Connect with us

ព័ត៌មានជាតិ

ដាំ​អំពៅ​ជា​ដំណាំ​យុទ្ធសាស្ត្រ​ តម្រូវការ​ទីផ្សារ​គ្រប់​រដូវ​

បានផុស

នៅ

អំពៅ​ជា​ដំណាំ​យុទ្ធសាស្ត្រ​យូរអង្វែង​ដោយ​ប្រជាពលរដ្ឋ​ដាំ​ជា​លក្ខណៈ​គ្រួសារ​ ដោយ​បច្ចុប្បន្ន​ដាំ​នៅ​ខេត្ត កំពង់​សឺ្ព កំពង់ចាម ព្រៃវែង កោះកុង​ កណ្តាល​។​ល​។​ ដែលជា​ដំណាំ​យុទ្ធសាស្ត្រ​មួយ​បម្រើ​ឲ្យ​សេដ្ឋកិច្ច​ក្នុងស្រុក​ និង​ជួយ​កាត់បន្ថយ​ការនាំ​ចូល​ពី​ក្រៅ​ស្រុក​ផ្តល់ឱកាស​ការងារ និង​មាន​ទីផ្សារ​គ្រប់​រដូវ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ការបញ្ជា​ក់រប​ស់លោក លី ហួត កសិករ​ដែល​ដាំ​អំពៅ​លើ​ផ្ទៃដី​ទំហំ​២០​អា​ អាច​ដាំ​អំពៅ​ជាង​១​ពាន់​ដើម​ ដោយ​គុម្ព​នីមួយៗ​ទទួលបាន​ផល​ពី​១២​ដើម​ទៅ​១៥​ដើម ​ក៏ប៉ុន្តែ​ត្រូវការ​ថែទាំ​ច្រើន​ទើបបាន​ផល​ល្អ​។អំ​ពៅ​ដែល​គាត់​ដាំ​ចាប់ផ្តើម​កាប់​លក់​នៅលើ​ទីផ្សារ​ចាប់ពី​ខែកក្កដា​ដល់​ខែតុលា​។

ដោយឡែក​លោក ផុន ​ជា​អ្នក​ដឹកជញ្ជូន​អំពៅ​យកទៅ​បោះ​ដុំ​លើ​ទីផ្សារ​តាខ្មៅ​ បាន​ឲ្យ​ដឹងថា​ ក្រោយ​ពី​ប្រមូល​ផល​អំពៅ​ពី​ខែ​កក្ក​ដា​ ដល់​ខែតុលា​ក៏​នៅមាន​រដូវ​ខ្លះទៀត​បន្ត​ប្រមូល​ផល​អំពៅ​មាន​ក្នុង​ខេត្ត​កំពង់ចាម​និង​ព្រៃវែង​ចាប់ពី​ខែវិច្ឆិកា​ដល់​ខែធ្នូ​ ដោយ​រក្សា​បំពេញតម្រូវការ​ក្នុងស្រុក​បាន​គ្រប់​រដូវ​កាល​ផងដែរ​។​

បង​ស្រី វ៉ន ជា​អាជីវករ​លក់​អំពៅ​ក្នុង​ស្តង់​ផ្សារ​ក្រុង​តាខ្មៅ​បាន​ឲ្យ​ដឹងថា​ អំពៅ​នាំចូល​ពី​ស្រុកកៀន​ស្វាយ​ និង​ស្រុក​ស្អាង​ដែល​អាច​លក់បាន​ក្នុង​១​ថ្ងៃ​ពី​៥០​បាច់​ទៅ​៦០​បាច់​ ដោយ​ក្នុង​១​បាច់​លក់បាន​ថ្លៃ​ជាង​១​ម៉ឺន​រៀល​។ ​ប្រភេទ​អំពៅ​ជា​ប្រភេទ​អំពៅស្ករ​ដែល​អ្នកទិញ​ភាគច្រើន​ទិ​ញ​កិន​ជា​ទឹកអំពៅ​លក់​បន្តទៀត​។​ បងស្រី​បន្តទៀតថា​ មិនថាអំពៅ​នាំចូល​ពី​ខេត្ត​ណា​នោះទេ​ដោយ​ប្រភេទ​អំពៅ​ទាំងនោះ​មានតម្លៃ​ដូចៗ​គ្នា​៕

អត្ថបទ ៖ កញ្ញា វ៉ាត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

ជម្រះមន្ទិលបញ្ហាព្រំដែន, ក្រុមយុវជនចុះស្វែងយល់ពីព្រំដែនកម្ពុជា-វៀតណាម ក្នុងក្រុងសំពៅពូន

សេដ្ឋកិច្ច៦ នាទីutes មុន

ក្រុមហ៊ុន Santana Agro ចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីសើម ៣០០ តោន ពីសហគមន៍កសិកម្មទំនើបខេត្តកំពង់ធំ

សេចក្ដីជូនដំណឹង៦ នាទីutes មុន

ក្រុមហ៊ុន Visa តែងតាំង អ្នកស្រី Lisa Sargent ជានាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ផុតរញ្ជួយដី, ថៃ ប្រឈមការវាយប្រហារដោយរលកកម្តៅនិងព្យុះរដូវក្តៅ លាយឡំរន្ទះ

ប្រព័ន្ធធារាសាស្ត្រ
ព័ត៌មានជាតិ១៤ នាទីutes មុន

ពលរដ្ឋក្នុងឃុំចំនួន៣ នៃស្រុកកងមាស ទទួលបាន​ប្រព័ន្ធធារាសាស្ត្រជាសមិទ្ធផលថ្មី សម្រាប់បង្កបង្កើនផលដំណាំកសិកម្ម

Sokha Hotels

ព័ត៌មានពេញនិយម