ព័ត៌មានអន្ដរជាតិ
ទីផ្សារភាគហ៊ុនអាមេរិក ធ្លាក់ចុះធ្ងន់ធ្ងរជាប្រវត្តិសាស្រ្ត ក្រោយ ត្រាំ ប្រកាសពន្ធម្សិលមិញ
ទីផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះធ្ងន់់ធ្ងរកាលពីថ្ងៃព្រហស្បតិ៍ ក្រោយប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសពន្ធឆ្លើយតបឱ្យស្មើគ្នាលើគ្រប់ប្រទេសជុំវិញពិភពលោក ដែលបង្កជាកង្វល់សម្រាប់វិនិយោគិន។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន CNBC។

សន្ទស្សន៍ផ្សារភាគហ៊ុន S&P 500 បានធ្លាក់ចុះជិត ៥ ភាគរយ ដែលបង្កការខាតបង់ប្រហែល ២ ទ្រីលានដុល្លារ និងជាការធ្លាក់ចុះធ្ងន់ធ្ងរបំផុតក្នុងរយៈពេលត្រឹម ១ ថ្ងៃ រាប់តាំងពីខែមិថុនា ឆ្នាំ ២០២០ ពោលគឺចំពេលដែលពិភពលោកស្ថិតក្នុងជម្រៅនៃវិបត្តិកូវីដ-១៩។
ចំណែកឯសន្ទស្សន៍ផ្សារភាគហ៊ុន Dow Jones Industrial Average វិញ បានធ្លាក់ចុះធ្ងន់ធ្ងរបំផុតរាប់តាំងពីរយៈពេលដូចគ្នា ៥ ឆ្នាំ ដោយធ្លាក់ចុះជិត ៤ ភាគរយ ពេលបញ្ចប់ការជួញដូរ។ កាន់តែអាក្រក់ជាងនេះទៀត សន្ទស្សន៍ផ្សារភាគហ៊ុន Nasdaq ដែលប្រជុំដោយក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Tesla, Apple, Nvidia, និង Microsoft ជាដើមនោះ បានធ្លាក់ចុះ ៦ ភាគរយ កាលពីម្សិលមិញ ដែលជាការធ្លាក់ចុះជាគំហុកបំផុត រាប់តាំងពីខែមីនា ឆ្នាំ ២០២០។
ផ្សារភាគហ៊ុនខាងវិស័យលក់រាយឯណោះវិញ កាន់តែរងគ្រោះខ្លាំងជាងនេះទៀត កាលពីថ្ងៃព្រហស្បតិ៍ ដោយសារ ត្រាំ ដាក់ពន្ធលើចិនសរុបរហូត ៥៤ ភាគរយ រាប់ទាំងការប្រកាសចុងក្រោយ ខណៈចិន ក៏ដូចជាវៀតណាម ជាធម្មតា គឺជាមជ្ឈមណ្ឌលផលិតកម្មរបស់ក្រុមហ៊ុនធំៗ។ ភាគហ៊ុនរបស់ក្រុមហ៊ុនស្បែកជើង Nike បានធ្លាក់ចុះ ១៤,៥ ភាគរយ ខណៈភាគហ៊ុនរបស់ក្រុមហ៊ុនសម្លៀកបំពាក់កីឡា Lululemon បានធ្លាក់ចុះ ១០ ភាគរយ និងក្រុមហ៊ុនម៉ូដ Ralph Lauren ធ្លាក់ចុះ ១៦ ភាគរយ ។

ការធ្លាក់ចុះធ្ងន់ធ្ងរនៃទីផ្សារភាគហ៊ុនអាមេរិក បង្ហាញពីផលអវិជ្ជមានភ្លាមៗនៃផែនការពន្ធជាប្រវត្តិសាស្ត្ររបស់លោក ត្រាំ ។ សូម្បីតែមុនពេលលោកប្រកាសវាឡើង គោលនយោបាយពាណិជ្ជកម្មរបស់លោក បានបង្កឱ្យមានភាពមិនច្បាស់លាស់សម្រាប់វិនិយោគិន អ្នកដឹកនាំអាជីវកម្ម អ្នកប្រើប្រាស់ និងអ្នកសន្សំប្រាក់ចូលនិវត្តន៍រួចទៅហើយ។
ឥឡូវនេះ ទីផ្សារភាគហ៊ុនកំពុងបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងអំពីគោលនយោបាយរបស់ប្រធានាធិបតី ត្រាំ ដែលបានសន្យាពេលមុនកាន់តំណែងថា លោកនឹងធ្វើឱ្យសេដ្ឋកិច្ចអាមេរិកមានស្ថិរភាព។ នៅពេលដែលស្ថានការណ៍កាន់តែអាក្រក់ទៅៗ អ្នកវិភាគកាន់តែព្រួយបារម្ភអំពីលទ្ធភាពនៃវិបត្តិសេដ្ឋកិច្ច៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


