ព័ត៌មានអន្ដរជាតិ
ផុតរញ្ជួយដី, ថៃ ប្រឈមការវាយប្រហារដោយរលកកម្តៅនិងព្យុះរដូវក្តៅ លាយឡំរន្ទះ
ស្របពេលប្រទេសមិនទាន់ធូរស្បើយពីគ្រោះរញ្ជួយដីនៅឡើយផងនោះ ស្រាប់តែពេលនេះ ថៃ ត្រូវប្រឈមនឹងការវាយប្រហារដោយគ្រោះធម្មជាតិធ្ងន់ធ្ងរបន្ថែមទៀតនោះគឺរលកកម្តៅនិងព្យុះរដូវក្តៅ ដែលមានភ្លៀងធ្លាក់ខ្លាំងនិងខ្យល់កន្ត្រាក់លាយឡំជាមួយរន្ទះនៅតំបន់ខ្លះ ពេញមួយសប្តាហ៍។ នេះបើតាមការចុះផ្សាយរបស់ Khaosod។

តាមសេចក្តីប្រកាសរបស់នាយកដ្ឋានឧតុនិយមថៃនៅថ្ងៃចន្ទទី៣១ខែមីនាឆ្នាំ២០២៥ អាកាសធាតុធ្ងន់ធ្ងរបែបនេះ នឹងវាយប្រហារខេត្តចំនួន៣៤ ចាប់ពីថ្ងៃទី១ខែមេសាទៅ។
ជាមួយនឹងព្យុះនេះ នាយកដ្ឋានក៏ព្រមានផងដែរអំពីរលកកម្តៅ ដោយតំបន់មួយចំនួន សីតុណ្ហភាពនឹងឈានដល់ជាង៤០អង្សាសេឯណោះ ជាពិសេសតំបន់ភាគខាងជើងនិងកណ្តាល រួមទាំងរាជធានីបាងកកផងដែរ។
កត្តាទាំងនេះ ក៏ព្រោះតែប្រព័ន្ធសម្ពាធខ្ពស់ឬម៉ាស់ខ្យល់ត្រជាក់កម្រិតមធ្យម ដែលជះឥទ្ធិពលពីប្រទេសចិន បានសាយភាយចុះមកគ្របដណ្តប់តំបន់ភាគឦសានប្រទេសថៃនិងសមុទ្រចិនខាងត្បូង។

កាលពីថ្ងៃសុក្រ រាជធានីបាងកក បានរងគ្រោះដោយការរញ្ជួយដីកម្រិតធ្ងន់៧.៧រ៉ិចទ័រ ដែលមានចំណុចកណ្តាលនៅទីក្រុង Mandalay នៃប្រទេសមីយ៉ាន់ម៉ា បណ្តាលឲ្យបាក់អគារសវនកម្មកម្ពស់៣០ជាន់ដែលកំពុងសាងសង់ក្នុងខណ្ឌចតុចក្រ។
គិតត្រឹមព្រឹកថ្ងៃចន្ទ តួលេខមនុស្សស្លាប់នៅប្រទេសថៃ ដោយការរញ្ជួយនេះ បានកើនឡើងដល់១៨នាក់ ខណៈ ៧៨នាក់បាត់ខ្លួន។

ទន្ទឹមនឹងការរញ្ជួយនោះ នៅភាគខាងជើងប្រទេសថៃឯណោះ ក៏កើតមានភ្លើងឆេះព្រៃយ៉ាងខ្លាំងផងដែរ ជាពិសេសក្នុងខេត្តឈៀងម៉ៃ ដែលនៅទីនោះអាជ្ញាធររាយការណ៍ថា មានចំណុចក្តៅចំនួន១៧៦ ខណៈគ្រាន់តែស្រុក Chiang Dao តែឯង មានចំណុចក្តៅដល់ទៅ៥៨ទៅហើយ បង្ខំឲ្យមានការជម្លៀសពលរដ្ឋជាច្រើននាក់។
តាមពិតអគ្គិភ័យបានឆាបឆេះតាំងតែពីពាក់កណ្តាលខែមីនាមកម្ល៉េះ ប៉ុន្តែស្ថានភាពហាក់ធ្ងន់ធ្ងរដោយសារតែសណ្ឋានដី មានលក្ខណៈស្ងួតនិងមានខ្យល់បក់ខ្លាំង ធ្វើឲ្យអណ្តាតភ្លើង រាលដាលលឿន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


