វប្បធម៌ ជំនឿ
ចូលឆ្នាំ ២០២២ ហើយ វក ម្សាញ់ កុរ និង ខាល ត្រូវធ្វើរឿងនេះ ជីវិតនឹងឈប់ឡាក់ឆុងពេញមួយឆ្នាំ
ឆ្នាំឆុង ជាឆ្នាំដែលមានគ្រោះពេញមួយឆ្នាំ ពិបាករកសំណាង និងភាពក្សេមក្សាន្តបានដូចគេណាស់។ ម្ល៉ោះហើយ ដើមឆ្នាំ ២០២២ ក៏បានខិតមកដល់ ឆ្នាំទាំង៤ ត្រូវប្រញាប់សែនកាត់គ្រោះ និងរកវិធីនាំយកលាភសំណាង មកឲ្យជីវិតវិញបាន។
មនុស្សកើតក្នុងឆ្នាំវក

ឆ្នាំវកក៏ឆុងនឹងខាលខ្លាំងមិនធម្មតាដែរ មានន័យថា នឹងមានការផ្លាស់ប្តូរដ៏ធំមួយភ្លាមៗនៅ ក្នុងជីវិត។ នៅក្នុងឆ្នាំ ២០២២ មានមនុស្សមួយចំនួនក្នុងឆ្នាំស្វា អាចនៅសុខៗស្រាប់តែល្បីឈ្មោះក្នុងជួរការងារ ឬវិនិយោគ ហើយក្លាយជាអ្នកមានដោយមិននឹកស្មានដល់។ ខណៈដែលអ្នកផ្សេងទៀត ជាច្រើន អាចមានផលវិបាកអវិជ្ជមាន ដូចជាភាពចលាចល។
ឧបសគ្គក្នុងជីវិត ភាពវឹកវរពីគ្រួសារឬបន្ត មានការមិនសប្បាយចិត្តជាច្រើន រួមទាំងកង្វះការសាទរ។ កង្វះថាមពល ឬក្ដីសុខក្នុងជីវិត លើសពីនេះ មានឱកាសត្រូវគេជិះជាន់ មានបញ្ហា ហើយអាចជួបនឹងគ្រោះថ្នាក់ ដែលមិននឹកស្មានដល់ ដូច្នេះហើយ អ្នកដែលកើតឆ្នាំវក គួរតែធ្វើបុណ្យឲ្យបានញឹកញាប់ ហើយរស់នៅ កុំខ្វល់ខ្វាយច្រើនពេក។ ចូរអត់ធ្មត់និងធ្វើការបួងសួងដល់ព្រះដោយស្មោះត្រង់ ហើយត្រូវហូបអាហារបួស ធ្វើសមាធិ នោះជីវិត នឹងត្រូវបានផ្លាស់ប្ដូរឲ្យកាន់តែប្រសើរឡើងជាងមុន។ សំខាន់បំផុត គួរតែផ្តោតលើការជួយអ្នកក្រីក្រ នោះវានឹងជួយសម្រាលរឿងអាក្រក់ក្នុងឆ្នាំថ្មី ឲ្យបានតិចជាងមុន។
មនុស្សកើតឆ្នាំម្សាញ់

ឆ្នាំម្សាញ់ ឆុងបន្ទាប់ពីវក ជាលទ្ធផលមានបញ្ហានៃការនិយាយដើម ពីអ្នកជុំវិញខ្លួន ឬត្រូវគេបង្កាច់បង្ខូច រងសម្ពាធ មានសភាពក្តៅ ក្រហាយ ត្រូវបានគេបោះបង់ចោល រហូតធ្វើឲ្យឆ្នាំម្សាញ់ រងការខូចខាតផងដែរ។ ដូច្នេះហើយ អ្នកកើតឆ្នាំម្សាញ់ គួរតែធ្វើកុសលដែលទាក់ទងនឹងការបំភ្លឺ ឲ្យបានញឹកញាប់ ដូចជា ទិញទៀនវស្សាយកទៅ វត្ត និងបរិច្ចាគភ្លើងដល់វត្ត ឬការជួយជនក្រីក្រជាងខ្លួន។
ការធ្វើបែបនេះ នឹងជួយបញ្ចៀសរឿងអាក្រក់ ដែលបម្រុងចូលមកក្នុងជីវិត ឲ្យចេញឆ្ងាយ ឬសល់តិចតួចបំផុត។
មនុស្សកើតក្នុងឆ្នាំកុរ

ឆ្នាំ ២០២២ អ្នកនឹងជួបបញ្ហាខ្លះៗ ពិបាកស្មាន ជាពិសេសនឹងមានមនុស្សព្រងើយកន្តើយ និងមិនយកចិត្តទុកដាក់ មានជម្លោះ ការចាកចេញណាមួយមិនបានបំរុងទុក ឬត្រូវតែបំបែកចេញពីផ្ទះ ។ ដូច្នេះអ្នកដែលកើតក្នុងឆ្នាំកុរ គួរតែធ្វើបុណ្យទាក់ទងនឹងការបរិច្ចាគទឹកផឹក និងធ្វើបុណ្យអំពីទឹក ឬដើម្បីថ្វាយបង្គំអ្នកមានគុណ និងគោរពទីសក្ការៈ នៅ ជិតប្រភពទឹក ឬប្រាសាទក្បែរមាត់ទឹក ដើម្បីសុំសេចក្ដីសុខត្រលប់មកវិញ។
មនុស្សកើតក្នុងឆ្នាំខាល

ឆ្នាំថ្មីអាចមានបញ្ហាជារបស់ខ្លួន (ធ្វើខ្លួនឯង) ដូចជាបង្កឲ្យមានការច្របូកច្របល់ ។ មានបញ្ហានៅ កន្លែងធ្វើការ រួមទាំងឧបសគ្គតូចៗដែលកើតឡើងក្នុងជីវិត ដែលត្រូវព្យាយាមឆ្លងកាត់។ ដូច្នេះ អ្នកដែលកើតឆ្នាំខាល ត្រូវតែធ្វើបុណ្យចម្រើនព្រះជន្ម គោរពព្រះពុទ្ធបដិមា (ថ្វាយបង្គំ៩វត្ត) ឬផ្ដល់ជីវិតដល់សត្វជាទាន ឲ្យបាយដល់ឆ្កែវង្វេង បរិច្ចាគនូវអ្វីដែលអាចធ្វើទៅ បាន ។
យ៉ាងណាមិញ ក្រោយធ្វើបុណ្យកាត់គ្រោះរួចរាល់ ប្រសិនបើឆ្នាំទាំង ៤ ដែលឆុងនឹងខាល ប្រញាប់ធ្វើរឿងដូចបានរៀបរាប់ នោះដូចបណ្ដេញចេញនូវសំណាងអាក្រក់ក្នុងផ្លូវអាក្រក់ឲ្យទៅ ជាល្អ នាំមកនូវទ្រព្យសម្បត្តិ និងសុភមង្គលពេញមួយឆ្នាំ បានមកវិញមិនខាន៕
គ្រូ ណុប
ចុចអាន៖វក ម្សាញ់ កុរ និង ខាល ឡាក់ឆុងឆ្នាំ ២០២២ ប្រញាប់កាត់គ្រោះសែនផ្តាច់ឆ្នាំ យកលាភសំណាងមកវិញ
ចុចអាន៖អាហារ ៦ មុខជនជាតិ ចិន ជឿថា ហូបក្នុងពិធីបុណ្យសែននំអ៊ី នាំសុភមង្គល និង អាយុវែងក្នុងគ្រួសារ

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?