វប្បធម៌ ជំនឿ
យល់សប្ដិឃើញចាប់កង្កែប នាំភាពចម្រុងចម្រើនដល់ជីវិត លក់ដូរទៀតសោតក៏ដាច់អស់ៗ
កង្កែបអាចជាសត្វដែលមនុស្សជាច្រើនមិនសូវស្គាល់។ អ្នកខ្លះថែមទាំងភ័យខ្លាចទៀតផង។ ប៉ុន្តែកង្កែបនៅក្នុងយល់សប្ដិត្រូវបានគេចាត់ទុកថាជាសត្វដែលនាំសំណាង។ ព្រោះតាមជំនឿបុរាណគេនិយាយថាកង្កែប ជាសត្វដែលរស់នៅក្នុងតំបន់មានជីជាតិ សម្បូរទៅដោយអាហារ។

កាលបើគេងសុបិនឃើញកង្កែប ភាគច្រើនជាសុបិនល្អមានឱកាសទទួលបានលាភធំ ធ្វើឲ្យប្រសើរឡើងនូវជីវិតទូទៅ លុះយល់សប្តិឃើញបែបនេះហើយ ក៏ណែនាំឲ្យទៅធ្វើបុណ្យប្រគេនចង្ហាន់ លែងកង្កែប និងសត្វនៅឯវត្ត។
យល់សប្ដិឃើញកង្កែប
សុបិនចាប់កង្កែប ឬឃើញហ្វូងកង្កែបឡើងគោក។ ទស្សន៍ទាយ អ្នកនឹងទទួលបានលាភសំណាងក្នុងវិស័យផ្សេងៗ មិនថាការជួញដូរ។ ភារកិច្ចការងារល្អប្រសើរ ចំណែកគ្រួសារមានតែភាពសប្បាយរីករាយ និងភាពត្រជាក់ត្រជំ។
ការងារ បុគ្គលដែលជាម្ចាស់អាជីវកម្មធ្វើជំនួញ មានលក្ខណៈវិនិច្ឆ័យថាអាជីវកម្មរបស់អ្នក នឹងមានភាពចម្រុងចម្រើនមានទំនាក់ទំនងល្អជាមួយអតិថិជន។ បើបើកហាងរកស៊ី នឹងមានលក់ដាច់ ចំណេញច្រើន។ ម៉្យាងវិញទៀត អ្នកដែលធ្វើការ នឹងមានមេកោយកោតសរសើរនូវស្នាដៃដែលខំប្រឹងកន្លងមក ក្នុងនោះក៏មានមានឱកាស ទទួលបានការដំឡើងប្រាក់ខែ ឬរីកចម្រើននៅក្នុងបន្ទាត់ទៅកម្រិតនៃភាពជោគជ័យផ្សេងទៀត។ ស្នេហា អ្នកនៅលីវមានឱកាសជួបគូគ្រងដែលកំពុងរង់ចាំជាយូរ។ ចំណែកអ្នកដែលមានទំនាក់ទំនងស្នេហាជាយូរមកហើយ នឹងមានដំណឹងល្អពីអាពាហ៍ពិពាហ៍ឆាប់ៗនេះ។
សុបិនឃើញចាប់កង្កែបធំខ្លាំង
មានន័យថា អ្នកនឹងទទួលបានការគាំទ្រពីមនុស្សធំ ទាំងវឌ្ឍនភាពក្នុងការងារ និងពាណិជ្ជកម្ម នឹងប្រាក់ចំណេញយ៉ាងច្រើន មានការធ្វើដំណើរផ្លូវឆ្ងាយ អ្នកក៏នឹងមានសំណាងជាមួយភេទផ្ទុយដែរ។ ជាពិសេសអ្នកដែលមកពីភាគខាងជើង សម្រាប់អ្នកដែលឈឺយូរ សុខភាពនឹងប្រសើរឡើង រួមទាំងបញ្ហាដែលមានបញ្ហាជាយូរមកហើយ នឹងចាប់ផ្តើមលាតត្រដាងក្នុងទិសដៅល្អ។ រាសីស្នេហាកំលោះក្រមុំក្នុងអំឡុងពេលនេះ អ្នកនៅលីវមានក្លិនក្រអូប មានតែអ្នកចូលចិត្ត។ សូមប្រយ័ត្នមិត្តភក្តិភេទផ្ទុយ នឹងបង្កបញ្ហាជាមួយមិត្តស្រីឬមិត្តប្រុស។
