ព័ត៌មានជាតិ
ខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ ១០ខ្នង នៅស្រុកគាស់ក្រឡ
លំនៅឋានរបស់ប្រជាពលរដ្ឋចំនួន ១០ខ្នង ដែលស្ថិតនៅក្នុងភូមិចំនួន ៥ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ត្រូវបានខ្ទេចខ្ទីយ៉ាងដំណំបន្ទាប់ពីមានភ្លៀងធ្លាក់មួយមេយ៉ាងធំព្រមទាំងមានខ្យល់កន្ត្រាក់។

បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ហេតុការណ៍នៃគ្រោះធម្មជាតិនេះបានកើតឡើងកាលពីរសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ដែលមានករណីភ្លៀងលាយខ្យល់កន្ត្រាក់ កើតឡើងចំនួន ១លើក បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋសរុបចំនួន ១០ខ្នង ដួលបង្គោល សូឡា ៤ដើម និង ខូចខាតស័ង្កសីអស់ចំនួន ១៤០សន្លឹក លើ ៥ភូមិ ក្នុងនោះគឺ ១-ភូមិកុយវែង ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ១ខ្នង ។ ២-ភូមិ បន្ទាយចារ ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ១ខ្នង ។ ៣-ភូមិ ឆ្នាល់មាន់ ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ៣ខ្នង។ ៤-ភូមិឫស្សីព្រះ ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ១ខ្នង។ និង ៥-ភូមិក្រាំងស្វាត ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ៤ខ្នង ។ នៅក្នុងករណីនេះដែរគឺពុំមានប៉ះពាល់ដល់ជីវិតមនុស្សសត្វឡើយ៕
អត្ថបទ៖ សោ និយមរ័ត្ន


-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


