សេដ្ឋកិច្ច
កម្ពុជា នឹងអាចប្រមូលផលអំបិលបានឡើងវិញនៅដើមឆ្នាំ ២០២៣
អ្នកផលិតអំបិលនៅខេត្តកំពត បានប្រាប់កម្ពុជាថ្មីថា អំបិលនៅខេត្តកំពតនឹងអាចប្រមូលផលបានឡើងវិញនៅដើមឆ្នាំ ២០២៣ ខាងមុខនេះ ក្រោយពីរងផលប៉ះពាល់មួយចំនួន ដោយសារបញ្ហាអាកាសធាតុ។

អ្នកស្រី មាស ចាន់ដាវី ម្ចាស់ស្រែអំបិល ដែលមានផ្ទៃដី ៥ហិកតា នៅខេត្តកំពត បានលើកឡើងថា នៅឆ្នាំ ២០២២នេះ ស្រែអំបិលរបស់អ្នកស្រី ទទួលបានផលតិចតួចប៉ុណ្ណោះដោយសារអាកាសធាតុមិនអំណោយទាន។ ទោះយ៉ាងណា អ្នកស្រី លើកឡើងថា នៅដើមឆ្នាំ ២០២៣ខាងមុខ ស្រែអំបិលរបស់អ្នកស្រីនឹងចាប់ផ្តើមប្រមូលផលឡើងវិញ ដោយរំពឹងថា នឹងទទួលបានទិន្នផលសមរម្យ សម្រាប់ផ្គត់ផ្គង់នៅក្នុងស្រុក។

ស្ថានភាពអាកាសធាតុមានភ្លៀងធ្លាក់ច្រើនក្នុងឆ្នាំ ២០២២ បានធ្វើឱ្យការផលិតអំបិលនៅកម្ពុជា សម្រេចបានជាង ៣ ម៉ឺនតោនប៉ុណ្ណោះ ខណៈតម្រូវការប្រើប្រាស់ក្នុងស្រុកអាចមានពី ៧-១០ ម៉ឺនតោនក្នុង ១ ឆ្នាំ។ ភាពខ្វះខាតនេះ រដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រុមហ៊ុនឯកជននាំចូលអំបិលចំនួន ៦ ម៉ឺនតោន ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក។
អ្នកផលិតអំបិលនៅក្នុងខេត្តកំពត និងជាម្ចាស់ក្រុមហ៊ុននាំចូលអំបិលពីប្រទេសឥណ្ឌា ផ្គត់ផ្គង់តម្រូវការក្នុងស្រុក លោក ប៊ុន បារាំង បានប្រាប់ព័ត៌មានក្នុងស្រុកថា មកដល់ពេលនេះកម្ពុជា បាននាំចូលអំបិលប្រមាណត្រឹមតែជិត ៣ម៉ឺនតោនប៉ុណ្ណោះ ហើយបរិមាណ៣ម៉ឺនតោនេះ ក៏ត្រូវផ្អាកការនាំចូលបន្តទៀតដែរ ដោយសាររង់ចាំការប្រមូលផលអំបិលកំពត។

លោកបានបន្ដថា អំបិលកំពតនឹងត្រូវប្រមូលផល អំឡុងខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងករណីដែលអាកាសធាតុអំណោយផល។ ប៉ុន្ដែការប្រមូលផលក៏មិនរំពឹងថា អាចទទួលបានផលច្រើនដែរ ព្រោះការធ្វើអំបិលពឹងទាំងស្រុងពឹងលើអាកាសធាតុ ប្រសិនបើអាកាសធាតុមិនអំណោយផលទេ បរិមាណទទួលបានក៏ទៅតាមនោះដែរ។
អ្នកផលិតអំបិលរូបនេះ បានបញ្ជាក់ថា បច្ចុប្បន្នអំបិលនាំចូលមានតម្លៃមធ្យម ២៦ ០០០ រៀល ក្នុង ១ បាវទម្ងន់ ៥០ គីឡូក្រាម ដែលតម្លៃនេះ គឺប្រហាក់ប្រហែលនឹងរយៈពេលដូចគ្នាឆ្នាំមុន។
សូមបញ្ជាក់ថា ខេត្តកំពត និងខេត្តកែប ជាទីតាំងផលិតអបិលនៅកម្ពុជា ដោយមានផ្ទៃដី ២ ៨៥៧.២៣ហិចតា អាចផលិតអំបិលបានសរុបចំនួន ៦៨ ៦៨២ តោន ក្នុងមួយឆ្នាំ។
អំបិលចាប់ផ្ដើមផលិតនៅចុងខែធ្នូ រហូតដល់ខែឧសភា នៃឆ្នាំនីមួយៗ។ កាលពីឆ្នាំ២០១៩ កន្លងទៅ កម្ពុជាបានប្រឈមការខ្វះខាតអំបិល និងបាននាំចូលអំបិលពីប្រទេសចិន ប្រមាណ៣ម៉ឺនតោន មុននឹងនាំចូលពីប្រទេសឥណ្ឌា នាមួយរយៈពេលចុងក្រោយនេះ៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


