សេដ្ឋកិច្ច
សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៣ ផ្តល់អាទិភាពទី ១ ដល់ “មនុស្ស” ពិសេសលើសុខភាព ជីវភាព និងសមធម៌
សេចក្តីព្រាងច្បាប់ ស្តីពី “ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣” គឺជាថវិកាវិត្ថារកម្មចំគោលដៅ ដោយផ្តល់អាទិភាពទី១ ដល់ “មនុស្ស” ពិសេសលើសុខភាព ជីវភាព និងសមធម៌ ព្រមជាមួយនឹងអាទិភាព នៃការបន្តជំរុញការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ច។ នេះបើយោងតាមខ្លឹមសារសង្ខេប នៃសេចក្តីព្រាងច្បាប់ ស្តីពី “ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣”។

នៅព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដោយបានចាប់ផ្តើមពិភាក្សាលើរបៀបវារៈលើ “សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣”។
ខ្លឹមសារសង្ខេប នៃសេចក្តីព្រាងច្បាប់ ស្តីពី “ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣” បានឲ្យដឹងថា បរិការណ៍នៃការរៀបចំថវិកាឆ្នាំ ២០២៣ សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ដែលសេដ្ឋកិច្ចកម្ពុជាកំពុង ងើបឡើងវិញ ក្រោយពីប្រយុទ្ធនឹងការរីករាលនៃជំងឺកូវីដ-១៩ ដោយបានដាក់ចេញនូវយន្តការ ត្រួតពិនិត្យ និងវាយតម្លៃ ច្បាស់លាស់ ដែលធ្វើឲ្យកម្ពុជាទទួលបាននូវវ៉ាក់សាំងទាន់ពេល និងគ្រប់គ្រាន់ក្នុងដំណើរការចាក់វ៉ាក់សាំង ដោយឥតគិតថ្លៃជូនដល់ប្រជាជនប្រកបដោយជោគជ័យតាម “អភិក្រមផ្ការីក”។
ឆ្នាំ ២០២៣ ជាឆ្នាំចុងក្រោយ នៃការអនុវត្តវិធានការអន្តរាគមន៍ ដែលត្រូវបានដាក់ចេញក្នុង “ក្របខ័ណ្ឌ យុទ្ធសាស្រ្ត និងកម្មវិធីស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីថ្មីសម្រាប់ឆ្នាំ ២០២១- ២០២៣ ក្នុងគោលបំណងស្ដារ និងពង្រឹងសក្ដានុពលនៃចន្ទល់កំណើនសេដ្ឋកិច្ចឲ្យរស់រវើក និងត្រឡប់ទៅគន្លង នៃកំណើនជាសក្ដានុពលប្រកបដោយចីរភាព និងបរិយាបន្ន ក្នុងការចាប់យកនូវកាលានុវត្តភាពថ្មីៗ ដែលកំពុងលេចឡើងស្របនឹងនិន្នាការតំបន់ និងសកល កសាងភាពធន់នៃសង្គម-សេដ្ឋកិច្ច។
សេចក្តីព្រាងច្បាប់ ស្តីពី “ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣” គឺជាថវិកាវិត្ថារកម្មចំគោលដៅ ដោយផ្តល់អាទិភាព ទី ១ ដល់ “មនុស្ស” ពិសេសលើសុខភាព ជីវភាព និងសមធម៌ ព្រមជាមួយនឹងអាទិភាព នៃការបន្តជំរុញការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ច ស្របតាម “ក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លង ប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣” ក៏ដូចជាកិច្ចប្រឹងប្រែងសម្រេចឲ្យបានជាអតិបរមា នូវគោលដៅអភិវឌ្ឍន៍ សំខាន់ៗ ស្របតាមរបៀបវារៈគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលត្រូវបានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណ-ដំណាក់កាលទី ៤ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣”៕
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


