិត្តជាច្រើន តាមរយៈការផ្តោតលើសេវាកម្ម ធនាគារទូទៅ ឥណទាន អាជីវកម្មខ្នាតតូច និងមធ្យមជាដើម។ ក្រោយពីការបង្កើតឲ្យមានធនាគារនេះឡើងមកកំណើននៃការប្រើប្រាស់របស់ប្រជាជនមានការកើនឡើងជាបន្តបន្ទាប់។
នៅក្នុងឆ្នាំ២០២២នេះ ធនាគារ ជីប ម៉ុង ក៏បានសម្ពោធ និងដំណើរការសាខាថ្មីចំនួន៤ រួមមាន ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក សាខាសែនសុខ សាខា៥៩៨ សាខាវេងស្រេង និងសាខា២៧១ មេហ្គា ម៉ល។

លោក លាង ឃុន មានប្រសាសន៍ថា៖ “អតិថិជនប្រប្រាស់សេវាកម្មទូទៅបានកើនឡើង ២៤%។ ហើយសម្រាប់ឥណទានអាជីវកម្មខ្នាតតូច និងមធ្យមបានកើនឡើងរហូតដល់ ១៣៩% បើធៀបនិងឆ្នាំ២០២១”។

ធនាគារ ជីប ម៉ុង បានបង្កើតនូវកម្មវិធីសេវាកម្មតាមរយៈប្រព័ន្ធឌីជីថលជាច្រើនរួចមកហើយ ព្រមទាំងពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីផ្តល់ភាពងាយស្រួល និងឆាប់រហ័សចំពោះការប្រើប្រាស់របស់អតិថិជន។
ធនាគារ ជីប ម៉ុង ក៏នឹងមានគម្រោងបញ្ចេញផលិតផលកាតថ្មីមួយទៀតលើទីផ្សារ ដែលនាំមកនូវអត្ថប្រយោជន៍ និងប្រណិតភាពដល់អ្នកប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ។

យ៉ាងណាមិញ ភាពជោគជ័យរបស់ធនាគារ ជីប ម៉ុង គឺបានមកពីកំណត់នូវយុទ្ធសាស្ត្រច្បាស់លាស់ មានការពិនិត្យគ្រប់ជ្រុងជ្រោយពីអ្នកជំនាញជាតិ និងអន្តរជាតិ ដើម្បីធានាបាននូវសុវត្ថិភាព និងផ្តល់ទំនុកចិត្តខ្ពស់ដល់អតិថិជន។
លោក ជា ចាន់តូ អគ្គទេសាភិបាល នៃធនាគារជាតិកម្ពុជា ក៏បានធ្វើការកោតសរសើរចំពោះក្រុមហ៊ុន ជីប ម៉ុង ដែលមានសេវាកម្មជាច្រើនប្រកបដោយភាពជោគជ័យ ព្រមទាំងបានចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិកម្ពុជាផងដែរ។
មិនតែប៉ុណ្ណោះការបើកសម្ពោធធនាគារក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គា ម៉លនេះនឹងជួយបង្កើនភាពងាយស្រួលដល់ប្រជាជន និងការប្រើប្រាស់ សេវាកម្មកាន់តែប្រសើរឡើង។

ទន្ទឹមនោះ លោកបានកោតសរសើរចំពោះគ្រឹះស្ថានធនាគារនានា ដែលបានជួយស្តារសេដ្ឋកិច្ចជាតិកន្លងមក និងបានសំណូមពរដល់គ្រប់គ្រឹះស្ថានទាំងអស់បន្តខិតខំប្រឹងប្រែង នឹងបង្កើនសមត្ថភាពបន្ថែមទៀត ដើម្បីទប់ស្កាត់នូវបញ្ហានានារបស់ខ្លួន ដើម្បីកុំឲ្យមានបញ្ហាកើតឡើងជាយថាហេតុណាមួយ ក៏ដូចជាបន្តពង្រឹងកិច្ចសហការជាមួយធនាគារជាតិឲ្យកាន់តែរឹងមាំថែមទៀត។
សូមរំឭកថា ធានាគារ ជីប ម៉ុង់ ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ២០១៩ ដែលមានដើមទុនសរុបជាទឹកប្រាក់ចំនួន ១៣៥លានដុល្លារ។ ក្រោមការបង្កើតរយៈពេលជិត៤ឆ្នាំមកនេះ ធនាគារមានទ្រព្យសកម្ម ចំនួន ១,២០០លានដុល្លារ។ លើសពីនេះទៀត ធនាគារមាន ១៤សាខា និងមានភ្នាក់ងារជិត ៣,០០០ទីតាំងក្នុងប្រទេសកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?