Connect with us

វប្បធម៌ ជំនឿ

រឿងសំណាង និងរឿង​ត្រូវ​ប្រយ័ត្ន​ ចំពោះតារានិករទាំង១២ កំលុងឆ្នាំ២០២២

បានផុស

នៅ

ឆ្នាំ ២០២២ ខាងមុខនេះ ហោរាសាស្ត្រសម្រាប់តារានិករទាំង១២ នឹងជួបសំណាង​ផ្ទួនៗ ប៉ុន្តែក៏មានរឿងមួយចំនួនគួរប្រុងប្រយ័ត្នដែរ ពុំនោះទេ រឿងតូចអាចអាចក្លាយជារឿងធំបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Capricorn (២៣ ធ្នូ- ១៩ មករា)

ជោគវាសនានឹងត្រឡប់មករឹងមាំ និងមានស្ថេរភាព។ ដើម​ឆ្នាំ​២០២២ ​ជា​ពេលនៃសំណាង​ល្អ​ក្នុង​អាជីព។ ចំណែក​ចុង​ឆ្នាំ​វិញ​ត្រូវប្រឡូកការងារថ្មីច្រើន ​និងលំបាកៗទៀតផង ប៉ុន្តែបើ​ឆ្លង​ផុត​ ជីវិត​ការងារ​នឹង​មាន​ភាព​រីកចម្រើន​ខ្លាំង​ណាស់។ ចំណែក​អ្នក​នៅ​លីវ​ហើយ​មិន​ទាន់​មាន​ដៃ​គូ ​នឹង​ជួបគូព្រេង​ក្នុង​ឆ្នាំ​នេះឯង។

Aquarius (២០ មករា- ១៨ កុម្ភៈ)

តារានិករ Aquarius ដែលកើតចំឆ្នាំជូត ខាល ថោះ រោង មមី មមែ វក រកា ​គម្រោង​ធ្វើ​ការ​នានាល្អប្រសើរខ្លាំង។ គ្រប់ភារកិច្ចកម្រជួបប្រទះនឹងឧបសគ្គ ឬបើជួប អ្នកនឹងឆ្លងកាត់យ៉ាងងាយស្រួល។ ចំណែក​អ្នក​មាន​បញ្ហា​សុខភាព​ត្រូវ​ប្រយ័ត្ន​ព្រោះជំងឺ​ចាស់​ នឹងរើឡើងវិញ។

Pisces (១៩ កុម្ភៈ- ២០ មីនា)

រាសីចក្រតារានិករនេះ មានហោរាសាស្ត្រល្អបំផុត។ បន្ទាប់ពីឆ្លងកាត់ព្យុះភ្លៀង កាលពីឆ្នាំកន្លងទៅ ឆ្នាំនេះធ្វើ​អ្វី​ក៏សម្រេចដែរ ជាពិសេសចាប់ពីខែមីនាទៅ អាជីព​រលូនល្អណាស់។ ប៉ុន្តែ​ត្រូវប្រយ័ត្នជាមួយចោរ​លួច​ទ្រព្យសម្បត្តិ។ បើមានបំណុលទាក់ទងនឹងការ​ទិញ​លំនៅឋាន ឬការវិនិយោគពង្រីកអាជីវកម្ម ឆ្នាំ២០២២មកដល់ បំណុលរបស់អ្នកនឹងធូរសា្រល។ ចំពោះអ្នក​នៅ​លីវ​វិញ​នឹង​រកបាន​គូ​គាប់ទ្រនាប់ចិន្តា ចំពោះអ្នក​ដែល​មាន​ដៃ​គូ​ហើយ កុំ​ទាន់ប្រញាប់​រៀបការអី។

Aries (​២១ មីនា- ២០ មេសា)

ឆ្នាំ ២០២២ នឹងក្លាយជាឆ្នាំនៃការផ្លាស់ប្តូរ ជាពិសេសការងារ ​រីឯហិរញ្ញវត្ថុ​ផ្នែកអាជីពនឹងមាន​ស្ថិរភាព ឬបង្កើនប្រាក់ចំណូលប្រសើរជាងមុន។ មនុស្សដែលមានអាយុលើសពី ៤៨ ឆ្នាំ អាចមានរឿងរ៉ាវបង្ខំឱ្យឈប់ពីការងារ មុនចូលនិវត្តន៍ ប៉ុន្តែឱកាសបើកអាជីវកម្មផ្ទាល់ខ្លួននឹងកើតឡើងយ៉ាងជោគជ័យ។ ចំពោះស្ត្រីដែលមាន​ទំនាក់ទំនង​ស្នេហា​ជាង​ ៦​ឆ្នាំ​ហើយ ​គួររៀប​ការ​ក្នុង​ឆ្នាំ​នេះ ពុំនោះ​ទេ​នឹង​មាន​ជម្លោះ ​ឈានដល់​ការ​បែក​បាក់។

