ព័ត៌មានជាតិ
ជម្រះមន្ទិលបញ្ហាព្រំដែន, ក្រុមយុវជនចុះស្វែងយល់ពីព្រំដែនកម្ពុជា-វៀតណាម ក្នុងក្រុងសំពៅពូន
ជម្រះមន្ទិលសង្ស័យជុំវិញបញ្ហាព្រំដែន, ក្រុមយុវជនមនសិកាពលរដ្ឋល្អ មកពីវិទ្យាល័យចំនួនពីរក្នុងខេត្តកណ្ដាល បានចុះទស្សនកិច្ចសិក្សាស្វែងយល់ដោយផ្ទាល់ពីសមិទ្ធផលនៅតំបន់ព្រំដែនកម្ពុជា-វៀតណាម និងវត្តប៉ាកណាម ស្ថិតក្នុងក្រុងសំពៅពូន។

យុវជនមនសិការពលរដ្ឋល្អ មកពីវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ និងវិទ្យាល័យ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស ស្រុកកណ្តាលស្ទឹង ប្រមាណជាង៣០០នាក់ គឺដឹកនាំដោយលោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ដើម្បីចុះធ្វើទស្សនកិច្ចសិក្សាស្វែងយល់ ពីសមិទ្ធផលនៅតំបន់ព្រំដែនកម្ពុជា-វៀតណាម និងវត្តខេមររាជការាម ហៅ វត្តប៉ាកណាម ស្ថិតនៅក្រុងសំពៅពូន ខេត្តកណ្តាល។

ថ្លែងទៅកាន់ក្រុមយុវជន លោក ប្រាក់ សារ៉ាត បញ្ជាក់ថា ការចុះធ្វើដំណើរទស្សនកិច្ចសិក្សារបស់នេះ គឺជាការបញ្ជាក់យ៉ាងច្បាស់បន្ថែមទៀត និងជាការជម្រះមន្ទិលសង្ស័យរបស់ប្រជាពលរដ្ឋមួយចំនួនដែលនៅមិនទាន់មានភាពច្បាស់លាស់ពីការងារព្រំដែនកម្ពុជា វៀតណាម។ ការចុះមកផ្ទាល់ដល់ទីតាំងឃើញដោយផ្ទាល់ភ្នែកពីស្ថានព្រំដែនបែបនេះ គឺជាភស្តុតាងយ៉ាងពិតប្រាកដ ដែលបានស្ដែងចេញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី តាមរយៈការបោះបង្គោលព្រំដែនច្បាស់លាស់ មិនដូចការផ្សព្វផ្សាយចោទប្រកាន់ថាបានបាត់បងទឹកដីនោះឡើយ។ លោកអភិបាលរងខេត្តកណ្ដាល ប្រាក់ សារ៉ាត់ ថ្លែងដូច្នេះ។

លោកអភិបាលរងខេត្ត បញ្ជាក់បន្ថែមថា ចំពោះវត្តប៉ាកណាម ជាវត្តដែលស្ថិតនៅជាប់ព្រំដែន គឺស្ថិតក្នុងទឹកដីរបស់កម្ពុជា ក្រោមដែនសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា រីឯការបញ្ចេញមតិរបស់អ្នកជ្រុលនិយមមួយចំនួន ដែលបាននិយាយថា វត្ត និងទឹកដីនៅទីនេះ ត្រូវបានគេរំលោភបំពាន គឺជាការបំភ្លៃការពិតទាំងស្រុង។
ក្នុងន័យនេះ អភិបាលរងខេត្តកណ្ដាល បានស្នើដល់ក្រុមយុវជនទាំងអស់ដែលធ្វើទស្សនកិច្ចនា ហើយឃើញផ្ទាល់ពេលនេះ បន្តផ្សព្វផ្សាយពីស្ថានភាពពិតប្រាកដតាមបណ្ដោយព្រំដែនឱ្យបានយ៉ាងទូលំទូលាយទៅដល់យុវជនសិស្សានុសិស្ស មិត្តភក្កិ សាច់ញាតិ ដើម្បីឱ្យពួកគាត់ឈប់ច្រឡំតាមការបំភ្លៃរបស់ជនអគតិមួយចំនួនតទៅទៀត៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


