តារានិករទាំង ៤ នេះ​​ មានសំណាងល្អក្នុងខែកក្កដា ប្រាក់ហូរចូលហួសពីការរំពឹងទុក
Connect with us
Helistar Cambodia - Helicopter Charter Services

ជំនឿ

តារានិករទាំង ៤ នេះ​​ មានសំណាងល្អក្នុងខែកក្កដា ប្រាក់ហូរចូលហួសពីការរំពឹងទុក

បានផុស

នៅ

ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០២១ និមិត្តសញ្ញានៃតារានិករ​ទាំង ​៤​ ប្រភេទនេះ​ នឹងមានប្រាក់ចំណូល​ហូរ​ចូលច្រើនជាងគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារានិករទាំង​ ៤ ​នេះ ជាតារានាំលុយ ហៅលាភ ហៅចំណងមិត្តភាព មកកាន់ពួកគេ។

១ cancer (១៥ កក្កដា – ១៦ សីហា)

ហិរញ្ញវត្ថុ​និង​គណនេយ្យ​ចាប់ផ្ដើម​ដំណាក់កាល ដែលអាចរកប្រាក់ចំណូល​បាន​ច្រើនជាងពីការលក់​សិល្បៈ ឬការកម្សាន្តផ្សេងៗ។ ​ប៉ុន្តែអ្នកគួរតែរៀបចំផែនការចំណាយ​ឲ្យ​បាន​ល្អ​ ព្រោះមានរឿងខ្លះ អ្នកត្រូវ​ការ​ចំណាយ​ប្រាក់​ច្រើន​ដូចគ្នា។

ទោះ​មានលុយហូរចូល​មក​ពិតមែន បើមិន​ចេះ​គិត​ពិចារណា ​អ្នក​នឹង​ខាត​បង់​លាភ​ធំ។

២ Leo (១៧ សីហា ដល់​ ១៦ កញ្ញា)

ហិរញ្ញវត្ថុនិងគណនេយ្យចំណូលចំណាយចូលច្រើនក្នុងចន្លោះថ្ងៃហ្នឹង ប៉ុន្តែ នៅថ្ងៃទី ១២ ដល់ ១៣ អ្នកអាចនឹងបាត់បង់លុយទៅ បើធ្វេសប្រហែសតែបន្តិច។ សូម្បីវត្ថុមាន​តម្លៃ អាចនឹងបាត់បង់​ដូចគ្នា វាអាចបង្ករ​ឡើង​ដោយ​ជន​ចម្លែក ដែលមាន​ល្បិចចង់បានទ្រព្យយើង។ សូមតោងប្រយ័ត្នឲ្យមែនទែន!

៣ virgo (១៧ កញ្ញា ដល់​១៦ តុលា)

នៅ​ចន្លោះ​ថ្ងៃ ១២ ដល់ថ្ងៃទី ១៨ ខែ ​កក្កដា ហិរញ្ញវត្ថុ​តារានិករ​នេះ​ អាច​នឹង​ហូរចូលមក​ច្រើន​សន្ធឹក។ នោះក៏ដោយអ្នកជាមនុស្ស​ឆ្លាត​ ចេះយកភាពលំបាកមក​ច្នៃ​ ជា​ការ​ហៅប្រាក់ចូល។ ប៉ុន្តែ​ហាម​ដាច់ខាត​ គឺការ​លោភលន់ ​រកលុយតាម​ផ្លូវកាត់ផ្សេងៗ ឬតាម​មធ្យោបាយ​ប្រថុយប្រថាន ​ជា​ពិសេស​នៅ​ថ្ងៃទី ១២ និង ១៧ ដល់ ១៨ ព្រោះ​មាន​ហានិភ័យខ្ពស់​នៃ​ការ​បាត់បង់​ខាត​ទាំង​លុយ និង​លាភសក្ការៈ។

៤ Scorpio (១៦ វិច្ឆិកា ដល់ ១៥ ធ្នូ)

តារានិករនេះ​សូម្បី​​ការងារធម្មតា​ ក៏ជាឱកាសរកប្រាក់បាន​ច្រើន​ដែរ។ ​នៅ​សប្ដាហ៍​នេះ អាចនាំលាភសំណាងផ្ទាល់​ខ្លួនមកបានដោយមិនពិបាក។ ប៉ុន្តែនៅថ្ងៃទី ១៥ ដល់ ១៧ ប្រសិន​បើ​អ្នក​គិត​ចង់​ក្លាយ​ជា​អ្នក​មាន ​ក្នុង​ទម្រង់​ផ្លូវកាត់ណា​មួយ អ្នកគួរតែពិនិត្យ​ព័ត៌មាន​ដោយ​យកចិត្តទុកដាក់​ ពី​ព្រោះ​បើ​អ្នក​ភ្លាត់​តែ​បន្តិច​ គ្រប់យ៉ាង​ដែល​ខំ​ប្រឹង​ងាយ​នឹង​បាត់បង់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ចរិតស្នេហាតារានិករទាំង ១២! មួយណាជាគូស្នេហ៍សក្តិសមរបស់អ្នក?

ចុចអាន៖វិធីជ្រើសរើសអំណោយដ៏ល្អសម្រាប់តារានិករទាំង១២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services