Taurus (២១ មេសា- ២១ ឧសភា)

អ្វី​គ្រប់យ៉ាង​នឹង​ល្អ​ប្រសើរ។ ការធ្វើដំណើរជិតឆ្ងាយប្រកបដោយសុវត្ថិភាព រីឯខាងការងារក៏មានដំណឹងល្អ។ អ្វីដែលត្រូវ​ប្រយ័ត្ន​ គឺ​ការ​វិនិយោគ​ ព្រោះអាចចាញ់បោកគេ។ ចំពោះអ្នក​រៀបការ​រួច ត្រូវ​ប្រយ័ត្នជាមួយមនុស្សភេទផ្ទុយ កុំទាក់ទងស្និទ្ធស្នាលពេក បើ​មិន​ដូច្នេះ​ទេ​ អ្នកនឹង​មាន​រឿង​ឈ្លោះ​ប្រកែក​គ្នាជាមួយដៃគូ។

Gemini (២២ ឧសភា -២១ មិថុនា)

ការងារនឹងរីកដុះដាលខ្លាំង មាន​អ្នក​​ជួយ​ជ្រោមជ្រែង​ធ្វើ​កិច្ចការ​ធំ។ រឿងគួរចៀសវាង កុំប្រឡូកជាមួយល្បែងដាច់ខាត ឬកុំទាន់វិនិយោគប្រាក់ច្រើន ព្រោះអ្នកនឹងខាតបង់ធំ។ អ្នក​នៅលីវ​ មិនទាន់​មាន​ស្នេហា​អាចជួបគូព្រេង ​​តាម​រយៈ​ការ​ធ្វើ​ដំណើរ​ទៅ​ធ្វើការ ឬធ្វើដំណើរផ្លូវឆ្ងាយ។

Cancer (២២ មិថុនា- ២៣ កក្កដា)

២០២២ ជាឆ្នាំដែលមានឧបសគ្គជាច្រើន ហើយ​ត្រូវ​កែ​តម្រូវ​ការងារ ប៉ុន្តែ​បញ្ហា​ហិរញ្ញវត្ថុ​នឹង​ល្អ​ជាង​ឆ្នាំមុន​។ ចំពោះអ្នកនិយមមានស្នេហាដៃគូច្រើន ​នឹងស៊យមិនខានទេ បើបន្តធ្វើរឿងនេះទៀត។ ចំណែក​អ្នក​នៅ​លីវ បើ​ផ្ដើមស្នេហ៍នឹង​នរណា​ ម្នាក់នោះត្រូវតែជាមនុស្សដែលអ្នកស្គាល់ប្រវត្តិច្បាស់ ហាម​ប្រថុយ​នឹង​មនុស្សដែលទើបស្គាល់គ្នា។

Leo ( ២៤ កក្កដា- ២៣ សីហា)

កុំមានការរំពឹងទុកខ្ពស់ទាក់ទងនឹងការងារ និងហិរញ្ញវត្ថុ បើមិនដូច្នេះទេអ្នកនឹងខកបំណង ថែមទាំងរងជំងឺធ្លាក់ទឹកចិត្ត។ ចំណែក​អ្នក​ដែល​មាន​ប្តី​ប្រពន្ធ ​ត្រូវ​ប្រយ័ត្ចំពោះន​បញ្ហា​ហិរញ្ញវត្ថុ ព្រោះអាចមាន​ហេតុ​នាំ​ឱ្យ​មាន​ជម្លោះ​ ឬ​បែកបាក់​ដោយសារ​រឿងលុយ។

Virgo (២៤ សីហា- ២៣ កញ្ញា)

២០២២ ជាឆ្នាំ​មាស​របស់ Virgo ទាំងការងារ និង​ហិរញ្ញវត្ថុ​នឹង​ល្អ​ពេញ​មួយ​ឆ្នាំតែម្ដង។ បុគ្គលិក​ដែល​ខំធ្វើការ​យូរ​មក​ហើយ ពេលនេះចៅហ្វាយនាយ ​នឹងផ្ដល់រង្វាន់ធំ។ អ្នកដែលចង់បន្តការសិក្សា ឬ​ស្វែង​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​ក៏​អាច​កើត​មានឱកាសល្អ​ក្នុង​ឆ្នាំ​នេះ។ ចំណែក​អ្នក​នៅ​លីវ​នឹង​រក​ឃើញមិត្ត១០០ឆ្នាំ ។ អ្នក​ដែល​មាន​ទំនាក់ទំនង​ស្នេហា​ជា​យូរ​មក​ហើយ​ដែល​មិន​ទាន់​រៀប​ការ​ ក៏​នឹងមានដំណឹងរៀប​ការ​នៅ​ឆ្នាំ​នេះ​ដែរ។

