ព័ត៌មានជាតិ
ពូជពោតថ្មី មួយហិតាបានជាង ៨ តោន ដាំដុះជាង ២០០ កន្លែង ទិន្នផលខ្ពស់ ជាងពូជពោតនាំចូល
ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានស្រាវជ្រាវរកឃើញប្រភេទពូជពោតថ្មីមួយ ដែលធន់នឹងអាកាសធាតុ និងជំងឺ ហើយទទួលបានទិន្នផលខ្ពស់ថែមទៀត។
បើតាមអគ្គនាយកដ្ឋាន កសិកម្មបានឲ្យដឹងថា បន្ទាប់ពីស្រាវជ្រាវអស់រយៈពេលជាច្រើនឆ្នាំរួចមកទើបទទួលបានលទ្ធផលប្រភេទពូជពោត អ៊ីប្រ៊ីតថ្មីមួយមានឈ្មោះថា “CHM01”ដែលមានលក្ខណៈសម្បត្តិធន់នឹងជំងឺ និងផ្តល់ទិន្នផលខ្ពស់ប្រមាណជាង៨,៦០តោនក្នុង១ហិកតា ខ្ពស់ជាងប្រភេទពូជពោត អ៊ីប្រ៊ីត ដែលនាំចូលពីបរទេស។

អគ្គនាយកដ្ឋានកសិកម្ម ក៏បានឲ្យដឹងទៀតថា ប្រភេទពូជពោត អ៊ីប្រ៊ីត ថ្មីនេះមានអាយុកាលខ្លីជាងប្រភេទពូជអ៊ីប្រ៊ីតផ្សេងៗចំនួនពី១០ទៅ១៥ថ្ងៃ ។ រីឯការដាំដុះនៅរដូវប្រាំងប្រើរយៈពេល១០០ថ្ងៃ និងនៅរដូវវស្សាប្រើរយៈពេល១០៥ថ្ងៃ ជាប្រភេទពោត មានគ្រាប់ធំនិងមានពណ៌ទឹកក្រូចចាស់។
អគ្គនាយកដ្ឋានកសិកម្មបានយកប្រភេទពូជពោតនេះ ទៅដាំដុះពិសោធន៍ បន្សាំនៅតាមបណ្តាចម្ការរបស់កសិករនៅខេត្តបាត់ដំបង កំពង់ចាម ត្បូងឃ្មុំ និងខេត្តកណ្ដាលចំនួនជាង២០០កន្លែង ទាំងក្នុង រដូវវស្សា និងរដូវប្រាំងចាប់ពីឆ្នាំ២០១៧ ,២០១៨ និង ២០១៩ ជាលទ្ធផលទទួលបានលក្ខណប្រហាក់ប្រហែលលទ្ធផលនៅក្នុងស្ថានីយ។

យោងលើលទ្ធផល នៃការស្រាវជ្រាវទាំងពីរកន្លែង នៅខែឧសភា កន្លងមកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចអនុញ្ញាតឲ្យចុះបញ្ជីកាជាពូជពោត អ៊ីប្រ៊ីត កម្ពុជាដំបូងគេដែលមានឈ្មោះថា CHM01សម្រាប់ប្រើប្រាស់ជាសាធារណៈ៕
អត្ថបទ ៖ សំអឿន

-
KPT+២ ម៉ោង មុន
សិស្សប្រលងបាក់ឌុបស្អែក គួរចៀសវាងអាហារ ៤ មុខនេះដាច់ខាត
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
កីឡាករ ដាវ លឺដុឌ៖ ការប្រកួតជាមួយ ព្រំ សំណាង គឺជាព្រឹត្តិការណ៍ដ៏ធំប្រវត្តិសាស្ត្រនៅតំបន់អាស៊ីអាគ្នេយ៍