វប្បធម៌ ជំនឿ
រាសីមនុស្ស ៤ក្រុម ធ្លាក់ដុនដាបខ្លាំង នៅចុងខែនេះ
បន្ថែមពីលើការខិតខំប្រឹងប្រែង ជំនឿអរូបិយ គួរត្រូវប្រណិប័ត និងប្រយ័ត្នប្រយែងផងដែរ ទើបឆាកជីវិតរីកចម្រើនទៅមុខទាំងព្រម។ ជោគវាសនារបស់យើង មិនពឹងផ្អែកលើហោរាសាស្ត្រទាំងស្រុងពិតមែន ប៉ុន្តែក៏ពុំគួរបោះបង់ចោលទាំងស្រុងដូចគ្នា។
ប្រសិនបើរាសីស្រុតចុះ សូមឱ្យយើងបានដឹងមុន និងត្រៀមដោះស្រាយបញ្ហាឱ្យនៅតិចបំផុត។ ដូច្នេះហើយ មនុស្សដែលកើតក្នុងខែទាំង ៤ខាងក្រោម ត្រូវប្រយ័ត្នឱ្យមែនទែន ព្រោះអ្នកមានរាសីមិនល្អប៉ុន្មានទេ។
ក្រុមអ្នកកើតខែ មេសា និង ឧសភា

នាចុងខែកុម្ភៈនេះ សម្រាប់មនុស្សកើតក្នុងខែមេសា និងឧសភា រាសីហាក់ធ្លាក់ចុះជាងខែណាទាំងអស់ ដោយសារតែភាពជោគជ័យលើអាជីព ឬរបរជំនួញ មិនងាយកើតមានទាល់តែសោះ ឬបើកើតមានហើយ វាបានត្រឹមពេលខ្លីប៉ុណ្ណោះ។
ក្រៅពីនោះ គួរប្រយ័ត្នចំពោះមនុស្សធ្វើការជាមួយ ឬអ្នកទើបស្គាល់គ្នាថ្មី។ មិត្តរួមការងាររបស់អ្នកកំពុងច្រណែន និន្ទា និងរកវិធីផ្ដួលជើងអ្នកឱ្យដួល តាមដែលគេអាចធ្វើបាន។ យ៉ាងណាមិញ ក្នុងរយៈពេលនេះ បើត្រូវធ្វើការជាមួយមនុស្សអ្នកទាំងនោះ ឬមួយក្រុមធំ ត្រូវរៀនធ្វើចិត្តឱ្យស្ងប់ កុំជះកំហឹងតាមកំហល់ ទើបបញ្ហាមិនរីកធំ។
ក្រុមអ្នកកើតខែ វិច្ឆិកា និង ធ្នូ

រាសីរបស់អ្នក មិនសមប្រកបនោះទេ ក្នុងកំលុងពេលនេះ ព្រោះអ្នកទទួលរងសម្ពាធច្រើនមិនថា ការរកស៊ីជួញដូរ អាជីព ឬជីវភាពឡើយ។ ប្រាក់កាស ត្រូវចំណាយច្រើនជាងចំណូល ឯបំណុលក៏ជំពាក់ជំពិនមិនទាន់ចប់។ នៅកន្លែងធ្វើការ ហាក់ទទួលភាពឯកា ព្រោះតែមិត្តរួមការងារ មិនសហការ។ ចំណែកការលក់ដូរតូចធំ មិនសូវមានចំណូលនោះទេ។
ដោយឡែកជីវិតគ្រួសារ ជួបជុំគ្នាល្អហើយ ប៉ុន្តែបែរជាមិនសូវជិតស្និទ្ធគ្នាទៅវិញ។ ឯរឿងស្នេហា ត្រជាក់មិនត្រជាក់ ក្ដៅមិនក្ដៅ ឬហៅបានថា ស្នេហាគ្មានរសជាតិ។
វិធីកាត់គ្រោះ
ចូរទៅធ្វើបុណ្យ ចែកទាន ជាមួយក្រុមការងារ ឬមិត្តភក្តិ ឬសមាជិកគ្រួសារ នៅមណ្ឌលកុមារកំព្រា នោះទើបបង្កើនសំណាង និងកាត់គ្រោះអាក្រក់ បន្ថែមសិរីសួស្ដីទ្វេដង៕
អត្ថបទ៖ សន្យា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


