មួយ​ថ្ងៃ​មាន​អ្នក​ដំណើរ​ប្រហែល ៥០០ នាក់ មក​​តាម​ព្រលាន​យន្តហោះ​​ភ្នំពេញ​និង​ខេត្ត​​ព្រះសីហនុ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

មួយ​ថ្ងៃ​មាន​អ្នក​ដំណើរ​ប្រហែល ៥០០ នាក់ មក​​តាម​ព្រលាន​យន្តហោះ​​ភ្នំពេញ​និង​ខេត្ត​​ព្រះសីហនុ

Published

on

ឯកឧត្ដម​ជា អូន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ឲ្យ​អាកាសចរ​ស៊ីវិល​បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​ចរាចរ​តាម​ផ្លូវ​អាកាស​​នៅ​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ ក្នុង​កាលៈទេសៈ​ជំងឺ​កូវីដ​នៅ​បន្ត​រាតត្បាត​អូស​បន្លាយ​ពេល​ជាង​មួយ​ឆ្នាំ​​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ធម្មតា​មួយ​ថ្ងៃ​មាន​អ្នក​ដំណើរ​ប្រហែល ៥០០ នាក់​ ចេញ​ចូល​​តាម​ព្រលានយន្តហោះ​ធំ​ពីរ​គឺ​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ។

​លោក​រដ្ឋលេខាធិការ​ឲ្យ​ដឹង​ថា ប្រទេស​ជាច្រើន​នៅ​តែ​ដាក់កំហិតយ៉ាងតឹងតែង​ សម្រាប់អ្នកដំណើរចេញ​ចូលប្រទេស ដោយសារ​វិបត្តិ​នៃ​ជំងឺ​កូវីដ​នៅ​មិន​ទាន់​មាន​ភាព​ធូរ​ស្រាល​។

បើ​តាមលោក​រដ្ឋលេខាធិការ​ ការធ្វើដំណើរតាមផ្លូវអាកាសគឺពឹងផ្អែកលើភ្ញៀវទេសចរនិងអ្នកជំនួញ ប៉ុន្តែឥឡូវនេះការ​ធ្វើដំណើរតាមផ្លូវអាកាសមានចំនួនតិចតួចប៉ុណ្ណោះដែលភាគច្រើនជាអ្នកជំនួញ។

កាល​ពី​ដើម​ខែ​ធ្នូ​នេះ ក្រុមហ៊ុន​អាកាសចរណ៍​របស់​ជប៉ុន All Nippon Airways (ANA)​ បាន​ភ្ជាប់​ជើង​ហោះហើរ​របស់ខ្លួនឡើងវិញរវាងភ្នំពេញ – ណារីតា (តូក្យូ) ជាលក្ខណៈ Charter Flight។

ការ​តភ្ជាប់​ឡើង​វិញ​របស់​ក្រុមហ៊ុន​អាកាស​ដ៏ធំ​ក្នុង​តំបន់​នេះ​ ក៏ជាស​ញ្ញា​ល្អ​មួយ​បង្ហាញការ​ងើប​ឡើង​វិញ​សម្រាប់វិស័យ​អាកាសចរណ៍។

លោក​រដ្ឋលេខាធិការបញ្ជាក់​ឲ្យ​ដឹង​ថា មួយ​រយៈ​នេះមានការត​ភ្ជាប់​ជើង​ហោះ​ហើរ​ឡើង​វិញ​ខ្លះៗ​លក្ខណៈ Charter Flight តែក៏​មិន​សូវ​មានភ្ញៀវ​ដែរ។ ​មាន​តែ​ជើង​ហោះហើរ​មក​ពី​កូរ៉េ និង​ចិន​តែ​ប៉ុណ្ណោះ​ដែល​មាន​ការ​ហោះហើរ​ជា​ប្រចាំ​ជា​ទៀងទាត់​មកប្រទេស​កម្ពុជា។ ប៉ុន្តែ​រដ្ឋាភិបាល​ចិន​អនុញ្ញាត​ឲ្យ​​ក្រុមហ៊ុន​អាកាសចរ​នីមួយៗ​ ហោះ​បាន​តែ​មួយ​ជើង​ប៉ុណ្ណោះ​ក្នុង​មួយ​សប្តាហ៍​ ដើម្បី​គ្រប់គ្រង​លំហូរ​អ្នកដំណើរ។

ក្រៅ​ពី​ព្រលានយន្តហោះ​​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ព្រលាន​យន្តហោះ​សៀមរាប​នៅ​មិន​ទាន់​មាន​ការ​ហោះហើរ​មកពីក្រៅ​ប្រទេស​​ទេ​ គឺ​មាន​តែជើង​​ហោះហើរ​ក្នុង​ស្រុកខ្លះ​ៗ​តាម​ក្រុមហ៊ុនអាកាសចរ​ជាតិ​៕

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ31 mins ago

អភិបាល​ខេត្ត​ព្រៃវែង​ ចាត់​វិធានការ​ក្តៅ​ ក្រោយ​រក​ឃើញ​អ្នកវិជ្ជមាន​កូវីដ១៩ ចំនួន​៦នាក់​លួច​ចូល​ខេត្ត​

ព័ត៌មានជាតិ53 mins ago

​រដ្ឋបាល​រាជធានីភ្នំពេញ បង្ហាញ​អត្តសញ្ញាណ​អ្នកវិជ្ជមាន​កូវីដ១៩ ចំនួន១៩៨រូប ដើម្បី​ឲ្យ​អ្នកពាក់ព័ន្ធ​រួសរាន់​យក​សំណាក​ទៅធ្វើតេស្ត

ជីវិតកម្សាន្ដ1 hour ago

ចំណងស្នេហា​៤​ឆ្នាំ​របស់ វ៉ាន់ នី​ឡា មិន​ប្រែ​ព្រួល ទោះ​រង​ការ​សើចចំអក​ពី​អ្នកដទៃ​

ព័ត៌មានជាតិ2 hours ago

លោក គឹម សន្តិភាព ៖ អ្នក​ល្មើស​វិធានការ ហាមឃាត់​ការធ្វើដំណើរ ត្រូវ​ផ្ដន្ទាទោស​ពី ៣​ឆ្នាំ ទៅ​៥​ឆ្នាំ ឬ​ធ្ងន់​ជាង​នេះ

ព័ត៌មានជាតិ3 hours ago

លោកជំទាវ ម៉ែន សំអន ថ្លែងអំណរគុណ លោក ប៉ិច បូឡែន និងលោក ហុង លីម ដែលបានផ្តល់អំណោយក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services