Libra  (២៤ កញ្ញា- ២៣ តុលា)

ជាឆ្នាំដែលអ្នកទទួលនូវការនឿយហត់ និងជួបបញ្ហាការងារខ្លាំងជាងឆ្នាំមុនៗ។ អ្នកអាចត្រូវផ្លាស់​ប្តូ​រ​ការងារ ឬទីលំនៅយ៉ាងបន្ទាន់ផងដែរ។ មនុស្សប្រុសដែលទើបតែមានទំនាក់ទំនងជាមួយសង្សារមិនលើសពី ២ឆ្នាំ ​នឹង​មាន​បញ្ហា​អ្នក​ទី​៣ ឬ​អតីត​សង្សារ​ចូល​មកជ្រៀតជ្រែក។ បើ​មិន​ស្រឡាញ់គ្នាច្បាស់លាស់ ពិតប្រាកដ​ទេ នោះ​នឹង​មាន​ឱកាស​បែក​គ្នា​ខ្ពស់។

Scorpio (២៤ តុលា- ២២ វិច្ឆិកា)

សំណាងល្អនឹងកើតមានភា្លមៗ បើអ្នក​ប្រញាប់​ចាប់​យក​ឱកាស​ផ្លាស់​ប្តូរ​ការងារ ឬ​ចាប់​ផ្តើម​អាជីវកម្ម​ថ្មី។ ត្រូវតែចាប់ផ្ដើមសកម្មភាព មុនពាក់កណ្តាលឆ្នាំ គឺកំលុងខែឧសភា ឆ្នាំ២០២២​ បើមិនដូច្នេះទេនៅពាក់កណ្តាលឆ្នាំក្រោយ នឹងជួបប្រទះតែបញ្ហាក្នុងការងារ រហូតដល់គ្មានពេលចាប់ផ្តើមធ្វើរឿងថ្មីនោះទេ។ អ្នកមានគូ​​គ្នា​ហើយ ត្រូវ​ប្រយ័ត្ន​នឹងរឿងកំប៉ិកកំប៉ុក កុំប្រកាន់ទោសអូសដំណើរ ព្រោះអាចធ្វើឱ្យទំនាក់ទំនងប្រេះស្រាំ។

Sagittarius (២៣ វិច្ឆិកា- ២២ ធ្នូ)

ហោរាសាស្ត្រសម្រាប់ Sagittarius លេចធ្លោជាងគេក្នុងឆ្នាំ ២០២២ ទាំងការងារ និងហិរញ្ញវត្ថុ ស្ថិតក្នុងស្ថានភាពល្អប្រសើរ។ ប្រសិនបើចង់បើកអាជីវកម្មផ្ទាល់ខ្លួន ឬទិញផ្ទះថ្មី គួរតែធ្វើនៅឆ្នាំនេះ ព្រោះ​បើ​ហួស​ឆ្នាំ​នេះ​ទៅ​ ​ឱកាស​ល្អកម្រកើតមានទៀតណាស់។ ចំណែក​អ្នក​ដែល​រៀបការ​យូរ​ហើយ​គ្មាន​កូន គួរយក​កូន​នៅ​ឆ្នាំ​នេះ ជាការល្អបំផុត៕

អត្ថបទ៖ សន្យា

ចុចអាន៖ ខែកំណើតទាំង ៥ នឹងមានសំណាងធំ នៅចុងឆ្នាំនេះ

ចុចអាន៖ ហុងស៊ុយរៀបចំតុធ្វើការ​ ​ជួយបង្កើនភាពរីកចម្រើនខាងអាជីព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

ចាប់ផ្ដើមប្រឡងជ្រើសរើសគ្រូអប់រំកាយ និងកីឡា ខណៈវិញ្ញាសាត្រូវបានតាក់តែងមុនតែប៉ុន្មានម៉ោងប៉ុណ្ណោះ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ គណៈកម្មការរៀបចំការប្រឡងប្រជែង បានសិក្សារៀបចំគ្រប់លទ្ធភាព ផ្អែកលើគោលការណ៍ ៥

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

៥ ប្រទេស ផលិតប្រេងច្រើនជាងគេលើពិភពលោក

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរ សន្យា នឹងនាំសំណូមពរជូនរាជរដ្ឋាភិបាលពិនិត្យ ក្រោយពលរដ្ឋតំបន់រុនតាឯក ជាង ២ ពាន់នាក់ តវ៉ាករណីបាត់សាច់ប្រាក់ក្នុងប័ណ្ណក្រីក្រ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា

Sokha Hotels

ព័ត៌មានពេញនិយម