វប្បធម៌ ជំនឿ
កំពូលតារានិករទាំង ២ សំណាងខ្លាំងជាងគេ ក្នុងខែមករានេះ
មនុស្សដែលកើតចាប់ពីថ្ងៃទី ២៣ វិច្ឆិកា ដល់ថ្ងៃ ២២ ធ្នូ ឬតារានិករ Sagittarius និងអ្នកកើតចាប់ពីថ្ងៃទី ២០ មករា ដល់ថ្ងៃទី ១៨ កុម្ភៈ ឬតារានិករAquarius ក្នុងខែមករា ឆ្នាំ២០២២ នេះ ទំនាយជោគជតារាសីរបស់អ្នកគឺ៖
Sagittarius (២៣ វិច្ឆិកា- ២២ ធ្នូ)
សម្រាប់តារានិករ Sagittarius ពេញមួយខែមករានេះ ទាំងការងារ និងហិរញ្ញវត្ថុ ស្ថិតក្នុងស្ថានភាពល្អប្រសើរ។
ចំពោះម្ចាស់អាជីវកម្ម អ្នកនឹងទទួលបានចំណូលច្រើនឡើងៗ មានអតិថិជនមិនដាច់នោះទេ។ ចំណែកអ្នកមុខអ្នកការ មន្ត្រីរាជការ ឬអ្នកធ្វើការក្រោមបង្គាប់គេ មុខតំណែងនឹងផ្លាស់ប្តូរល្អជាងមុន នៅខែនេះឯង។
មិនតែប៉ុណ្ណោះខែមករា ក៏ជាខែល្អសម្រាប់តារានិករ Sagittarius ទិញលំនៅដ្ឋានថ្មីផងដែរ ព្រោះបំណុលនានា មិនលំបាករ៉ាប់រងខ្លាំងឡើយ។
Aquarius (២០ មករា- ១៨ កុម្ភៈ)
ចំពោះតារានិករ Aquarius ហោរាសាស្ត្រខែនេះមានភាពលេចធ្លោជាងគេ ជាពិសេសលើហិរញ្ញវត្ថុ អ្នកនឹងទទួលបានដំណឹងគួរជាទីរីករាយ ទ្រព្យសម្បត្តិកើនច្រើនជាងមុន។ ក្នុងនោះដែរ តារានិករ Aquarius ដែលកើតចំឆ្នាំជូត ខាល ថោះ រោង មមី មមែ វក រកា គម្រោងធ្វើការនានាល្អប្រសើរ។
ជីវិត Aquarius នឹងផ្លាស់ប្តូរច្រើន ជាពិសេសទាក់ទងនឹងភារកិច្ចការងារដូចជា ការផ្លាស់ប្តូរអាជីព ការផ្ទេរតំណែង ការតម្លើងឋានៈ ឬនៅកន្លែងដើមតែផ្លាស់មុខងារថ្មី។ មិនតែប៉ុណ្ណោះ ជោគជ័យនៃការងារដែលអ្នកតែងតែទន្ទឹងរង់ចាំ ជិតក្លាយជាការពិតហើយ៕
អត្ថបទ៖ សន្យា
ចុចអាន៖ រឿងសំណាង និងរឿងត្រូវប្រយ័ត្ន ចំពោះតារានិករទាំង១២ កំលុងឆ្នាំ២០២២
ចុចអាន៖ ចូលឆ្នាំ ២០២២ ហើយ វក ម្សាញ់ កុរ និង ខាល ត្រូវធ្វើរឿងនេះ ជីវិតនឹងឈប់ឡាក់ឆុងពេញមួយឆ្នាំ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