សុបិនឃើញកង្កែបមាស
ទស្សន៍ទាយថាក្នុងអំឡុងពេលនេះ អ្នកនឹងមានសំណាងល្អក្នុងការងារ។ ជំនួញឬអាជីកម្មផ្សេងៗ កាន់តែរីកចម្រើន មានអ្នកជួយជ្រោមជ្រែង។ បើនិយាយពីរឿងស្នេហាវិញ អ្នកមានតែភាពផ្អែមល្ហែមរាល់ថ្ងៃ រហូតគ្រប់គ្នាច្រណែន គួរប្រយ័ត្នឲ្យមែនទែន។
សុបិនថាបានចាប់កង្កែបមួយក្បាល
យល់សប្ដិឃើញចាប់កង្កែបមួយក្បាល ទាយថាការងារវិញអាចនឹងមានបញ្ហាបន្តិចបន្តួច ត្រូវដោះស្រាយបណ្ដើរៗ ប៉ុន្តែហិរញ្ញវត្ថុក្នុងថ្ងៃនេះល្អខ្លាំង លុយចូលច្រើនជាងលុយចេញ ជីវិតចាប់ពីពេលនេះទៅប្រាកដជាប្រសើរ។ ស្នេហាមានមនុស្សមើលថែគ្នាបានល្អ។ ខណៈពេលដែលអ្នកនៅលីវ នឹងរកឃើញស្នេហាជាមួយមនុស្សដែលមានអាយុខុសគ្នា។
សុបិនឃើញចាប់កង្កែប២ក្បាល
បើចាប់បានកង្កែប២ក្បាលក្នុងពេលតែមួយ អាចទស្សន៍ទាយបាន ក្នុងអំឡុងពេលនេះ សូមប្រយ័ត្នចំពោះការនិយាយរបស់អ្នក។ ព្រោះវាអាចនឹងបង្កឲ្យមានជម្លោះជាមួយមិត្តរួមការងារ ឬមនុស្សជិតស្និទ្ធនឹងអ្នក។ ពេលនេះ អាចជាប់គាំងក្នុងហិរញ្ញវត្ថុបន្តិច ។ វាក៏ធ្វើឲ្យប៉ះពាល់ដល់សុខភាពគ្រួសារផងដែរ រួមទាំងការជួសជុលផ្ទះ ទ្រព្យសម្បត្តិខូចខាត។ ចំណែកស្នេហាអ្នករៀបការនឹងមានដំណឹងល្អក្នុងការរៀបការឆាប់ៗ។

សុបិនចាប់កង្កែបច្រើន
វាជាសុបិនដែលបង្ហាញពីឱកាសថ្មីៗ ដែលនឹងកើតឡើងនាពេលអនាគត។ អ្នកដែលកំពុងស្វែងរកការងារ នឹងមានគេទាក់ទងមកសម្ភាសន៍ការងារក្នុងពេលឆាប់ៗនេះ ហើយអ្នកដែលកំពុងចរចារអាជីវកម្ម នឹងដំណើរការទៅដោយល្អ។ អ្នកនៅលីវដែលសុបិនឃើញកង្កែបច្រើនទាយថា នឹងមានមនុស្សភេទផ្ទុយមកចែចង់ ដោយបានស្គាល់តាមរយៈមិត្តភក្តិជាដើម៕
គ្រូ ណុប
ចុចអាន៖កង្កែប ក្នុងសុបិន អាចមានជម្លោះជាមួយអ្នកជុំវិញ តោងចេះប្រយ័ត្នខ្លួន និងការនិយាយស្ដី
ចុចអាន៖យល់សប្ដិឃើញតុកកែ អត្ថន័យល្អនិងអាក្រក់បកស្រាយរួមគ្នាខាងក្រោមនេះទាំងអស់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


